តារាចម្រៀងល្បី ​Ed​ ​Sheeran​ ​បង្ហាញមុខ​នៅ​លើទឹក​ដី​អង្គរ​

​តាម​កា​រ​បង្ហោះ​របស់​កំពូល​តារាចម្រៀង​សញ្ជាតិ​អង់គ្លេស​លោក​ ​Ed​ ​Sheeran​ ​បានឱ្យ​ឃើញថា​ ​លោក​និង​មិត្ត​ស្រី​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុ​ជា​ស្ងាត់​ៗ​ ​ដើម្បី​ទស្សនា​ប្រាសាទ​អង្គ​វត្ត​ ​ដែល​ការ​បង្ហោះ​នេះ​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លោក​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​ ​តារាចម្រៀង​វ័យ​ ​28​ ​ឆ្នាំ​រូប​នេះ​ ​ហាក់បីដូចជា​រីករាយ​ ​និង​ចូលចិត្ត​ថតរូប​ស្អា​តៗ​នៅ​លើទឹក​ដី​ខេត្តសៀមរាប​ខ្លាំង​ណាស់​។​

​បើ​យោង​តាម​គណនី​ ​Instagram​ ​របស់​លោក​បាន​បង្ហោះ​មុន​នេះ​ឱ្យ​ដឹង​ថា​៖​ ​Hope​ ​everyone​ ​enjoys​ ​the​ ​music​ ​coming​ ​out​ ​tomorrow​.​ ​I’m​ ​super​ ​happy​ ​and​ ​proud​ ​of​ ​it​.​ ​I’m​ ​currently​ ​in​ ​Cambodia​ ​in​ ​the​ ​jungle​,​ ​but​ ​I’ve​ ​got​ ​a​ ​few​ ​bottles​ ​of​ ​beer​ ​for​ ​me​ ​and​ ​Cherry​ ​(​and​ ​@​securitykev​)​ ​to​ ​celebrate​ ​the​ ​release​ ​tomorrow​.​ ​Please​ ​play​ ​the​ ​song​ ​loud​,​ ​dance​,​ ​sing​,​ ​smile​ ​to​ ​it​.​ ​And​ ​tell​ ​your​ ​mum​.​ ​Love​ ​you​ ​all​ ​។​ ​ដែល​មានន័យថា​ ​សង្ឃឹមថា​ ​អ្នក​ទាំងអស់គ្នា​នឹង​ចូលចិត្ត​បទចម្រៀង​ថ្មី​ ​ដែល​នឹង​ចេញ​នៅ​ថ្ងៃស្អែក​នេះ​។​ ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ ​និង​មោទកភាព​ចំពោះ​វា​ណាស់​។​ ​ឥលូវ​នេះ​ខ្ញុំ​កំពុង​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​ខ្ញុំ​មាន​ស្រា​បៀរ​ខ្លះ​សម្រាប់​ខ្ញុំ​ ​និង​ ​Cheery​ ​ទុក​អបអរសាទរ​បទចម្រៀង​ថ្មី​ ​ដែល​ចេញ​នៅ​ថ្ងៃស្អែក​នេះ​។​ ​សូម​ចាក់​បទ​ថ្មី​នោះ​ឲ្យ​លឺៗ​ ​រាំ​ផង​ ​ច្រៀង​ផង​ ​ញញឹម​ផង​ ​និង​ប្រាប់​អ្នកម្តាយ​អ្នក​ទាំងអស់គ្នា​។​ ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​៕​

Advertisement