រឿន​ ណាត​ ប្រឡូក​កាន់តែ​ខ្លាំង​ក្នុង​វី​ថី​តារា​សម្ដែង​ ​

ថ្មី​ៗនេះ​ប្រិយមិត្ត​បានដឹង​មក​ហើយ​ រឿន​ ណាត​អតីត​បវរកញ្ញា​ចក្រវាល​តំណាង​ប្រទេស​កម្ពុជា​ពិតជា​មមាញឹក​ខ្លាំង​ណាស់​ជាមួយនឹង​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ឬក៏​ថត​ពាណិជ្ជកម្ម​តំណាង​ផលិ​តផ្សេង​ៗជាដើម​។ តារាស្រីស្រស់​ស្អាត​មួយ​រូប​នេះ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​ តាំងពី​ចាប់ផ្ដើម​បើក​ទំព័រ​អាជីព​ជាតា​រា​សម្ដែង​មក​ នាង​ហាក់បីដូចជា​ឡើង​កូដ​ខ្លាំង​ក្នុង​ទីផ្សារ​សិល្បៈ​មែនទែន​ ពោល​គឺ​ ផលិតករ​តាមរយៈ​ផលិ​កម្ម​ម្នា​ក់ៗ​ ព្យាយាម​ទាក់ទង​នាង​ឱ្យ​ចូល​សម្ដែង​។ ជាក់ស្ដែង​ស្រាប់​តែ​ថ្មី​ៗនេះ​ រឿន​ ណាត​ បាន​ធ្វើ​វត្តមាន​ឱ្យ​ប្រិយ​មឹត្តជាច្រើន​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយដោយ​សម្ដែងរឿង​ខ្លី​។

ជាមួយគ្នា​នេះ​ដែរ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ត្រូវ​បាន​គេ​បង្ហោះ​ឱ្យ​ដឹងពី​សកម្មភាព​របស់​ រឿន​ ណាត​ បាន​រួម​សម្ដែង​ចម្រៀង​កាយ​វិ​កា​ឱ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ជាមួយនឹង​លោក​ ហ្សូ​ណូ​ អ្នកចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ធ្វើ​ឱ្យ​មហាជន​ការ​គាំទ្រ​ពេញទំហឹង​តែម្ដង​។ វីដេអូ​ចម្រៀង​ដថ្មី​ មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ចំណងជើង​នៅឡើយ​ទេ​ តែ​យ៉ាងណាមិញ​ គេ​រំពឹង​ទុក​ថា​ រឿន​ ណាត​ គឺជា​តារា​ស្រី​ដែល​ស្អាត​បំផុត​នៅ​ក្នុង​អឹម​វី​មួយ​នេះ​ ។

ជាក់ច្បាស់​ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ៖ ​

Advertisement