វិល​ចូល​សិល្បៈ​វិញ​ ថៃ​ នរៈវិទូ​ គ្រង​តំណែង​តួឯក​ក្នុង​រឿងកុន​ថ្មី​

ខុសពី​ការ​ប៉ាន់ស្មាន​ដែល​ថា​ អតីត​តារា​សម្ដែង​ និង​ជា​ Freshies​ boy​ ល្បីល្បាញ​ លោក​ថៃ​ នរ:វិទូ​ ធ្វើ​ខួបកំណើត​ឆ្លង​វ័យ30ចូល31ឆ្នាំ​ ទំនង​នឹង​មាន​តារា​សិល្ប​: និង​ភ្ញៀវ​កិត្តិយស​មិន​ច្រើនណាស់​ណា​ ចូលរួម​ពិធី​ខួប​របស់​លោក​ ដែល​បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី26​ មេសា​ តែ​ផ្ទុយទៅវិញ​ បែរជា​ឃើញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​តែម្ដង​ ដោយ​ក្នុង​ពិធី​នោះ​ គេ​ឃើញ​ភ្ញៀវ​អ្នកចូលរួម​ ស្ទើរ​មិន​មាន​តុ​អង្គុយ​នោះ​ផង​។

ខួបកំណើត​ដែល​បាន​ធ្វើឡើង​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ ត្រូវ​បាន​ម្ដាយ​របស់​លោក​ គឺ​ អ្នកស្រី​ ងិន​ ម៉ា​នី​យ៉ា​ ដែល​ជា​អ្នកនិពន្ធ​បទចម្រៀង​ ដ៏​ឆ្នើម​រៀបចំឱ្យ  ដើម្បី​ប្រកាស​ឲ្យដឹង​ថា​ លោក​ ថៃ​ នរ:វិទូ​ ក្រោយ​បញ្ចប់​ពិធី​ខួបកំណើត​ទៅ​ គឺ​ត្រលប់​មកកាន់​វិថី​សិល្ប:វិញ​ហើយ​។

លោក​ថៃ​ នរ:វិទូ​ ដែល​ត្រូវ​លោក​ ថៃ​ នរ:សត្យា​ ជា​ឳពុក​លើក​សរសើរ​ មិន​ដាច់​ពី​មាត់​ក្នុង​ពេល​ជូនពរ​ខួបកំណើត​ បាន​ថ្លែង​បញ្ជាក់​ថា​ នៅ​អំឡុង​ចុងខែ5ខាងមុខ​ លោក​នឹង​បង្ហាញមុខ​ថតកុន​វិញ​ហើយ​ ដោយមាន​ក្រុមហ៊ុន​មួយ​ បាន​ទាក់ទង​ឱ្យ​លោក​ថតកុន​រឿង​ខ្លី​ ដែល​រឿង​បើកឆាក​ក្នុង​ជីវិត​សិល្ប:ជាថ្មី​របស់​លោក​នោះ​ គឺ​លោក​នៅតែ​ទទួល​ បាន​តំណែង​តួឯក​។ លោក​ថា​ខ្លួន​ត្រលប់​មកកាន់​សិល្ប:ម្ដងនេះ​ មិនមែន​គ្រាន់តែ​ចូ​លលេង​ៗ នោះ​ទេ​ គឺ​ចូល​ឱ្យ​ស៊ប់​តែម្ដង​ ដោយ​ទទួល​ទាំង​ថតស្ព​ត ថត​រឿង​ដុំ​ និង​ថត​រឿង​ភាគ​ បើ​ទោះជា​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ​ និង​ត្រូវ​ចុះទៅ​ខេ​ត្ត​ឆ្ងាយ​ៗ ប៉ុន្តែ​លោក​នឹង​ម្រេច​ដើរ​ផ្លូវ​សិល្ប:ជាថ្មី​ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​។លោក​រំពឹង​ថា​វិថី​សិល្ប:របស់​ខ្លួន​ នឹង​មិនយឺត​ពេល​ទេ​ ដោយសារតែ​គ្រាន់តែ​ប្រកាស​សម្ដែង​ នៅ​លើ​ហ្វេ​សប៊ុ​កក​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លេង​ៗផង​ ក៏​មាន​ផលិតករ​ទាក់ទង​បាន​មួយ​រឿង​ទៅ​ហើយ​៕

Advertisement