សិល្បករ​ខ្មែរ​មួយ​ក្រុម​នេះ​ ​បង្ហាញ​ទម្រង់​របាំ​បុរាណ​ខ្មែរ​ ​និង​សំលៀកបំពាក់​ខ្មែរលើ​ទឹកដី​ជប៉ុន​

​តាមរយៈ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ ​ឡា​រ៉ែ​ន​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ​និង​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ខ្មែរ​នៅ​លើទឹក​ដីខ្មែរ​ ​សិល្បករ​មួយ​ក្រុម​ពី​ប្រទេស​កម្ពុជា​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ជនជាតិ​ជប៉ុន​ ​ដោយ​ត្រូវ​បាន​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ប្រចាំ​ប្រទេស​ជប៉ុន​ ​បាន​ប្រកាស​ពី​សន្យា​ ​ក្នុង​ជំនួប​ ​និង​បង្ហាញ​សិល្បៈ​ខ្មែរ​ ​នា​ឱកាស​នោះ​ផង​។​

សិល្បករ​ខ្មែរ​មួយ​ក្រុម​ដែល​ទទួល​បានការ​ធានា​ពី​ ​អ្នកស្រី​ ​ឆោម​ ​ស្រស់​ ​ប្រធាន​សមាគម​រួបរួម​ពលរដ្ឋខ្មែរ​ ​ប្រចាំ​ប្រទេស​ជប៉ុន​នេះ​ ​មិន​ត្រឹមតែ​មានឱកាស​បាន​ដើរ​ដង្ហែ​រក្បួន​ ​នៅក្នុង​ពិធី​បង្ហាញ​វប្ប​ធ​ម៍​ប្រចាំឆ្នាំ​ ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទី​ក្រុង​ហ្វុ​កា​គុ​ ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៍​ត្រូវ​បាន​ជនជាតិ​ជប៉ុន​អញ្ជើញ​ឱ្យ​ឧទ្ទេសនាម​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ ​ដែល​បង្ហាញថា​ជនជាតិ​ជប៉ុន​មិន​ត្រឹមតែ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ​សូម្បីតែ​ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន​ធំៗ​ ​ក៍​ចាប់អារម្មណ៍​នឹង​សិល្បៈ​វប្បធម៌​របស់​ជនជាតិ​កម្ពុជា​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​កាលពី​ព្រឹក​ថ្ងៃទី​ ​៩​ ​ឧសភា​ ​គេ​ចាប់អារម្មណ៍​ថា​ ​ក្រុម​សិល្បៈ​មួយ​ក្រុម​នេះ​ ​ក៍​ត្រូវ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ ​នៅក្នុង​ប្រទេស​ជប៉ុន​ឈ្មោះ​ ​Chintai​ ​អញ្ជើញ​ឱ្យ​សិល្បករ​ខ្មែរ​ទាំងនោះ​ ​សម្ដែង​របាំ​បុរាណ​ ​និង​ច្រៀងរាំ​ចង្វាក់​ខ្មែរ​ជូន​ទស្សនា​ ​ដែល​ជា​ការ​លើកស្ទួយ​ដល់​វប្បធម៌​ខ្មែរ​នោះ​ផង​។​ ​
​នៅក្នុង​ពិធី​នោះ​ក៏​មាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ជា​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ជប៉ុន​ ​លើ​ផ្នែក​វប្បធម៌​សិល្បៈ​ផង​ដែរ​។​

