តារាសិល្បៈព្រោងព្រាត សប្បាយប្រគល់អំណោយ និងច្រៀងតន្ត្រីសប្បុរសធម៌ Enarita

កាលពីព្រឹកថ្ងៃទី15 ឧសភា ក្រុមហ៊ុន Enarita បានដឹកនាំតារាចាស់ក្មេងល្បីៗ រួមមាន លោក ខេម លោក គូម៉ា នាយគ្រឿន កញ្ញា ផន ស្រីខួច លោក ឃុន វត្ថា លោក សៅ ឧត្តម លោក BIG និង លោក ម៉ាដូណា ជាដើម បានទទួលជោជ័យយ៉ាងខ្លាំងក្នុងការប្រគំតន្ត្រី ដែលមានឈ្មោះថា”តន្ត្រីសប្បុរសធម៌ អុីណារីតា” នៅវិទ្យាល័យក្រឡាញ់ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកនាំតារាសិល្បៈចុះប្រគល់អំណោយដល់ពលរដ្ឋ។ ថវិការដែលទទួលបានសរុបជាង2ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុន ដឹកនាំសិល្បករចុះប្រគល់ជូនដល់គ្រួសារចំនួន400គ្រួសារភ្លាមៗ ស្មើនឹងជាង១ពាន់នាក់ នៅមួយថ្ងៃបន្ទាប់ពីចប់តន្ដ្រី ដែលបានធ្វើឡើងយ៉ាងជោគជ័យកាលពីយប់ថ្ងៃទី14 ឧសភា។

លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការប្រគំតន្ត្រី ថវិកាសប្បុរសធម៍ដែលទទួលបានការបរិច្ចាគរបស់ ភ្ញៀវចូលទស្សនា ទទួលបានតែ បន្តិចបន្តួចប៉ុណ្ណោះ ឃើញដូចនេះ អតិថិជនអ្នកទិញដីឡូតិ៍គ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុន បានរួមគ្នា រៃអង្គាសបន្ថែម ទទួលជិត2មុឺនដុល្លារ ប៉ុន្តែក្រុមហ៊ុននៅតែបំពេញបន្ថែមបានដល់ជាង៣ម៉ឺនដុល្លារ ដើម្បីអោយថវិកាទាំងមូលមានចំនួនច្រើនគួរសម ក្នុងគម្រោងចាត់ចែងជួយដល់សង្គម។ឭ

ជាលទ្ធផល លោកបានដឹកនាំតារាសិល្បៈចុះចែកអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រមាណ400គ្រួសារ និង សិស្សានុសិស្ស ជាង1000 នាក់ដើម្បីបង្ហាញសាធារណជនថា ក្រុមហ៊ុន ENARITA ក្រោយបើកប្រគំតន្ត្រីហើយ គឺទោះជាទទួលបានថវិកាជាក់ស្ដែងតិច ឬច្រើន ក៍ត្រូវតែដឹកនាំតារាសិល្បៈចុះធ្វើសកម្មភាពសប្បុរសធម៍ភ្លាមៗនោះដែរ។

អ្វីដែលលោកសប្បាយចិត្ត គឺបានឃើញតារាសិល្បៈ និងសប្បុរសជនសុទ្ធតែមានឆន្ទៈក្នុងការជួយសង្គម តាមរយៈការចូលរួមរួមច្រៀងរាំ ការបរិច្ចាគថវិកា និងការចុះចែកអំណោយ ដែលក្រុមហ៊ុនចាត់ចែង ហើយមានការពួតដៃគ្នាបានយ៉ាងល្អនោះតែម្ដង។ ថវិកាសប្បុរសដែលសល់ពីកញ្ចប់ចែកចាយដល់សហគមខ្វះខាតនៅក្រឡាញ់ លោកនឹងដឹកនាំក្រុមការងារ ក៍ដូចអ្នកសិល្បៈ បន្តនៅក្នុងសកម្មភាពសប្បុរសធម៍បន្តទៀត។

គួរបញ្ចាក់ថា លោកឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ ទើបតែបានបរិច្ចាកថវិការ ផ្ទាល់ខ្លួន ចំនួន 1ម៉ឺនដុល្លារ កាលពេលថ្មីៗនេះ ជូនដល់កាកបាទក្រហមកម្ពុជាផងដែរ ។

Advertisement