Avengers​: Endgame​ វគ្គ​ផ្ដាច់ព្រ័ត្រ​ចាក់​បញ្ចាំង​ជាលើកដំបូង​លើ​អេក្រង់​IMAX​® កាលពីយប់មិញ​

ភ្នំពេញ​៖ ថ្ងៃពុធ​ ទី​24​ ខែមេសា​ ឆ្នាំ2019​ នៅ​លើ​អេក្រង់​ IMAX​® ដែល​មាន​ទំហំ​ធំជាង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​ចាក់​បញ្ចាំង​រឿងAvengers​: Endgame​ ដែល​មាន​រយៈពេល​ 3ម៉ោង​ 2នាទី​ នៅ​ឯរោងកុន​ MajorCineplex​ by​ Smart​ Aeon​ Mall​ Sen​ Sok​ City​ រួម​ជាមួយនឹង​វត្តមាន​ភ្ញៀវ​កត្តិ​យស​ជាច្រើន​។

Avengers​: Endgame​ គឺជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ហេ្វនៗ​របស់Avengers​ ទន្ទឹងរង់ចាំ​ហេ​រ៉ូ​ (Hero​) របស់​ខ្លួន​ជាយូរមកហើយ​ដូច្នេះ​ខាង​រោងកុន​ Major​ Cineplex​ by​ Smart​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ស្ទើរតែ​ 24​ ម៉ោង​ពេញ​តែម្តង​ដោយ​បាន​បន្ថែម​ Midnight​ Show​ និង​ Early​ Show​ ម៉ោង​ 07​:30​។

នៅក្នុង​អំឡុង​ពេល​នៃ​ការ​ចាក់​បញ្ចាំង​រឿង​ Avengers​ Endgame​ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៥​ ខែមេសា​ នេះ​តទៅ​នឹង​មានការ​រៀបចំ​កម្មវិធី​ពី​ Oppo​ និង​ Grab​ នៅ​ឯសាខា​ Major​ Cineplex​ by​ Smart​ AeonMall​ 1 និង​ Major​ Cineplex​ by​ SmartAeon​ Mall​ Sen​ Sok​។ រាល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​រឿង​ AvengersEndgame​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ Limited​ Edition​ របស់​ Avengers​: Endgame​ ពី​ Oppo​ និង​ Grab​។

Avengers​: Endame​ នៅ​លើ​អេក្រង់​ IMAX​® ​ដែល​ធំជាង​អេក្រង់​ធម្មតា​ដល់ទៅ​ 4ដង​ជាមួយនឹង​ប្រព័ន្ធ​ Dual​-Projector​ នឹង​បង្ហាញ​រូបភាព​គ្រីស្តាល់​ភ្លឺ​ជាង​មុន​បាន​ដល់ទៅ60​% និង​ថ្លា​ច្បាស់​ដូច​រូបភាព​ពិ​តៗ​ បាន​ដល់ទៅ​ 40​%។ ចំណែក​ឯសំ​ម្លេ​ងរ​ញួយ​ដី​របស់​ IMAX​® នឹង​លឺ​ខ្លាំង​បាន​ដល់ទៅ​ 10​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​អេក្រង់​ធម្មតា​។ចំណែក​ឯវិស្វកម្ម​រូបរាង​សាល​ និង​កន្លែង​អង្គុយ​ជុំវិញ​អេក្រង់​ IMAX​® នាំ​លោកអ្នក​ទស្សនា​ឱ្យទៅ​កាន់តែ​ជិត​ជាមួយនឹង​សកម្មភាព​ដូច​ក្នុង​រឿង​។

អ្នកដឹកនាំ​រឿង​Avengers​: Endgame​ លោក​ JoeRusso​ និង​លោក​ Anthony​ Russo​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​រឿង​ Avengers​: Endgame​ វគ្គ​ផ្ដាច់​ព្រ័ត្រូ​វបាន​ថត​ដោយ​កាមេរ៉ា​ ALEXAIMAX​ 65mm​ ទាំងស្រុង​ ដែល​វា​ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​ 2D​ជំនាន់​ថ្មី​មួយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​រវាង​ ARRI​ និង​ IMAX​ ហើយ​វា​ក៏​ជា​ប្រភេទ​កាមេរ៉ា​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថត​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំៗ​និង​អាច​ចាក់​បញ្ចាំង​នៅអេ​ក្រង់​របស់​ IMAX​® ​តែប៉ុណ្ណោះ​។ កាមេរ៉ា​ ALEXA​ IMAX​ 65mm​ គឺ​នៅពេល​ដែល​វា​រួមបញ្ចូល​គ្នា​រវាង​ដំណើរការ​ឌីជីថល​ឌីជីថល​ថ្មី​របស់​ IMAX​® ​វា​នឹង​ផ្តល់​កម្រិត​រូបភាព​ឌីជីថល​បាន​យ៉ាង​ ស្អាត​ហើយ​ច្បាស់​ ទោះបីជា​ត្រូវ​បាន​ចាក់​សារ​ឡើងវិញ​ជាច្រើន​ដង​ក៏ដោយ​ ក៏​គុណភាព​នៃ​រូបភាព​របស់​រឿង​នៅតែ​ច្បាស់​និង​ផ្តល់​ពន្លឺ​គ្រប់គ្រាន់​ ជាពិសេស​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​នៃ​សាច់រឿង​តែម្តង​។ គួរ​បញ្ជាក់​ថា​កាមេរ៉ា​ប្រភេទ​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​សម្រាប់​ប្អូនប្រុស​របស់​Russo​ ដែល​កាលពី​លើក​មុន​លោក​បាន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​នេះ​ក្នុង​ការ​ថត​រឿង​ CivilWar​ ហើយ​បន្ទាប់មក​ទៀត​វីរបុរស​រូប​នេះ​ក៏បាន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​នេះ​ថត​រឿង​Avengers​ InfinityWar​ ផង​ដែរ​។ សាច់រឿង​ Avengers​: Endgame​ វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​មានតែ​ទស្សនិកជន​ដែល​បាន​ទស្សនា​នៅ​លើ​អេក្រង់​IMAX​® ​តែប៉ុណ្ណោះ​ ដែល​នឹង​ទទួល​បាន​បទ​ពិសោធ​យ៉ាង​ពេញលេញ​ និង​អស្ចរ្យ​ពី​សាច់រឿង​ទាំងមូល​ជាពិសេស​ទស្សនិកជន​នឹង​យល់​ពី​គោលបំណង​របស់​ប្អូនប្រុស​ Russo​៕

Advertisement