អ៊ិន សុភិន នាំតារាៗទៅប្រកួតបាល់នៅថៃ និងរកជំនួយជូនមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា

ក្រុមតារាៗពីក្រុមមហាហង្សចំនួន៦រូប និងក្រុមបឹងកេត៦រូប ត្រូវបានជ្រើសឱ្យទៅប្រកួតនៅក្នុងប្រទេសថៃ ដែលសុទ្ធសឹងតែជាកីឡាករប្រចាំក្រុមដែលមានថ្វីជើងល្អ ដូចជាលោកខេម  លោក គូម៉ា  លោក  ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំងក្នុងការប្រកួតកន្លងមក គ្រោងចេញទៅប្រកួតបាល់ទាត់ជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក។

លោក អ៊ិន សុភិន អ្នកដឹកនាំក្រុមទៅប្រទេសថៃនៅព្រឹកថ្ងៃទី 9 ខែមេសានេះ បានប្រាប់ឡារ៉ែនថា ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ  និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ។ ដោយការប្រកួតលក់សំបុត្រ ដែលទទួលបានគឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

លោក អ៊ិន សុភិន បញ្ជាក់ដែរថា មូលហេតុដែលនាំឱ្យមានការប្រកួតជាលក្ខណៈឆ្លងប្រទេសហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃបានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៍បានសហការជាមួយក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗដែលមាថ្វីជើងល្អៗចូលរួមក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។ លោកថា ក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេសនឹងមកប្រកួតនៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា៕

Advertisement