ឆាន់ សៀវម៉ី សម្ដែងមួយរឿងសោះ ស្រាប់តែមានសន្ទុះទីផ្សារសិល្បៈទៅហើយ

តាមការបង្ហើរបស់អ្នកដឹកនាំរឿងបានប្រាប់ឡារ៉ែនថា តារាសម្ដែងស្រីអ្នកមេម៉ាយសាច់ខ្ចី ឆាន់ សៀវម៉ី ទទួលឱកាសសម្ដែងរឿង “ផ្កា៤ទង” ជារឿងដំបូងសោះ ស្រាប់តែពេលនេះ អ្នកនាងឡើងកូដក្លាយជាតារាសម្ដែងដែលមានទីផ្សារសិល្បៈ ជាពិសេសគឺតួឆ្នាសឆ្នើម។


អ្នកនាង ឆាន់ សៀវមុ ដែលមានឈ្មោះកំណើត សាន់ វន្ថា បានថ្លែងបញ្ជាក់ថា អ្នកនាងមិនធ្លាប់ស្រម៉ៃថាខ្លួនក្លាយជាតារាសម្ដែងដែលមានទីផ្សារនោះទេ ប៉ុន្តែចាប់តាំងពីក្រុមផលិតករទទួលស្គាល់សមត្ថភាពរបស់នាងក្នុងរឿងបន្តបន្ទាប់ អ្នកនាងក៏ត្រូវបានបណ្ដាទូរទស្សន៍ជាពិសេសគឺផលិតករថៃនៅប៉ុស្តិ៍លេខ៥ផ្ដល់ឱ្យសម្ដែងជាតួអង្គកាន់តែសំខាន់ទៅៗ រហូតដល់ថ្នាក់អ្នកនាងរកពេលទទួលការសម្ដែងលែងចង់បាន។ អ្នកនាងបន្តថា ភាពយន្តដែលអ្នកនាងបានសម្ដែង ហើយត្រូវបានមហាជនស្គាល់ច្រើនរួមមាន រឿង”កំលោះទីក្រុងក្រមុំជនបទ” រឿង”ទាយាទអសុរ” របស់ប៉ុស្តិ៍លេខ៥” រឿ”កញ្ញាជើងខ្លាំង” រឿង”មិត្តប្ញស្សា” ដែលសុទ្ធតែភាពយន្តភាគប៉ុស្តិ៍លេខ៥ ក្រោមការផលិតរបស់ផលិតករថៃ និងរឿង”អំណសចទឹកប្រាក់” ទើបតែថតបញ្ចប់ ដែលគ្រោងនឹងដាក់បញ្ចាំងនៅ My TV។

អ្នកនាង សៀវម៉ី បន្តថា តំណែងក្នុងភាពយន្តតាំងពីមានការរីកចំរើន បានជួយឱ្យអ្នកនាងកាន់តែមានការទទួលស្គាល់ ទើបអាជីវកម្មហាងនិស្ស័យសមុទ្រ ដែលអ្នកនាងបានបើកដំណើរការនៅខេត្តបាត់ដំបងសព្វថ្ងៃទទួលបានជោគជ័យព្រមគ្នា ដែលអ្នកនាងយល់ថា គឺជាផ្នែកមួយដែលបានពីការគាំទ្រនៅក្នុងវិស័យសិល្បៈ។ អ្នកនាងបន្តថា សព្វថ្ងៃខ្លួនជាមេម៉ាយកូន៣ ដោយកូនប្រុសស្រីរបស់អ្នកនាងពេញកំលោះពេញក្រមុំអស់ហើយ ខណៈដែលអ្នកនាងក៍មិនដែលនឹកចង់រកឳពុកថ្មីឱ្យកូនៗ ក្រៅពីប្រឹងប្រែងក្នុងអាជីពសិល្បៈ និង បើកអាជីវកម្មដែលមានស្រាប់ និងគម្រោងដែលគ្រោងដំណើរការជាជាង។ អ្នកនាងក៏គម្រោងបណ្ដុះកូនស្រីច្បងវ័យ១៨ឆ្នាំ កូនប្រុសទី១៦ឆ្នាំ និងកូនស្រីពៅវ័យ១២ឆ្នាំ ឱ្យចូលប្រឡូកសិល្បៈផងដែរបហរសិនបើអ្នកទាំង៣ ចងប្រឡូកការងារនេះជាប់លាប់ដូចអ្នកនាង។

សូមរំឭកដល់ប្រវត្តិកាលពីអតីតកាល តារាសម្ដែង អ្នកនាង ឆាន់ សៀវម៉ី គ្រាន់តែជាអតីតអ្នកបើកសម្អាងការ និងហាងកាត់ដេរយីហោសៀវម៉ីមួយរូបប៉ុណ្ណោះនៅខេត្តបាត់ដំបង ប៉ុន្តែក្រោយពេលជំនួញទាំងពីរបរាជ័យ អ្នកនាងក៏ត្រូវឪពុកធម៌ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ គឺលោក រឹទ្ធ សារី ផ្ដល់ឱកាសឱ្យសម្ដែងក្នុងរឿង”ផ្កា៤ទង” ចាប់តាំងពីជំហាននោះហើយ ដែលអ្នកនាងចាប់ផ្ដើមក្លាយខ្លួនជាតារាសម្ដែងដែមានទីផ្សារម្នាក់។ អ្នកនាងត្រូវគេឃើញលេចមុខលេចមាត់កាន់យតែខ្លាំងក្នុងភាពយន្តភាគទូរទស្សន៍ជាពិសេសក្នុងតំណែងជាតួឆ្នាស់ឆ្នើម និងសិចស៊ីប៉ុន្តែអ្នកនាងបែរជាមានចំណូលចិត្តស្រគត់ស្រគំ និងចង់បើកសេវាកម្មតែងបុរាណសម្រាប់ភ្ញៀវទេសវចរណ៍ដែលទៅកម្សាន្តនៅខេត្តសៀមរាប ដើម្បីអភិរក្សទម្រង់បុរាណទៅវិញ៕

Advertisement