សូម​រំលែកទុក្ខ​ក្រៀមក្រំ​!​ ​មរណភាព​ឪពុក​ពិធីករ​ ​ឈិន​ ​សា​រ៉ាត់​ ​ហៅ​រក្សា​

​នៅទីបំផុត​ ​ឆ្លងកាត់​ការ​ព្យាបាល​នៅជា​មួយ​ក្រុម​គ្រូពេទ្យ​អស់​ជាច្រើន​ថ្ងៃ​ ​ឪពុក​ពិធីករ​លោក​ ​ឈិន​ ​សា​រ៉ាត់​ ​(​ហៅRak​ ​sa​)​ ​បាន​ទទួលមរណៈភាព​ហើយ​ ​កាលពី​វេលា​ព្រឹក​ថ្ងៃទី៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ដំណឹង​នេះ​ ​បាន​ធ្វើឱ្យសិល្បករ​មិត្ត​ជិតដិត​ជាច្រើន​សោក​ស្តាយ​បំផុត​ ​ព្រោះ​ពួកគេ​ដឹង​ថា​ ​ធាតុ​ពិត​លោក​រក្សា​មិន​ស្រណុកចិត្ត​ទេ​ ​ដែល​ក្នុង​ផ្ទះ​ចាស់ទុំ​ឈឺធ្ងន់​ចំណាយ​ថ្លៃ​ព្យាបាល​ច្រើន​រាល់ថ្ងៃ​។​

សព​ឪពុក​លោក​ ​ឈិន​ ​សា​រ៉ាត់​ ​(​ហៅ​រក្សា​)​ ​បាន​ដឹក​មកកាន់​ស្រុកកំណើត​នា​ខេត្តកំពត​ ​ដោយ​មិនទាន់​ដឹង​ថា​ ​តម្កល់​ធ្វើបុណ្យ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឡើយ​ទេ​ ​ក្នុង​ពេល​សម្រែក​ទ្រហោយំ​ពេញ​ក្នុង​ផ្ទះ​។​ ​មុន​ពេល​ទទួលមរណៈភាព​ ​ឪពុក​លោក​រក្សា​បាន​ចូល​មក​មន្ទីរពេទ្យ​ព្យាបាល​ប៉ុន្តែ​នៅ​មិន​អាច​ស្រោចស្រង់​បាន​។​ ​លោក​រក្សា​វិញ​ ​រមែង​រត់​ទៅ​រត់​មក​មើលថែ​ឪពុក​ក្នុង​ពេល​ម្តាយ​លោក​ក៏​ឈឺធ្ងន់​ដូចគ្នា​ ​ធ្វើឱ្យលោក​រែក​ពន់​ស្ទើរ​បាត់​ម្ចាស់ការ​។​

មានការ​យល់ឃើញ​ថា​ ​លោក​រក្សា​ជីវិត​ខាងក្រៅ​ហ៊ឺហា​រឡូ​យ​ឆាយ​មិន​សម​មក​យំ​រក​ជំនួយ​។​ ​យ៉ាងណា​ ​លោក​រក្សា​ ​បាន​បកស្រាយ​ចំណុច​នេះ​ ​លើ​បណ្តាញ​សង្គម​រួចរាល់​តបនឹងអ្វី​ដែលគេ​លើកឡើង​យ៉ាង​លម្អិត​អស់ហើយ​ ​ដើម្បី​កុំ​ឲ​មានការ​ភ័ន​ច្រឡំ​។​

​ក្រៅពី​មាន​អាជីព​ពិធីករ​ ​លោក​រក្សា​ ​ជា​បុគ្គលិក​ធ្វើការ​ក្រុម​មួយ​ខាង​ធានារ៉ាប់រង​ ​នឹងក៏​ចេះ​សម្តែង​ផង​ដែរ​។​ ​លោក​ធ្វើឲ្យ​សិល្បករ​ចូលចិត្ត​ច្រើន​ ​ដោយសារតែ​លោក​មានចិត្ត​ជួយគ្នា​រាល់​សិល្បករ​មានទុក្ខ​ធុរៈ​ ​លោក​មិនដែល​មើល​រំលង​តែងតែ​ចូលរួម​។​ ​មូលហេតុ​ដូចនេះ​ហើយ​ ​ទើប​ពេល​លោក​មាន​បញ្ហា​សិល្ប​ក​រល្បីៗ​ជាច្រើន​ជួយ​ជា​ថវិកា​ ​ដើម្បីឲ្យ​លោក​បាន​ធ្វើការ​ព្យាបាល​អ្នកមានគុណ​៕​

Advertisement