ភ្ញាក់ផ្អើល​ ​!​!​ ​អតីត​តារា​សម្ដែង​ ​សឿ​ ​សុធា​រ៉ា​ ​កំពុង​សម្រាក​ក្នុង​មន្ទី​ពេទ្យ​អាការ​ទំនងជា​ឈឺធ្ងន់​

​ទើបតែ​ប្រកាស​ថា​អាវ​វិលត្រឡប់​មក​ចូល​សិល្បៈ​វិញ​ ​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ​គេ​ឃើញ​អតីត​តារា​សម្ដែង​ស្រី​ ​សឿ​ ​សុធា​រ៉ា​ ​ដេកសម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គួរ​ឱ្យ​ព្រួយបារម្ភ​។​ ​យ៉ាងណាមិញ​គេ​ទៀត​ថា​ ​គ្រួសារ​តារា​សម្ដែង​ស្រី​រូប​នេះ​មិនសូវ​បាន​សេចក្ដីសុខ​ប៉ុន្មាន​នោះ​ទេ​រមែង​មាន​បញ្ហា​សុខភាព​រហូត​ ​ដែល​កាលពី​ប្រមាណ​មួយ​ខែ​រមុន​លោក​ ​សា​ពូន​ ​មី​ដា​ដា​ ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដេក​លើ​គ្រែពេទ្យ​ព្យាបាល​អស់​មួយ​រយៈ​មិនទាន់​ជា​ស្រួលបួល​ផង​ ​ស្រាប់​ថ្មី​ៗ​នេះ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​លោក​ ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បាន​កំពុងតែ​ដេក​លើ​គ្រែពេទ្យ​ម្នាក់ទៀត​ ​ដែល​មើលទៅ​ក៏​ជា​ធ្ងន់​ណាស់​ដែរ​។​

នេះ​បើ​តាម​គណនី​ហ្វេ​សបុ​ក​របស់​លោក​ ​សា​ពូន​ ​មី​ដា​ដា​ ​បាន​បង្ហោះ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ ​«​ថ្ងៃមុន​ប្តី​ ​ថ្ងៃនេះ​ប្រពន្ធ​ ​យី​អា​ម៉េច​ហ្នឹង​ ​បើ​អាច​សូម​កាត់បន្ថយ​គ្រឿង​ផ្អាប់​ទាំងឡាយ​ ​Coca​ ​Cola​ ​and​ ​Caffe​ ​ណា​បងប្អូន​ណា​ ​លោក​ ​doctor​ ​គាត់​ប្រាប់​មក​អ៊ីចឹង​ ​…​.​»​។​ ​ឃើញ​ដូចនេះ​ក៏​មាន​អ្នកគាំទ្រ​ក៏​ដូច​ជា​មិត្ត​ភ​ក្រ​អ្នក​ស្គាល់​គ្រួសារ​របស់​លោក​កើតក្ដី​បារម្ភ​ខ្លាំង​ ​ព្រមទាំង​មាន​អ្នកខ្លះ​បាន​ខ​មិន​សួរ​ពី​អាការៈ​រោគ​ប្រពន្ធ​លោក​ទៀតផង​ ​ដែល​ក្នុង​នោះ​លោក​ក៏បាន​តប​ទៅវិញ​ថា​នាង​ចេះតែ​ហត់​ដង្ហក់​អស់កម្លាំង​ ​បេះដូង​ដើរ​ញាប់​ ​និង​ហើម​បំពង់ក​។​

​សូមជម្រាប​ដែរ​ថា​ ​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​មួយគូ​នេះ​ ​មាន​គម្រោង​ចូល​មកកាន់​សិល្បៈ​វិញ​ហើយ​ ​ដោយ​លោក​ ​សា​ពូន​ ​មី​ដា​ដា​ ​បាន​ត្រៀម​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ​ជាច្រើន​បទ​គម្រោង​ចេញ​នៅក្នុង​ឆ្នាំ​ ​2020​ ​ខាងមុខ​ ​តែ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​មិនបាន​បង្ហើប​នោះ​ទេ​ថា​ ​នឹង​ចេញ​បទចម្រៀង​ឱ្យ​ខាង​ផលិតកម្ម​ណាមួយ​ ​មានតែ​ទន្ទឹង​ចាំ​ទាំងអស់គ្នា​៕​


Advertisement