ប្រកាស​ប្រលូក​សិល្បៈ​ភ្លាម​ ថៃ​ នរៈ​វិទូ​ ត្រូវ​តែងតាំង​ជា​ Brand​ Ambassador​ ភ្លែត​

ទើបតែ​ចំណាយ​ថវិកា​ខ្ទង់ពាន់​ធ្វើ​ខួបកំណើត​អស់​ខ្ទ​ស់​ពាន់​ដុល្លារ​សោះ​ លោក​ថៃ​ នរៈ​វិទូ​ ត្រូវ​បាន​ផលិតផល​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ​ ​ គឺ​ P80​ តែងតាំង​ជា​អ្នកតំណាង​ផលិតផល​យ៉ាង​កា​លីប​ ដែល​តំណែង​មួយ​នេះ​ នៅក្នុង​ប្រទេស​ថៃ​គឺ​ តារា​សម្ដែង​ល្បីល្បាញ​លោក​ ណា​ដេ​ត តែប៉ុណ្ណោះ​។ លោក​ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ថៃ​ចូលរួម​ កាលពី​ថ្ងៃទី28​ ខែមេសា​ ដែល​ជា​ការ​បោះទុន​របស់​អ្នកស្រី​ ងិន​ ម៉ា​នី​យ៉ា​ ម្ដាយបង្កើត​របស់​លោក​ ដែល​មហាជន​ស្គាល់​ថា​ ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​មួយ​រូប​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​។ ​

លោក​ថៃ​ នរៈ​វិទូ​ បញ្ជាក់​ក្រោយ​ពិធី​កាត់ខ្សែបូ​របើក​សម្ពោធ​ក្រុមហ៊ុន​យីហោ​ “អិន​ជី​ ម៉ា​នី​យ៉ា​(ខេម​បូ​ឌា​)ឯ.ក​” ដោយ​ប្រាប់​ថា​ ក្រុមហ៊ុន​ដែល​ម្ដាយ​លោក​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​ គឺជា​ក្រុមហ៊ុន​ដែល​ម្ដាយ​របស់​លោក​បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន​ P80​ របស់​ថៃ​ ដោយ​ភាគី​ថៃ​ផ្ដល់​សិទ្ធិ​អោយ​ចែកចាយ​ផលិតផល​នេះ​ដំបូង​គេ​នៅ​កម្ពុជា​ តាមរយៈ​ក្រុមហ៊ុន​ម្ដាយ​របស់​លោក​តែមួយគត់​ ​ ខណៈ​ដែល​លោក​ក្រៅពី​មាន​ភាគហ៊ុន​មួយ​នៅក្នុង​ក្រុមហ៊ុន​ លោក​ក៏​ជា​តំណាង​ផលិតផល​ ដែល​នឹង​មានភារៈ​ច្រើន​ជា​មួ​ហនឹង​ P80​។ ​

មានហេតុ​ផល​មួយ​ដែល​លោក​ និង​ម្ដាយ​ចំណាយ​ទុន​ដ៏​ច្រើន​សម្រាប់​អាជីវកម្ម​មួយ​នេះ​ ​ គឺ​ដោយសារតែ​ P80​ គឺជា​ផលិតផល​សុខភាព​ដែល​ជួយ​ឱ្យ​អ្នកទទួល​ទាន​មាន​សុខភាព​រឹងមាំ​ និង​ជា​ផលិតផល​ដែល​មានការ​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​របស់​ថៃ​ និង​ជា​ផលិតផល​លក់ដាច់​បំផុត​នៅ​ក្និ​ងប្រទេស​ថៃ​ ដែល​លោក​ និង​ម្ដាយ​យល់ថា​ មិន​ខុសពី​នាំ​ផលិតផល​សុខភាព​ដែល​ចម្រាញ់​ចេញពី​ធម្មជាតិ​ ដើម្បី​ជា​ប្រយោជន៍​ដល់ទី​ផ្សារ​នៅ​កម្ពុជា​។ ​

អ្នកស្រី​ ងិន​ ម៉ា​នី​យ៉ា​ ជា​អគ្គនាយក​ក្រុមហ៊ុន​បាន​អះអាង​ថា​ អ្នកស្រី​មិន​ត្រឹមតែ​បើក​ក្រុមហ៊ុន​ P80​ ឱ្យ​កូន​ៗទាំង​ ជាពិសេស​គឺ​លោក​ ថៃ​ នរៈ​វិទូ​ ​ ធ្វើជា​អ្នកទទួល​ខុសត្រូវ​ប៉ុណ្ណោះទេ​ ​ ប៉ុន្តែ​អ្នកស្រី​ និង​ក្រុមការងារ​ ក៏​នឹង​ពង្រីក​ការចែកចាយ​តាមរយៈ​ការបង្កើត​កូនក្រុម​ ​ និង​បង្កើត​បណ្ដាញ​របស់​ក្រុមហ៊ុន​ ដែល​មានន័យថា​ក្រុមហ៊ុន​នឹង​ផ្ដល់​ផល​ចំណេញ​ដល់​សមា​ជិ​ក្រុម​ដែល​មាន​សមត្ថភាព​ស្វែងរក​អតិថិជន​ឱ្យ​ចាប់អារម្មណ៍​លើ​ផលិតផល​សុខភាព​មួយ​នេះ​នៅ​កម្ពុជា​ផង​ដែរ​។

អ្នកស្រី​ថា​គឺជា​មោទនភាព​ ដែល​ក្រុមហ៊ុន​ដ៏​ធំ​របស់​ថៃ​អនុញ្ញាតិ​ឱ្យ​អ្នកស្រី​ និង​កូន​ៗ បាន​ក្លាយជា​អ្នកទទួល​សិទ្ធិ​ផ្ដាច់មុខ​លើ​ P80​ ដោយ​អ្នកស្រី​រំពឹង​ថា​ផលិតផល​បំប៉ន​សុខភាព​ដែល​មិន​អាច​ខ្វះ​បាន​មួយ​នេះ​ នឹង​មាន​អ្នកគាំទ្រ​ពេញទំហឹង​ ជាពិសេស​អ្នក​ដែល​ចង់​មាន​សុខភាព​ល្អ​ ហើយ​ចង់​ធ្វើជា​សមាជិក​ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ការ​លក់​ និង​ចែកចាយ​។ អ្នកស្រី​ទទូច​ឱ្យ​អ្នក​ចង់​ធ្វើជំនួញ​មួយ​នេះ​ ឬ ចង់​ចែកចាយ​បន្ត​ទាក់ទង​មក​ក្រុមហ៊ុន​ ឬ លោក​ ថៃ​ នរៈ​វិទូ​ ដើម្បី​យល់​ឱ្យ​កាន់តែ​ច្បាស់​ពីអ​ត្ថ​ប្រយោជន៍​របស់​ក្រុមហ៊ុន​អ្នកស្រី​។ ក្រុមហ៊ុន​អ្នកស្រី​ក៏​នឹង​គម្រោង​ធ្វើពិធី​សម្ពោធ​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត​ ក្នុង​ពេល​ដ៏​ខ្លី​ ដោយ​យក​តំណាង​ផលិតផល​គឺ​តារា​សម្ដែង​ លោក​ ណា​ដេ​ត មក​បង្ហាញខ្លួន​នៅ​កម្ពុជា​ផង​ដែរ​៕

Advertisement