ទីបំផុត !! លោកចាន់ សម័យ ទទួលអំណោយវីឡាថ្មីសន្លាងពីសម្ដេច​តេជោ ​និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

ដូចបានជ្រាបកន្លងមកថា តារាចម្រៀងជើងចាស់ដែលធ្លាប់មានឈ្មោះបោះសំលេងខ្លាំងនៅក្នុងសង្គមសិល្បៈគឺលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយសម្ងំលាក់ខ្លួនក្នុងជីវភាពក្រលំបាក គេចមុខពីមហាជន។ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះត្រូវបានអ្នកសារព័ត៌មាន ចុះផ្សាយយ៉ាងព្រោងព្រៀតរហូតមកដល់ពេលនេះ មានការជ្រោមជ្រែងពីថ្នាក់ដឹកនាំ ក៏ដូចជាអ្នកសិល្បៈដូចគ្នា ធ្វើឱ្យលោក ចាន់ សម័យ ប្រែមុខមាត់ថ្មី មកដល់សព្វថ្ងៃនេះ។

ថ្មីៗនេះដែរតារាចម្រៀង ចាន់ សម័យ ដែលកំពុងច្រៀងនៅក្នុងទ្រនំផលិតកម្ម Galaxy បានទទួលសំណាងធំ ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនអំណោយផ្ទះវីឡាមួយខ្នង ដ៏ស្រស់ស្អាតនៅក្នុងបុរី ឡេង ណាវ៉ាត្រា ជូនដល់រូបលោកដើម្បីរស់នៅជាមួយប្រពន្ធកូន អោយបានសមរម្យនឹងគេ ដែលអំណោយដ៏ធំនេះត្រូវបានប្រគល់តាមរយៈលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្តង។

ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ទិញ​​ឱ្យតារា​ចម្រៀង​ចាន់ សម័យ​នោះ គឺ​ជា​វីឡា​តឿ ​មាន​សល់​ដី​ជុំវិញ​ផ្ទះ ដែល​មើល​ទៅ​គួរឱ្យចង់​របស់​នៅ​តែ​ម្ដង ស្ថិត​ក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦ ជិត​ផ្សារ​ទូល​ពង្រ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា លោក​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ជំនួស​ តារា​ចម្រៀង​លោក ចាន់ សម័យ ដែល​មាន​សំណាង​ត្រូវ​បាន​សម្ដេច​ទាំង​ពីរ​​អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​បែប​នេះ។ ទទឹម​គ្នា​នោះ​ដែរ សម្រាប់ លោក​ឧកញ៉ា​ថា គឺ​ជា​មោទនភាព​និង​មហា​កិត្តិយស​​​បំផុត​ដែល​សម្ដេច​ម៉ែ​បាន សម្រេច​​ទិញ​​នៅ​ក្នុង​​បុរី​ឡេងណាវ៉ាត្រា​នេះ​តែ​ម្ដង។ ក្រោយ​ពី​ទទួល​បាន​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ហើយ​នៅ​ក្នុង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត លោក ចាន់ សម័យ បាន​សម្ដែង​អារម្មណ៍​​រំភើប​ខ្លាំង​ណាស់ ដោយ​កន្លង​មក​លោក​មិន​ធ្លាប់ ស្រមៃ​ថា និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅ​ឡើយ។ ម្ចាស់​បទ”សុំ​មេ​មាន់​មួយ” លោក​​សូម​អរគុណ​ខ្លាំង​ណាស់ ដល់​សម្ដេច​ទាំង​ពី ដែល​មាន​ចិត្ត​ប្រោសប្រណី​ដល់​រូប​លោក​និង​ក្រុម​គ្រួសារ ដែល​ចាប់​ពី​ពេល​នេះ លោក​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​​រស់​នៅ​នឹង​គេ​ឯង ឈប់​នៅ​ផ្ទះ​ជួល​ហើយ។

ទន្ទឹមនឹងនោះដែរ លោក ចាន់ សម័យ សូម​ជូនពរ​សម្ដេច​ទាំង​ពីរបានសម្រេច​នូវ​ពុទ្ធពរទាំង ​4​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀង ទៅ៕

Advertisement