ណុប ហេងទ្រី លុកដៃចូលប្រឡូកសិល្បៈចេញចម្រៀងថ្មី ក្រោយចប់ផ្លូវជាមួយម៉ាដូណា

ដូចប្រិយមិត្តបានជ្រាបមកហើយថា លោក ណុប ហេងទ្រី ជាអតីតគូស្នេហ៍ជាមួយម៉ាដូណា ខណៈនេះក្រោយចែកផ្លូវគ្នាដើររៀងខ្លួន ស្រាប់តែអ្នកជំនាញផលិតវីដេអូរូបនេះ ងាកមកពង្រឹងក្នុងពិភពសិល្បៈដោយខ្លួនឯងវិញ បើទោះបីមិនមានអតីតគូស្នេហ៍នៅជាមួយក៏ដោយ។ លោកបានបញ្ចេញបទថ្មីមានចំណងជើងថា “រាំសម័យ៧៩” ដែលមានរូបភាពអឹមវីស្អាតប្លែកភ្នែក។

លោក ណុប ហេងទ្រី បានងថ្លែងបញ្ជាក់ថា នេះជាបទម្នាក់ឯងបើកឆាករបស់លោក ហើយការសម្រេចចិត្តបញ្ចេញបទនេះ ក៏ដើម្បីបង្ហាញស្នាដៃផ្ទាល់ខ្លួន និងចង់រំលឹកដល់សំលៀកបំពាក់ និងស្ទីលអតីតកាលកាលពីអំឡុងឆ្នាំ៧៩ ដើម្បីឱ្យអ្នកគាំទ្រប្លែកភ្នែកផងដែរ។ លោកចម្រៀងមួយបទនេះ គ្រាន់តែដាក់បង្ហោះភ្លាមក៏មានអ្នកទស្សនាច្រើន ហើយបើទោះជាដាក់ថត និងបង្ហោះស្ថិតក្នុងដំណាក់កាលរៀងយឺតពេលបន្តិច ប៉ុន្តែលោកនៅតែរំពឹងខ្ពស់ថាបទសម្រៀងនេះទទួលបានការគាំទ្រខ្លាំង។ លោកប្រកាសរកស្ទីល និងក្បាច់រាំប្លែកៗឱ្យច្រើនបន្ថែមទៀតសម្រាប់បទក្រោយៗ ដោយលោករំពឹងថា ការប្រឡូកអាជីពចម្រៀងរបស់លោក បើទោះជាមិនជោគជ័យខ្លាំងក៏មានគេស្គាល់ពីសមត្ថភាពរបស់លោក។

សូមជម្រាបដែលថា ក្រោយចែកផ្លូវគ្នា អតីតគូស្នេហ៍លោក ម៉ាដូណា គឺលោក ណុប ហេងទ្រី ចាប់ផ្ដើមពង្រឹងអាជីពសិល្បៈរបស់ខ្លួនយ៉ាងខ្លាំងបន្ទាប់ពីលោកបង្ហាញសមត្ថភាពជារឿយៗមកហើយ តាមរយៈការបកស្រាយតែបទចម្រៀងលើឆាកតន្ត្រីតែជាមួយ លោក ម៉ាដូណា និងទទួលថតបទចម្រៀងឱ្យតែតារាភាគច្រើនប៉ុណ្ណោះ។ កាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement