នោះ​!! តារា​សម្ដែង​ ឆាយ​ គី​មថា​រ៉ូ​ បង្ហាញមុខ​អ្នក​ជំពាក់​លុយ​មិនព្រម​សង​

បើ​តាម​ការ​បង្ហោះ​របស់​តារា​សម្ដែង​ប្រុស​ ឆាយ​ គី​មថា​រ៉ូ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កនៅ​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹ​ថា​ លោក​បាន​ព្យាយាម​ដោះស្រាយ​ និង​សម្របសម្រួល​ឱ្យ​បុរស​ឈ្មោះ​ ផាយុ​ ដែល​មាន​គណនី​ហ្វេ​សប៊ុ​កឈ្មោះ​ វង្ស​ ផាយុ​ ចូលខ្លួន​មក​សង​ប្រាក់​របស់​ជាបន្ទាន់​ ក៏ប៉ុន្ដែ​ រហូត​មកទល់​ពេលនេះ​ ហាក់បីដូចជា​ស្ងាត់​ជ្រាប​ រត់គេចបាត់ខ្លួនគ្មាន​ដំណឹង​អ្វី​ទាល់តែសោះ​ ទើប​តារា​សម្ដែង​ប្រុស​រូប​នេះ​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក និងបង្ហោះ​រូបភាព​បុរស​ជា​ជន​ជាប់ជំពាក់​លុយជាសាធារណៈតែម្ដង​។

លោក​ ឆាយ​ គី​មថា​រ៉ូ​ ដែល​មាន​មហាជន​ជាច្រើន​ស្គាល់​លោក​មុខ​លោក​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​កខ្លួន​ថា​៖ « សុំ​លោក​ ផាយុ​ ចេញ​មក​ដោះស្រាយ​មួយ​ខ្ញុំ​រឿង​នឹង​ចប់​ បើ​ក្នុង​ថ្ងៃ29ហ្នឹង​ លោក​មិន​ចូលខ្លួន​មក​ដោះស្រាយ​រឿង​នឹងជា​មួយ​ខ្ញុំ​ទេ​ច្បាប់​មិន​ឱ្យ​លោក​រត់​រួច​ទេ​ ខ្ញុំ​ផុសfb​ ព្រោះ​លោក​បានប្លក់fb​ ខ្ញុំ​ចោល​ហើយ​លេខ​ទាក់ទង​មិនបាន​ខល​ទៅ​បងប្អូន​ក៏​គេ​មិន​ដឹង​លឺ​ចឹង​មានតែ​ឱ្យ​អ្នកលេងfb​ ជួយ​ Share​ ជូន​ជា​ដំណឹង​ទៅ​ប្រាប់​គាត់​នឹង​គ្រួសារ​គាត់​មក​ដោះ​ស្រាយ​ជា​ប្រ​ញ៉ាប់​ »។

តារា​សម្ដែង​ប្រុស​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​នថា​ លោក​បាន​ព្យាយាម​ទាក់ទង​បុរស​ខាងលើ​ជាច្រើន​ដង​ច្រើ​នសារ​មក​ហើយ​ រហូតដល់​ទាក់ទង​ឱ្យ​សង​លុយ​លែង​បានតែ​ម្ដង​ ទើប​លោក​ចាត់វិធានការ​បង្ហោះ​រូបភាព​ជា​សាធារណៈ​ ដើម្បី​តាម​ស្វែងរក​បុគ្គល​រូប​នេះ​មក​សង​លុយ​ជាបន្ទាន់​។ លោក​ថា​ លោក​បាន​ដាក់ពាក្យ​បណ្ដឹង​ និង​ភ័ស្ដុតាង​មួយចំនួន​ទៅ​តុលាការ​រួចជាស្រេច​ហើយ​ យ៉ាងណាមិញ​ សូម​ឱ្យ​បុគ្គល​ ផាយុ​ ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ជំពាក់​ឱ្យ​បាន​ឆាប់​ចប់​ និង​មិន​ចង់​បន្ដ​រឿងក្ដី​ឱ្យ​កាន់តែ​វែងឆ្ងាយ​​តទៅទៀតឡើយ៕

Advertisement