លឹម​ ជា​ឡាយ​ ស៊ី​អារម្មណ៍​អ្នកគាំទ្រ​បង្ហោះ​សារ​ខូចចិត្ត​ 3 ឆ្នាំ6​ ខែ​

ពិតជា​ភ្ញាក់ផ្អើល​បំផុត​ ខណៈ​ដែលតា​រា​សម្ដែង​ឯក​ប្រុស​ក្នុង​រឿង​ « ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រឡាញ់​ » លឹម​ ជា​ឡាយ​ ដាច់ចិត្ត​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​រយៈពេល3ឆ្នាំ​ 6ខែ​ជាមួយ​នារី​ម្នាក់​ដល់​ថ្នាក់​គ្មាន​សង្ឃឹមថា​ ខ្លួនឯង​ត្រដរ​ប្រឹង​រស់​បាន​រហូតដល់​សព្វថ្ងៃ​នេះ​ទេ​។ ការ​ទម្លាយ​អារម្មណ៍​មួយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​នាក់​ងឿងឆ្ងល់​ខ្លាំង​មែន​ ថា​តើ​តារា​ប្រុស​រូប​សង្ហា​នេះ​ខូចចិត្ត​រឿង​អ្វី​?

លឹម​ ជា​ឡាយ​ បាន​សរសេរ​រៀបរាប់​ថា​លើ​ហ្វេ​សប៊ុ​កលោក​ថា​ ៖”កាលពី៣ឆ្នាំ៦ខែមុន​ ខ្ញុំ​ធ្លាប់​សួរ​ខ្លួនឯង​ថា​ បើ​អត់ពី​គេ​ តើ​ខ្ញុំ​រស់​ម្តេច​ទៅ​? ខ្ញុំ​គ្មាន​ចម្លើយ​ជាក់លាក់​សម្រាប់​ខ្លួនឯង​ទេ​ គ្រាន់តែ​ដឹង​ថា​ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង​ណាស់​ ខ្លាំង​ដល់​ថ្នាក់​មិន​អាច​បាត់បង់​គេ​បាន​។ ខ្ញុំ​ពិបាក​ស្រមៃ​ណាស់​ថាបើ​ថ្ងៃណាមួយ​គ្មាន​គេ​ តើ​ខ្ញុំ​អាច​រស់​បាន​ដោយ​របៀបណា​។ ម្នាក់​នោះ​ប្រៀប​ដូចជា​ខ្យល់​ដង្ហើមចេញ​ចូល​របស់ខ្ញុំ​ទៅ​ហើយ​ បើ​គ្មាន​គេ​ប្រហែល​ខ្ញុំ​មិន​អាច​រស់​បានទេ​ដឹង​?លើ​លោក​នេះ​គ្មានអ្វី​មួយ​ដែល​មិន​ផ្លាស់​ប្តូរ​ឡើយ​ ស្នេហា​ខ្ញុំ​ក៏​ដូចគ្នា​។ ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ក៏​ដើរ​ដល់​ផ្លូវបែក​។ មែនទែន​ទៅ​ខ្ញុំ​មិនដឹង​ថាម​កពី​មូលហេតុ​អី​អោយ​ពិតប្រាកដ​ទេ​។ ខ្ញុំ​បន្ទោស​គេ​ថាម​កពី​គេ​អស់ចិត្ត​ តែ​គេ​បក​មក​ខ្ញុំ​វិញ​ថាម​កពី​ខ្ញុំ​ជា​អ្នកធ្វើ​អោយ​គេ​អស់ចិត្ត​។សំនួរ​ដែល​ខ្ញុំ​តែង​សួរ​ខ្លួនឯង​តែ​មិន​មាន​ចម្លើយ​ជាក់លាក់​នោះ​ ពេលនេះ​ខ្ញុំ​រក​ឃើញ​ចម្លើយ​ហើយ​។ ក្រោយពេល​បែកគ្នា​ ខ្ញុំ​រស់នៅ​វេទនា​ជាង​ស្លាប់​ទៅទៀត​។

