មាស​ ​សុខ​សោភា​ ​ទម្លាយ​សារ​ក្នុងចិត្ត​ពី​ចម្ងាយជូន ​ឱក​ ​សុគន្ធ​កញ្ញា​ ​ហើយ​

​ស្ទើរ​មិន​សល់​តារា​ល្បី​ណា​ម្នាក់​នោះ​ទេ​ ​សម្រាប់​មង្គលការ​របស់​តារាចម្រៀង​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​អគ្គនាយករង​របស់​ទូរទស្សន៍​ហង្ស​មាស​ ​នៅ​ថ្ងៃទី១៦​ ​ឧសភា​ ​នេះ​ ​តាំងពី​ម៉ោង​ហែរ​ជំនូន​។​ ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក៏​មាន​វត្តមាន​ ​ធ្វើឱ្យវត្តមាន​សម្រាប់​ពិធី​មួយ​នេះ​។​ ​យ៉ាងណាមិញ​ ​តារាចម្រៀង​ ​កញ្ញា​ ​មាស​ ​សុខ​សោភា​ ​ដែល​ស្ថិតនៅ​សម្ដែង​ក្រៅប្រទេស​ ​ហើយ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​នាង​មួយ​រូប​ដែរ​ ​ក៏​ធ្វើឱ្យ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​អស់ចិត្ត​នឹង​អវត្តមាន​របស់​នាង​នោះ​ដែរ​ ​ប្រសិនបើ​នាង​បាន​អាន​សារ​របស់​ ​មាស​ ​សុខ​សោភា​ ​មុន​នេះ​បន្តិច​។​

​មាស​ ​សុខ​សោភា​ ​បាន​សរសេរ​បង្ហោះ​ថា​”​ ​ក្នុងនាម​ជា​មិត្ត​រួមការ​ងារ​ម្នាក់​ ​នាងខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ដែល​មិនបាន​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ​ ​ហើយ​វា​លើស​ពី​សោក​ស្តាយ​ប្រសិនបើ​នាងខ្ញុំ​យក​អារម្មណ៍​ក្នុងនាម​ជា​បងស្រី​ម្នាក់​ ​ដែល​មិនបាន​និយាយ​ពាក្យ​ជូនពរ​ដោយ​ផ្ទាល់​ដល់​ប្អូនស្រី​ក្នុង​ថ្ងៃ​មង្គល​ ​ដែល​មានតែ​ម្តង​ក្នុង​ជីវិត​។​ ​បើសិនជា​មាន​វេទមន្ត​ ​នាងខ្ញុំ​និង​ធ្វើ​វា​ភ្លាម​ដើម្បី​សម្រេច​បំណងប្រាថ្នា​ចង់​ចូលរួម​កម្មវិធី​អាពាហ៍​ពិ​ពាហ៍​នេ​ ​:​heart:កញ្ញា​ ​គឺ​មិន​ត្រឹមតែ​ជា​មិត្ត​រួមការ​ងារ​ម្នាក់​នោះ​ទេ​ ​ថែមទាំង​ជា​ប្អូន​ស្រី​ដ៍​ល្អ​ម្នាក់​របស់ខ្ញុំ​។

:heart:
🤗យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។

:clap:អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ​អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ ឱ្យយល់​ និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ lol🥰:confetti_ball:,​ ​ ​និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏​ជូចត់មិនអាចបំភ្លេចបាននោះគឺពេលវេលាដែលកញ្ញា:muscle: ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារនៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។:+1::heart_eyes: សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។
:clap:សូមអបអរសាទរនិងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា​និងស្វាមីក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!

#weddingday #sisters :kissing_heart::kissing_heart::kissing_heart::pray::pray::pray:”។ ជាមួយនឹងសារមាស សុខសោភា មិនត្រឹមតែ ឱក សុគន្ធកញ្ញា នោះទេ ដែលមានអារម្មណ៍រំភើប ពោលគឺសូម្បីតែមហាជន ក៍រំភើបជំនួសផងដែរ ជាពិសេសនៅពេលដឹងថា អ្នកទាំងពីរមានអនុស្សាវរីយ៍ ជ្រាលជ្រៅនឹងគ្នាដល់ម្លឹង៕

Advertisement