ដឹងតែកក្រើកខណ្ឌច្បារអំពៅដែលនាំតារាសិល្បៈច្រើននាក់សម្តែងសង្ក្រាន្តឆ្នាំថ្មី!

នេះជាលើកទី១ហើយដែលខណ្ឌច្បារអំពៅបានរៀបចំរំលេចព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំកុររយៈពេល៣ថ្ងៃពេញដោយផុសឡើងនៅទម្រង់សិល្បៈសម័យបុរាណជាច្រើនផងដែរ។ ដូចនេះគេរំពឹងថាអ្នកនៅច្បារអំពៅឬតាមផ្លូវជាតិលេខ១ពិតជាមកចូលរួមច្រើនរៀបចំនៅវត្តវាលស្បូវរាជធានីភ្នំពេញ។

លោក ចេង មុន្នីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី ដែលធ្វើអោយប្រជាពលរដ្ឋយើងរស់នៅសុខស្រួល និងចង់ទៅណាមកណាម៉ោងណាក៏បាន វាមិនលំបាក ចង់ទៅចូលរួមកម្មវិធីណាក៏ស្រួលធ្វើតំណើរ ដូចនេះស្របតាមទិសដៅនៃភាពរីកចំរើនរបស់ប្រទេសជាតិយើង និងដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានធ្វើកមហមវិធីរយៈពេល៣ថ្ងៃ គឺកម្មវិធី សង្ក្រាន្តច្បារអំពៅ និងមានកម្មវិធីជាច្រើនដូចជា ពិធីស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ការរាំលេងកម្សាន្ត ការការប្រគុំតន្រ្តី សម្តែងប្លែកៗ មានការដើបង្ហាញម៉ូត ក្រុមកំប្លែង និងតារាចំរៀងល្បីៗចូលរួមជាច្រើនរូប ។

ដូចនេះលោកអភិបាលខណ្ឌសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកចូលរួមកម្មវិធីសង្ក្រាន្តច្បារអំពៅនេះអោយបានច្រើនកុះករ ។ ដោយឡែកលោក អ៊ឹម ជីវ៉ា ដែលជាអ្នកចាត់ចែងរៀបចំកម្មវិធីផ្នែកសិល្បៈក្នុងសង្ក្រាន្ត ច្បារអំពៅ បាននិយាយថា នេះ កម្មវិធីសិល្បៈមានច្រើនទម្រង់មែនទែនដែលមានការចូលរួមពីសិល្បករគ្រប់ផ្នែក ក្នុងនោះយើងមានការការបង្ហាញម៉ូតទៅតាមសម័យកាល ហើយការលេងល្បែងប្រជាប្រិយចាប់ពីព្រឹក ការលេងនៅតំបន់ត្រជាក់ចិត្តចាប់ផ្តើមពីម៉ោង១រសៀល ការប្រគុំតន្រ្តីនិងការចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១០យប់ និងមានកម្មវិធីសប្បាយជាច្រើនទៀត។

Advertisement