បេះ​ដូង​ថ្លើម​ប្រ​ម៉ាត់​ខ្ញុំ​ ត្រូវ​បែកបាក់​ខ្ទេចខ្ទី​អស់ហើយ​។ មួយ​ម៉ោង​មាន៦០នាទី​ ខ្ញុំ​នឹក​គេ៧០នាទី​។ មួយថ្ងៃ​មាន២៤ម៉ោង​ ខ្ញុំ​ឈឺចាប់២៥ម៉ោង​។ មួយ​អាទិត្យ​មាន៧ថ្ងៃ​ ខ្ញុំ​ចុកចាប់​រីងរៃ​រាប់​ឆ្នាំ​។៣ឆ្នាំ៦ខែ​កន្លង​ផុត​ទៅ​ដោយ​តានតឹង​ ខ្ញុំ​ពិតជា​មិន​ចង់​ជឿ​សោះ​ថា​ខ្លួនឯង​អាច​រស់​បាន​។ អរគុណ​ពេលវេលា​ដែល​ជួយ​អោយ​ខ្ញុំ​នៅ​មាន​ដង្ហើម​ដល់ពេល​នេះ​។ មនុស្ស​ជុំវិញ​ខ្លួនខ្ញុំ​សួរ​ខ្ញុំ​ថា​ ខ្ញុំ​ភ្លេច​ម្នាក់​នោះ​បាន​ហើយ​មែនទេ​? ចម្លើយ​គឺ​ អត់ទេ​! ខ្ញុំ​មិន​អាច​ភ្លេច​គេ​បាន​ឡើយ​ តែ​គេ​លែង​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ​ទៀតហើយ​។ ម្នាក់​នោះ​គ្រាន់តែ​ជា​ការ​ចងចាំ​មួយ​ក្នុងចំណោម​ការ​ចងចាំ​រាប់​លាន​ទៀត​របស់ខ្ញុំ​ប៉ុណ្ណោះ​។ បើ​គ្មាន​អ្នក​រម្លឹក​ឈ្មោះ​គេ​ទេ​ ខ្ញុំ​ក៏​មិនបាន​ទៅ​យក​មក​គិត​ទៀត​ដែរ​។

គេ​នៅសល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ឯរឿង​រ៉ាវ​ផ្សេង​ៗទៀត​ខ្ញុំ​លែង​នឹកនា​ទៅ​ហើយ​។ ខ្ញុំ​គិតថា​ បើ​ថ្ងៃណាមួយ​បាន​ជួប​គេ​ម្តង​ទៀត​ នោះ​ក៏​គ្មាន​អី​អស្ចារ្យ​ដែរ​ ប្រហែលជា​មិន​ខុស​អី​ពី​បាន​ជួប​មិត្តចាស់​បឋមសិក្សា​ដែល​បែកគ្នា​ស្ទើរ​ចង់​ភ្លេច​គ្នា​ទៅ​ហើយ​។ ប៉ុណ្ណឹង​!មនុស្សលោក​យើង​បាន​ធ្វើ​រឿង​អស្ចារ្យ​ជាច្រើន​ រឿង​ខ្លះ​ស្ទើរតែ​មិន​ជឿ​ថា​អាច​ធ្វើ​បាន​។ មាន​អ្នកធ្វើ​ដំណើរ​ដល់​ឋាន​ព្រះច័ន្ទ​ មាន​អ្នក​…។ ឯខ្ញុំ​វិញ​ក៏បាន​ធ្វើ​រឿង​អស្ចារ្យ​សម្រាប់​ខ្លួនឯង​ដែរ​ គឺ​អាច​កាត់ចិត្ត​ពី​មនុស្សម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​ខ្លាំង​បំផុត​បាន​ជោគជ័យ​។ កុំ​សើច​! ដ្បិតថា​រឿង​នេះ​ស្តាប់​ទៅ​តូចតាច​មែន​ តែ​ចំពោះ​ខ្ញុំ​គឺ​វា​អស្ចារ្យ​ខ្លាំង​ណាស់​។ពេលនេះ​ខ្ញុំ​គ្រាន់​ចង់​ឆ្លើយសំនួរ​ពីមុន​របស់ខ្ញុំ​អោយ​បាន​ច្បាស់​ថា​ បើ​ថ្ងៃណាមួយ​អត់ពី​គេ​ ខ្ញុំ​មិន​ស្លាប់​ទេ​ គ្រាន់​តែ​ភ្លាម​ៗពិបាក​រស់​បន្តិច​។ តែ​មិន​ថ្វី​ឡើយ​ ពេលវេលា​នឹង​ជួយ​ខ្ញុំ​បាន​គ្រប់យ៉ាង​។

ដូច្នេះ​កុំ​បារម្ភ​ថា​ខ្ញុំ​កាត់ចិត្ត​ពី​គេ​មិនបាន​នោះ​។ គិត​មើលទៅ​ ព្រះច័ន្ទ​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​គង់​គេ​អាច​ទៅដល់​ រឿង​អី​ដែល​គ្រាន់តែ​កាត់ចិត្ត​ពី​មនុស្សម្នាក់​ ខ្ញុំ​ធ្វើ​មិនបាន​។

តែ​យ៉ាងណាមិញ​ សារ​ដែល​បាន​បង្ហោះ​ដោយ​តារា​ប្រុស​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ សារ​ស៊ី​អារម្មណ៍​របស់​ផេច​ «ទស​ប៉ាកកា​ » ដែល​លោក​បាន​យក​មក​បង្ហោះ​បន្ដ​តែប៉ុណ្ណោះ​ ទោះជា​មានរឿង​ចាក់ដោត​អារម្មណ៍​ ឬត្រូវ​សាច់រឿង​ខ្លួន​យ៉ាងណាក្ដី​ បុរស​សង្ហា​ លឹម​ ជា​ឡាយ​ នៅ​មិនទាន់​បកស្រាយ​ប្រាប់​អ្នកគាំទ្រ​ឱ្យ​ក្បោះក្បាយ​នៅឡើយ​ទេ​៕ ​

Advertisement