ឱក សុគន្ឋកញ្ញា និងអនាគតស្វាមី កាន់តែរំភើបខ្លាំងក្នុងពិធីកាត់សក់

តាំងពីថ្ងៃសូត្យមន្ដ មកទល់នឹងម៉ោងនេះ គេចាប់អារម្មណ៍ថា មង្គលការតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង ប្អូនប្រុសថៅកែហង្សមាស បានធ្វើអោយរំជើបរំជួលសង្គមហ្វេសប៊ុក និងស្រទាប់មហាជនយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យកត់សម្គាល់ មង្គលការនេះ ក្រៅពីមានវត្តមានតារាល្បីៗ ទាំងក្នុង និងក្រៅហង្សមាស ក៍មានវត្តមានថ្នាក់ដឹកនាំប្រទេសចូលរួមជាកិត្តិយសផងដែរ។

សូមជម្រាបថា នាក្នុងពិធីកាត់សក់បង្កក់សិរីមង្គលកំពូលតារាចម្រៀងស្រីរូបនេះ គេបានឃើញវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមជាមហាកត្តិយសកាត់សក់ដល់អ្នកទាំងពីរផងដែរ។

គួរបញ្ជាក់បន្ថែមថា មង្គលការរបស់នាង ត្រូវបានធ្វើឡើងនៅ សណ្ឋាគារសុខាភ្នំពេញ ដោយពិធីទទួលភ្ញៀវនាល្ងាចថ្ងៃទី១៦ ឧសភា នឹង រំពឹងថា នឹងមានការចូលរួមសុទ្ធតែតារាល្បីៗ និងអ្នកមានកិត្តិយសនៅក្នុងពិភពជំនួញ មិនអន់នោះឡើយ។

សូមទស្សនាទិដ្ឋភាពត្រួសៗ ដែលបានស្រង់ចេញពីសង្គមហ្វេសប៊ុក៖

Advertisement