ឆាយ​ ​វិរៈ​យុទ្ធ​ ​បង្ហាញ​រូបភាព​អេកូ​កូន​ដំបូង​

ក្រោយ​មង្គលការ​តារា​ប្រុស​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​និង​ភរិយា​ស្រស់​សោភា​ ​សែ​ ​ចាន់​ឌី​ ​បាន​បង្ហាញ​ឱ្យ​មហាជន​ឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​ពួកគេ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ខ​ណៈ​ថ្មី​ៗ​ក៏​លេចដំណឹង​ល្អ​ថា​ភរិយា​របស់​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​កំពុង​ពពោះ​កូន​ដំបូង​បាន​ប្រមាណ​ជាង​ ​5​ ​ខែ​ហើយ​។​

​ទន្ទឹម​នឹង​ដំណឹង​ដ៏​រំភើប​នេះ​ដែរ​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​ក៏បាន​បង្ហាញ​រូបភាព​អេកូ​កូន​ដំបូង​ជាមួយ​ការ​បង្ហោះ​សារ​ដែល​មាន​អត្ថន័យ​ថា​«​មួយ​ជីវិត​របស់ខ្ញុំ​ ​គាត់​ជា​កូន​ដំបូង​របស់ខ្ញុំ​ ​គាត់​នៅក្នុង​ផ្ទៃ​ ​២០​ ​សប្តាហ៍​ ​៦ថ្ងៃហើយ​ ​អរគុណ​បងប្អូន​ទាំងអស់គ្នា​ ​ដែល​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​គ្រួសារ​របស់ខ្ញុំ​ ​ជូនពរ​បងប្អូន​ប្រិយមិត្ត​ជួប​តែ​សេចក្តី​សុ​ខ​គ្រប់​ៗ​ក្រុម​គ្រួសារ​»​។​ ​ជំនួប​សារ​បង្ហាញ​ឡើង​នេះ​ដែរ​មិនថា​មិត្តភក្តិ​ ​និង​ ​អ្នកគាំទ្រ​សុទ្ធតែ​សម្តែង​ការ​អបអរសាទរ​ដល់​លោក​ថែមទាំង​បាន​ជូនពរ​ឱ្យ​ភរិយា​ ​និង​កូនលោក​មាន​សុខភាព​ល្អ​ផង​ដែរ​។​

Advertisement