ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​ចេញដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​អឺរ៉ុប​ ​

​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​មក​ហើយ​ ​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​យ៉ាង​អធឹក​អធ័ម​ជាមួយ​ស្វាមី​គឺ​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​កាលពី​ថ្ងៃទី16​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ ​ដែល​មហាជន​មួយចំនួន​ធំ​ ​ពិតជា​បាន​ជ្រាប​ថាម​ង្គល​ការ​មួយ​នេះ​ពិតជា​បាន​ធ្វើ​ឱ្យ​ល្បី​ស្ទើរតែ​ពេញ​ហ្វេ​សប៊ុ​ក​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​សារព័ត៌​មាន​ធំៗ​នៅក្នុង​ប្រទេស​ក៏បាន​ធ្វើការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ផង​ដែរ​។​

​ក្រៅពី​ការចាប់អារម្មណ៍​ចំពោះ​ពិធី​មង្គលការ​ទាំងមូល​ហើយ​នោះ​ ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បាន​មក​អញ្ជើញ​ចូលរួម​ផង​ដែរ​ ​ក្រោម​មហា​កិត្តិយស​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៉ុន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​និង​ថ្នាក់​ដឹក​នាំ​ធំៗ​ជាច្រើន​នាក់​ទៀត​ ​ព្រម​ទំាង​តា​រា​ល្បី​ៗ​ជាច្រើន​ដួង​ ​ក៏​មានមុខ​ក្នុង​កម្មវិធី​ដ៏​អធិកអធម​មួយ​នេះ​ដែរ​។​

​ដោយឡែក​នៅមុន​នេះ​បន្តិច​ ​គេ​ប្រទះឃើញ​រូបភាព2សន្លឹក​ដែល​បាន​បង្ហោះ​ចេញពី​ហ្វេ​សប៊ុ​ក​របស់​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ព្រមទាំង​បាន​ភ្ជាប់​សារ​ខ្លី​មួយ​ប៉ុណ្ណោះ​ថា​ ​“​ត្រៀម​រួចរាល់​សម្រាប់​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​”​។​ ​តែ​ទោះជាយ៉ាងណា​ក្តី​ ​នៅពេល​នេះ​ ​អ្នកលេង​បណ្ដាញ​សង្គម​ក៏​នៅ​មិនទាន់​ជ្រាប​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​នឹង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ណា​នោះ​ទេ​ ​គ្រាន់តែ​ដឹង​ថាទៅ​កាន់​ប៉ែក​អឺរ៉ុប​តែប៉ុណ្ណោះ​៕​

Advertisement