​អ្នកស្រី​ ​ឆោម​ ​ស្រស់​ ​ប្រធាន​អង្គការ​រួបរួម​ពលរដ្ឋ​កម្ពុជា​ជប៉ុន​ ​ដែល​ជា​អ្នកធានា​យក​តារា​សិល្បៈ​ខ្មែរ​មកកាន់​ប្រទេស​ជប៉ុន​ ​បាន​អះអាង​ថា​ ​បន្ទាប់ពី​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត100នាក់​ ​បាន​ធ្វើ​ក្បួន​ដង្ហែ​របង្​ហាញ​ពី​សិល្បៈ​ខ្មែរ​ ​ក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​ធំ​មួយ​ ​ដែល​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជាច្រើន​ ​អ្នកស្រី​ក៏បាន​ធានា​យក​តារា​សិល្បៈ​មួយ​ក្រុម​ ​ដឹកនាំ​ដោយ​លោក​ ​នូ​ ​សុ​ផេន​ ​ឱ្យមក​បង្ហាញ​ទម្រង់​សិល្បៈ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​តូច​ធំ​ ​តាម​សាលារៀន​ ​និង​តាម​សហគមន៍​ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ​ ​ដើម្បី​ឱ្យ​កូនខ្មែរ​ដែល​ធំធាត់​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ស្គាល់​ពីអ​ត្ត​សញ្ញាណ​ជាតិ​របស់​ខ្លួន​ ​និង​ដើម្បី​ឱ្យ​បរទេស​ ​ពិសេស​គឺ​ជនជាតិ​ជប៉ុន​ ​កាន់តែ​ស្គាល់​ពី​ខ្មែរ​ ​ក្រៅពី​ស្គាល់​អង្គរវត្ត​តែម្ដង​។​ ​ក្នុងនាម​ជា​ប្រធាន​សមាគម​តំណាង​ជនជាតិ​ខ្មែរ​នៅក្នុង​ប្រទេស​ជប៉ុន​ ​ក្រៅពី​ធ្វើសកម្មភាព​ស្វែងរក​មូលនិធិ​ជួយ​ដល់​សហ​គម​ក្រីក្រ​នៅ​កម្ពុជា​ ​អ្នកស្រី​រមែង​ប្រមូលផ្ដុំ​ខ្មែរ​រៀបចំ​ជា​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ដើម្បី​លើកស្ទួយ​សិល្បៈ​ខ្មែរ​ ​ដោយ​អ្នកស្រី​ក៏​ព្យាយាម​ស្វែង​រក​ស្ពុនស័រ​ ​ដើម្បី​ឱ្យ​សមាគម​របស់​អ្នកស្រី​ ​មាន​លទ្ធ​ភា​ពស្ពុនស័​រសិ​ល្បក​រ​ខ្មែរ​ ​មក​ផ្សព្វផ្សាយ​វប្បធម៌​នៅក្នុង​ប្រទេស​ជប៉ុន​ឱ្យ​បាន​ច្រើន​នាក់​ជាង​លើក​នេះ​ផង​ដែរ​។​

​លោក​ ​នូ​ ​សុ​ភេន​ ​អ្នកដឹកនាំ​តារា​ខ្មែរ​មក​បង្ហាញ​អត្ថ​សញ្ញាណ​ជាតិ​នៅ​លើទឹក​ដី​ជប៉ុន​បាន​អះអាង​ថា​ ​គម្រោង​មកកាន់​ប្រទេស​លើក​នេះ​គឺជា​លើក​ទី២ហើយ​ ​ដោយ​វត្តមាន​សិល្បករ​ខ្មែរលើ​ក​នេះ​ត្រូវ​បាន​ស្នើរ​មក​ច្រើនជាង​មុន​ ​ទើប​អាច​បែងចែក​ជា​អ្នករបាំ​បុរាណ​ខ្លះ​ ​និង​អ្នកចម្រៀង​ខ្លះ​ ​តែ​អ្វី​ដែល​លោក​បាន​បង្ហាញ​គឺ​ទម្រង់​របាំ​ខ្មែរ​ ​និង​សំលៀកបំពាក់​ខ្មែរ​ក្នុង​ពេល​បង្ហាញខ្លួន​ជួន​បណ្ដាជន​ជាតិ​ជប៉ុន​នោះ​តែម្ដង​។​ ​លោក​ថាវ​ត្ត​មាន​ដឹកនាំ​តារា​មក​ប្រទេស​ជប៉ុន​លើក​នេះ​ ​មាន​រយៈពេល១០ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី7​ ​ដល់​ថ្ងៃទី16​ ​ឧសភា​ ​ដោយដំណើរ​ដឹកនាំ​សិល្បករ​មក​បង្ហាញ​អត្តសញ្ញាណ​លើក​នេះ​ ​ក៍​មាន​សហការ​ជាមួយ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​៕​ ​


Advertisement