CSFF បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំថ្មីរបស់ខ្លួន

មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើង ដើម្បីអបអរដល់ភាពយន្តខ្លីមកពីជុំវិញ ពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនាមកម៉្លេះ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់យុវសមិទ្ធិករយើង ឱ្យ បង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ អង្គការភាពយន្តឈូករ័ត្ន ឬជាភាសា អង់គ្លេសហៅថា Sunflower Film Organization (SFO).

CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលលេចធ្លោ សម្រាប់ឆ្នាំទី៨នេះ ក្នុងពាក់កណ្តាលខែកក្កដាខាងមុខ។ ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៥ប្រភេទដូចតទៅ៖

🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

កំឡុងពេលមហោស្រពធំរបស់យើង នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាឆ្នាំនេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្ត បន្ទាប់ ដូចជា «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp), យុទ្ធនាការផ្សព្វផ្សាយ សន្និសីទព័ត៌មាន។

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំនេះថ្លែងថា៖ «ខ្ញុំជឿថា ២០១៩ ជាឆ្នាំគាស់រំលើងរឿងរ៉ាវខ្លីៗដែលគេបំភ្លេច ចោលយូរហើយ ឱ្យរស់ឡើង ហើយអាចផ្សារភ្ជាប់សមិទ្ធិកររឿងខ្លីទាំងនោះ ជាមួយសិល្បករកម្ពុជាឯទៀតផង។» លោកក៏បន្ថែមថា៖ «ហេតុដូច្នេះហើយ បានជាយើងប្រកាន់យកពាក្យស្លោក «រំលេចរឿងអ្នកឱ្យមានជីវិត» សម្រាប់ ឆ្នាំនេះ»។

សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដឹកនាំរឿងដោយ លោក មុន្នី កណ្ណដារង្គ។ រឿងនេះនិយាយពីបុរសរត់តុកាហ្វេម្នាក់ ដែលប្រឹងប្រែងថែរក្សាសម្ព័ន្ធភាពពីចម្ងាយរបស់គាត់ ជាមួយមិត្តនារីគាត់ដែលរៀននៅឯបរទេស។ CSFF នឹងប្រារព្ធ Chaktomuk Film Insightដំបូងរបស់ខ្លួន នៅខែ ឧសភាខាងមុខ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗនេះ លើទំព័រហ្វេសប៊ុករបស់យើងខ្ញុ។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកយើងខ្ញុឥឡូវមក តាមhttps://filmfreeway.com/CSFF ឬ https://csff.co/submission/។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
https://csff.co ឬ
https://www.facebook.com/CSFF.co/
ថតរឿងខ្លីឱ្យបានសប្បាយណា៎ ទាំងអស់គ្នា!


អំពី «អង្គការភាពយន្តឈូករ័ត្ន»
ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film Organization (SFO)គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយ ឯករាជ្យ ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំងប្រទេសកម្ពុជាដែលស្រលាញ់ជំនាញភាពយន្ត អាយុ ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ ក្រុមនេះបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ចំណេញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

គោលដៅចម្បងគឺបន្តការងារពីក្រុមកុនខ្មែរ កូនខ្មែរហៅកាត់ថា៤ខេ(4K) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយសមិទ្ធិករជនជាតិបារាំង ដើមកំណើតខ្មែរលោកជូដេវី។ ៤ខេ ត្រូវបានទទួលស្គាល់យ៉ាង ទូលំទូលាយ នៅឆ្នាំ ២០០៩ ដោយសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក។ មិនត្រឹម តែល្បីឈ្មោះប៉ុណ្ណោះទេ នៅមានស្នាដៃជោគជ័យ ជាច្រើនដូចជា រឿង “ពេជ្រកូនភ្លោះ” (2009), ពិព័រណ៌ ស្នាដៃភាពយន្តសម័យឆ្នាំ 60’s និង 70’s” (2009), មហោស្រពសិល្បៈយុវជនខ្មែរ (ជាមួយ«សិល្បៈខ្មែរ អមតៈ»)(20011) កម្មវិធី“កុនខ្លី”(2012) “មហោស្រពភាពយន្ត ខ្លីចតុមុខ”(តាំងពី2012ម៉្លេះ), កម្រងរឿងខ្លី «ប្រាំអង្គ» (2014-2016) និងគម្រោងភាពយន្ត ដែលគួរឱ្យចាប់ អារម្មណ៍ជាច្រើនទៀត។

ចំណែកអង្គការភាពយន្តឈូករ័ត្នវិញបានផលិតគម្រោង ខ្លួនឯងតាំងពីចុងឆ្នាំ២០១៧ ដែលហៅថាកម្មវិធី«កុនខ្ញុំ» សម្រាប់ ទូរទស្សន៍ជាតិកម្ពុជា(ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយ ចំនួនទៀត។ ទាំងនេះ គឺ ដោយសារតែមានការ គាំទ្រពីទស្សនិកជនទូទាំងប្រទេសនិងបានចាប់ដៃសហការគ្នាជាមួយ ស្ថាប័នល្បីៗ មួយចំនួនទៀត។ ក្រុមភាពយន្តឈូករ័ត្នមានគោលដៅដ៏ចម្បង គឺចង់អោយមានការយល់ដឹងកាន់តែទូលំ ទូលាយអំពីការផលិតភាពយន្ត ដើម្បីកសាងឧស្សាហកម្មភាពយន្តកម្ពុជាអោយ រឹងមានដោយយើងក៏បាន សហការ រៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ជាមួយសម្ព័ន្ធមិត្តតាមបណ្តាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ កម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
លោក គាំ វត្ថា
ប្រធានផ្នែកទំនាក់ទំនង
លេខដៃ: (+855) 70 559 353
អុីមែល: com@csff.co

Advertisement