ទៀតហើយ​!​!​!​ ​វ៉ាង​ ​ស្រី​ណូ​ ​ទិញ​រថយន្ត​ថ្មី​ម៉ាក​ល្បី​ជូន​លោកប៉ា​

​កន្លង​ទៅ​ថ្មី​ៗ​ ​អតីត​កំពូល​តារា​សម្ដែង​ស្រី​សិច​ស៊ី​ ​វ៉ាង​ ​ស្រី​ណូ​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ចាប់​អា​រម្ម​ណ៍​គ្រប់​ៗ​គ្នា​ ​ក្នុង​ការទិញ​រថយន្ត​ ​Lexus​ ​មួយ​គ្រឿង​ ​ធ្វើជា​កា​ដូរ​ ​ជូន​ដល់​អ្នកមានគុណ​ ​ជាទីស្រឡាញ់​ទាំងពីរ​ ​ដែល​នាង​បាន​លើកឡើង​ថា​ ​ជា​របស់​ដែល​លោក​ចង់បាន​ជាយូរមកហើយ​។

​ស្រាប់តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​តារា​ស្រី​រូប​ស្រស់​នាង​ ​វ៉ាង​ ​ស្រី​ណូ​ ​ក៏​រំលេច​ការចាប់អារម្មណ៍​ថ្មីទៀត​ជាមួយ​ការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ ​និង​សកម្មភាព​ទិញ​រថយន្ត​ថ្មី​ ​លោកប៉ា​ ​រួច​ពោល​ឡើង​ថា​«​សំរេច​ថា​យក​ឡ​ន​ណឹង​ហើយ​!​ ​ស្អែក​នាំ​សមាជិក​ថ្មី​ចូលផ្ទះ​!​ ​ឡាន​ថ្មី​តា​តា​ ​ម៉ាក់យាយ​ឡូយ​កប់​!​ ​កូនសុំ​តោង​កា​លីប​ផង​ណា​»​។​ ​យ៉ាងណា​ការ​បង្ហាញ​ឡើង​ដូចនោះ​អាច​បញ្ជាក់​បាន​ថា​ ​រថយន្ត​ស៊េរី​ទំនើប​ជា​ម៉ាក​ល្បី​ ​គឺ​ ​Mercedes​-​Benz​ ​ជា​កាដូ​ក្នុង​ថ្ងៃខួប​កំ​ណើ​ត​ប៉ា​របស់​នាង​ ​ខណៈ​ដែល​កន្លងមក​ក៏បាន​ធ្វើពិធី​ខួបកំណើត​ឲ្យ​លោកប៉ា​ជាមួយនឹង​នំ​ខួបកំណើត​លុយ​ដុល្លារ​ទាំង​ខ្សែ​ៗ​។​

​តារា​សម្ដែង​ ​ត្រូវ​បាន​មហាជន​ស្គាល់​គ្រប់ទិសទី​ ​និង​មានឈ្មោះ​ជា​អ្នកមាន​ចិត្តបុណ្យ​ ​ជួយ​ដល់​អ្នក​ខ្វះខាត​ពេល​ជួប​គ្រោះ​ភ័យ​ម្ដង​ៗ​ ​គឺ​កញ្ញា​ ​វ៉ាង​ ​ស្រី​ណូ​ ​ហាក់​កំពុងតែ​លាក់ខ្លួន​ពួន​អាត្មា​ ​ដាច់​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។​ ​ខណៈ​ដែល​ថ្មី​ៗ​នេះ​ ​វ៉ាង​ ​ស្រី​ណូ​ ​បាន​ដល់ត្រើយ​សុខសាន្ដ​ត្រាណ​ហើយ​ ​ព្រោះ​មានទ្រព្យ​ដូច​សេដ្ឋិនី​ ​ហើយ​នាង​គ្មាន​គម្រោង​វិលត្រឡប់​ ​មករ​ក​អាជីព​ចាស់​វិញ​នោះ​ទេ​។​ ​កញ្ញា​ ​វ៉ាង​ ​ស្រី​ណូ​ ​ដែល​បោះបង់​អាជីព​ភាពយន្ដ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ពោល​គឺ​រស់នៅ​សម្ងំ​សោយសុខ​លើ​គំនរ​ទ្រព្យ​ ​និង​តែងតែ​បង្ហាញ​ភាព​ហ៊ឺហា​ ​តាមរយៈ​ការ​ជិះ​រថ​យន្ដ​ទំនើប​ៗ​ ​ហើយ​នាង​ពាក់​គ្រឿងអលង្ការ​ពេជ្រ​ទាំង​ឈុត​ៗ​ ​មិនចាញ់​ជំ​ទាវ​ៗ​មួយចំនួន​ឡើយ​៕​

Advertisement