ទេពធីតា​ពីរ​ដួង​ បង្ហាញខ្លួន​ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ដ​ពិតជា​ស្រស់​ស្អាត​ដាច់គេ​

ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​. ២៥៦៣​ ព្រះនាម​ ទុង្សា​ទេវី​ បុត្រី​កបិល​មហាព្រហ្ម​ ត្រូវ​បាន​បង្ហាញខ្លួន​តែង​តួ​តំណាង​ដោយតារា​ស្រី​ពី​ដួង​ដែល​មាន​សម្រស់​ស្អាត​ដូច​ទេពធីតាពិតៗ​គឺ​ តារា​ស្រី​ ដួង​ ម៉ា​និច​ បង្ហាញខ្លួន​នៅក្នុង​កម្ម​វិ​ធី​សង្ក្រាន្ដ​បាត់ដំបង​ និង​ដោយ​បវរកញ្ញា​ចក្រវាល​កម្ពុជា២០១៨​ កញ្ញា​ រឿន​ ណាត​ នៅ​ក្នុង​សង្ក្រាន្ដ​ព្រៃវែង​។

ក្នុង​ការ​តែង​តួ​តំណាង​ទេពធីតា​ឆ្នាំ​ថ្មីនេះ​ដែរ​ រឿន​ ណាត​ បាន​គ្រង​នូវ​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​ នៅ​លើ​រាង​កាយ​លម្អ​រដោយ​គ្រឿង​អលង្កា​តុបតែង​តាម​បែបជា​តួអង្គ​ទេវតា​ នា​ឋាន​លើ​ ហើយ​បំពាក់​ម្កុដ​ស្រួច​ ហែរ​ហម​ដោយ​មនុស្សម្នា​ជាច្រើន​។ នេះ​ជាលើកដំបូង​បំផុត​ហើយ​ ដែល​នាង​បាន​ក្លាយជា​តួអង្គ​តំណាង​ទេពធីតា​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំកុរ​នេះ​ ហើយក៏​ទទួល​បានការ​កោតសរសើរ​ស្ញប់ស្ញែង​យ៉ាង​ពេញ​ៗមាត់​ ពី​មហាជន​ប្រុសស្រី​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ចំណែក​កញ្ញា​ដួង​ ម៉ា​និច​ ​តារា​សម្តែង​ជើងថ្មី​ តែ​ទទួល​បាន​ប្រជាប្រិយ​ភាពជា​ខ្លាំង​ ដោយសារតែ​សមត្ថភាព​ និង​រូប​សម្រស់​របស់​នាង​នោះ​ ក៏បាន​តុបតែង​កាយ​ក្នុង​ឈុត​បុរាណ​ជា​ ធី​តា​ទុង្សា​ទេវី​ ​ដៃ​ម្ខាង​កាន់​កងចក្រ​ ម្ខាងទៀត​កៃ​ខ្យងស័ង្ខ​ បង្ហាញខ្លួន​កណ្ដាល​ទី​សាធារណៈ​ ធ្វើ​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ពីសំណាក់​មហាជន​ជាពិសេស​អ្នកគាំទ្រ​។ នៅក្នុង​ថ្ងៃចូលឆ្នាំ​នេះ​ ​ម៉ា​និច​ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​នៅ​លើទឹក​ដី​បាត់ដំបង​ ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ស្អាត​ខ្លាំង​ណាស់​ ដូចជា​ទេពធីតា​ពិ​តៗ​ រហូតដល់​អ្នក​ចូល​រួម​សង្ក្រាន្ដ​នៅក្នុង​ខេត្តបាត់ដំបង​ សុំ​រូប​នាង​ថតគ្រប់​ៗគ្នា​ សឹងតែ​មិន​ចង់ឱ្យ​នាង​បន្ដ​ដំណើរ​ទៅកាន់​ទី​ផ្សេង​ឡើយ​។

ចង់​ជ្រាប​ច្បាស់​ពី​សម្រស់​របស់​ទេពធីតា​ ទុង្សា​ទេវី​ បង្ហាញ​ដោយ​ ដួង​ ម៉ា​និច​ និង​ រឿន​ ណាត​ ស្រស់​ស្អាត​កម្រិត​ណា​នោះ​ សូម​តាមដាន​រូបភាព​ជាច្រើន​ខាងក្រោម​ជាមួយគ្នា​៖

Advertisement