បញ្ញា​សិទ្ធ​ ​បាន​តម្លៃខ្លួនខ្ពស់ចេញទៅថ​ត​ស្ព​ត​ឱ្យ​ផលិតករ​ឡាវ​ ​

​ត្រឡប់​មក​ពី​សម្ដែង​នៅ​អូ​ស្ដា្​រលី​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ ​បញ្ញា​សិទ្ធ​ ​ស្រាប់តែ​ទទួល​ដំណឹង​ថា​ ​ត្រូវ​ផលិតករ​ជនជាតិ​ឡាវ​ក្នុង​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ ​អញ្ជើញលោក​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​ការងារ​មួយ​នេះ​ ​មិន​ងាយ​ទទួល​បាន​ឱកាស​ឡើយ​។​

​យើង​អាច​ចាត់ទុកថា​ណ​ ​តារា​ខ្មែរ​ចាប់ផ្ដើម​មា​នក្រេ​ឌីត​ជា​បណ្ដើរ​ហើយ​ ​បើ​ទោះជា​ក្នុង​ពេលនេះ​មិនទាន់​ទូលំទូលាយ​ខ្លាំង​។​ ​ធ្លាប់តែ​ផលិតករ​បរទេស​ចុះ​មក​ថត​រឿង​ ​ឬ​ ​ថ​ត​ស្ព​ត​នៅ​ស្រុកខ្មែរ​ ​ទើប​ផ្ដល់​ឱកាស​ឱ្យ​តារា​ខ្មែរ​បាន​ថត​ ​ប៉ុន្តែ​សម្រាប់​តារាចម្រៀង​ ​និង​ជាតា​រា​សម្ដែង​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ប្រចាំ​ប្រទេស​ឡាវ​ ​ទាក់ទង​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​នេះ​គឺជា​មុខមាត់​មួយ​របស់​តារា​ខ្មែរ​។​

​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​ឡាវ​ ​ដោយធ្វើ​សកម្មភាព​ថ​ត​ស្ព​ត​ឱ្យ​ ​Resort​ ​ធំ​មួយ​របស់​ប្រទេស​ឡាវ​ ​ដែល​ស្ថិតនៅ​ចំកណ្ដាល​រាជធានី​ប្រទេស​តែម្ដង​។​ ​លោក​គឺជា​តារា​ខ្មែរ​តែម្នាក់​ដែល​ត្រូវ​បាន​ផលិតករ​ឡាវ​ ​និង​ម្ចាស់​ ​Resort​ ​ជ្រើស​អោយ​ថត​ជាមួយ​តារា​ឡាវ​។​ ​លោក​ ​បាន​រៀបរាប់​ថា​ ​ពីលើ​ការ​បង្ហោះ​ថា​ ​ក្រុមហ៊ុន​ ​Dasavanh​ ​Nam​ ​Ngum​ ​Resort​ ​បាន​ទាក់ទង​លោក​តាមរយៈ​ហ្វេ​សប៊ុ​ក​ដើម្បីអោយ​ទទួល​ថ​ត​ស្ព​ត​ ​តាំងពី​លោក​មុន​ទៅ​សម្ដែង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ម្លេះ​ ​ដោយ​ខាង​ក្រុមហ៊ុន​សុខចិត្ត​ទាំង​រង់ចាំ​លោក​ ​អោយ​ចប់​ការងារ​សម្ដែង​នៅ​ក្រៅប្រទេស​ទើប​ចេញ​ថត​នោះ​ផង​។​ ​លោក​ថាស​កម្ម​ភាព​ថ​ត​ស្ព​ត​ពី​ ​Resort​ ​នេះ​ ​គឺ​មាន​ច្រើន​ប្លង់​ ​ទើប​តម្រូវ​អោយ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ20​ ​ហើយ​រហូតដល់​ថ្ងៃទី27​ ​ឧសភា​ ​ទើប​បញ្ចប់​ការងារ​។​ ​

​លោក​បញ្ជាក់​ថា​ ​ខ្លួន​មិនមែន​ថ​ត​ស្ព​ត​នេះ​ ​តែ​ក្នុង​ប្រទេស​ឡាវ​ទេ​ ​ដោយ​ចប់​ការងារ​រយៈពេល4ថ្ងៃ​ ​លោក​ក៏​ត្រូវ​ទៅ​ថត​នៅក្នុង​ប្រទេស​ថៃ​រយៈពេល3ថ្ងៃ​ទៀតផង​ដែរ​ ​ទើប​លោក​យល់​ខ្លួន​ជាតា​រា​ខ្មែរ​ ​ដែល​សំណាង​ម្នាក់​ ​ដែល​ត្រូវ​បាន​ក្រុ​មហ៑ុន​ធំ​របស់​ឡាវ​ ​ពេញចិត្ត​អោយ​ថ​ត​ស្ព​ត​ ​ហើយ​បាន​ថត​ដល់២ប្រទេស​។​ ​លោក​ថា​ការងារ​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​ដោយ​ខាង​ក្រុមហ៊ុន​ក្រៅ​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​ខ្ពស់​ ​ក៏​រ៉ាប់រង​សំបុត្រ​យន្តហោះ​ ​ការ​ស្នាក់នៅ​ ​និង​ហូបចុក​យ៉ាង​ពេញចិត្ត​ផង​ដែរ​។​ ​យ៉ាងណាមិញ​លោក​បដិសេធ​មិន​ទម្លាយ​ឱ្យដឹងពី​តម្លៃ​ចេញ​ថត​ក្រៅប្រទេស​នេះ​ទេ​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​ខ្ពស់​ដាច់​ឆ្ងាយ​នៅក្នុង​ស្រុក​៕​

Advertisement