អីយ៉ា​ ​!​!​ ​ស្ងាត់​ៗ​ ​សួស​ ​វី​សា​ ​និង​គូស្នេហ៍​ ​ឡើង​វីឡា​ថ្មីសន្លាង​ ​

​ប្រិយមិត្ត​ស្គាល់​ហើយ​ ​កញ្ញា​ ​សួស​ ​វី​សា​ ​តារាចម្រៀង​ស្រី​ប្រចាំ​ហង្ស​មាស​ ​ដែល​តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ ​លោក​ ​ថម​មី​ ​ជាតា​រា​សម្តែង​ដ៍​ស្រស់​សង្ហា​។​ ​ដោយឡែក​ ​ថ្មី​ៗ​នេះ​ ​កញ្ញា​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់​ផ្អើរ​ជា​ខ្លាំង​ ​បន្ទាប់ពី​កញ្ញា​បង្ហោះ​រូបភាព​ជា​ច្រើ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដែលគេ​មើលឃើញ​ថា​ ​អ្នក​ទាំងពីរ​បាន​រៀបចំ​ពិធី​ឡើង​វីឡា​ថ្មី​មួយ​ ​ដែល​មាន​តម្លៃ​ខ្ទង់​ៗ​ម៉ឺន​ដុល្លារ​។​

​សួស​ ​វី​សា​ ​បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​“​ថ្ងៃ​ជោគ​ថ្ងៃ​ជយ័​ថ្ងៃ​សិរីមង្គល10.05.19​ ​ពិធី​ឡើង​គេហ​ដ្ធាន​ថ្មី​ ​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​រីករាយ​នឹង​មាន​សុភមង្គល​បំផុត​សំរាប់​ខ្ញុំ​ ​តែ​ក៏​សុំ​អ​ភយ័​ទោស​ទុកមុន​ព្រោះ​កម្មវិធី​នេះ​ខ្ញុំ​ធ្វើជា​លក្ខណះ​គ្រួសារ​ទេ​ ​គឺជា​សាច់​ញាត្​តិ​សុទ្ធ​ ​ហើយ​កម្មវិធី​ក៏​មាន​លក្ខណះ​តូចតាច​ដែរ​ ​មិន​មានការ​បោះ​សំបុត្រ​អញ្ជើញ​ ​ហើយក៏​មិន​មានការ​អញ្ជើញ​បងប្អូន​មិត្ត​សិល្បះ​ដែរ​ ​ដូច្នេះហើយ​ក្រែង​មិត្តភក្តិ​បងប្អូន​យល់​ច្រឡំ​ថា​មិនបាន​ហៅ​ឬ​អញ្ជើញ​។​ ​ដោយ​ក្តី​គោរព​ពី​នាងខ្ញុំ​ ​»​។​

សូមជម្រាប​ដែរ​ថា​ ​ក្រោយពី​ឧស្សាហ៍​បង្ហាញ​ពី​សម្ព័ន្ធ​ភា​ពសិ្នទ្ធ​ស្នាល​បើកចំហ​នៃ​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​ស្រី​កំពុងតែ​ឡើង​កូដ​នៅ​ទ្រនំ​ហង្ស​មាស​កញ្ញា​ ​សួស​ ​វី​សា​ ​និង​លោក​ ​ថម​មី​ ​ខណៈ​មហាជន​ក៏​សាទរ​គូស្នេហ៍​នេះ​ផង​នោះ​ ​តែ​នៅ​រង់ចាំ​អ៊ុត​មើល​ថា​ ​ពួកគេ​នឹង​ចូល​រោងការ​ពេលណា​ផង​ដែរ​ ​បន្ទាប់ពី​មាន​សំណើសុំ​រៀបការ​ពី​ខាង​ប្រុស​កន្លងមក​នោះ​៕​



Advertisement