ធនាគារ​អេ​ស៊ី​លីដា​រៀបចំ​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​ ​ជាមួយ​អត្ថន័យ​អប់រំ​ឱ្យ​ដឹងគុណ​មាតាបិតា​ ​និង​បណ្តុះ​ចិត្តស្រឡាញ់​វប្បធម៌​ប្រពៃណី​ជាតិ​

​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ដែល​ជា​ធនាគារពាណិជ្ជ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កម្មវិធី​អប​អ​រសាទ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ ​នា​ថ្ងៃទី០6​ ​ខែមេសា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​ចូលរួម​សប្បាយរីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ផង​ ​រៀបចំ​កម្មវិធី​រំឭក​គុណមាតាបិតា​ផង​ ​និង​បង្ហាញ​ពី​គំនិត​ចូលរួម​លើកកម្ពស់​ប្រពៃណី​ជាតិ​ផង​។​ ​

​នៅក្នុង​ឱកាស​នៃ​ការ​ជួបជុំ​នេះ​ ​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​នៃ​ធនាគារ​អេ​ស៊ី​លីដា​ ​បាន​បង្ហាញ​ពី​ភាព​រីករាយ​ជាមួយនឹង​ទឹកចិត្ត​ដឹងគុណ​អាណាព្យាបាល​ប្រកបដោយ​ការគោរព​ ​និង​បន្ត​ធ្វើជា​គំរូ​ល្អ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​គោរព​ស្រឡាញ់​ ​និង​ដឹងគុណ​អាណាព្យាបាល​-​មាតាបិតា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​មើលថែ​ទាំ​កូន​ៗ​តាំងពី​តូច​រហូត​ជោគជ័យ​ ​និង​មានការ​ងារ​ល្អ​ក្នុង​ស្ថាប័ន​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​។​ ​

​ក្រៅពី​នេះ​ ​កម្មវិធី​ក៏បាន​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត​ ​និង​សមាទាន​និច្ចសីល​ ​ដើម្បី​អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ​ក្នុងនាម​ជា​ប្រជាជន​នៃ​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ ​ឱ្យ​ប្រព្រឹត្ត​តែ​អំពើល្អ​ ​ស្មោះត្រង់​ចំពោះ​គ្នា​ ​និង​រស់នៅ​ក្នុងនាម​ជា​មនុស្ស​ដ៏​មានតម្លៃ​ប្រកបដោយ​សីលធម៌​ខ្ពស់​។​ ​លើស​ពីនេះ​ទៅទៀត​ ​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​នៃ​ធនាគារ​អេ​ស៊ី​លីដា​ទាំងអស់​ ​ក៏បាន​ចូលរួម​លើកកម្ពស់​ប្រពៃណី​ជាតិ​ ​តាមរយៈ​ការ​ស្លៀកពាក់​ប្រពៃណី​ខ្មែរ​ ​និង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ​ដែល​ដូនតា​បន្សល់ទុក​សម្រាប់​ជា​ការកម្សាន្ត​ ​និង​បន្ត​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ដ៏​ល្អ​ផូរ​ផង​របស់​យើង​ឱ្យ​នៅ​គង់វង្ស​យូរអង្វែង​ផង​ដែរ​។​ ​នៅក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​មាន​របៀបវារៈ​សំ​ខាន់​ៗ​ជាច្រើន​ទៀត​ ​ដែល​បង្កើត​បាន​នូវ​បរិយាកាស​ដ៏​រីករាយ​ ​និង​ប្រកបដោយ​គុណ​តម្លៃ​៕​ ​

Advertisement