“​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បទ​ថ្មី​ពី​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​ចាយ​ទុន​ទៅ​ថត​នៅ​បរទេស​

ពី​មួយ​បទ​ទៅ​មួយ​បទ​ ​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​កាន់តែ​បង្កើន​ស្នាដៃ​របស់​ខ្លួន​ឱ្យ​កាន់តែ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​អ្នកគាំទ្រ​។​ ​ជាក់ស្ដែង​បទចម្រៀង​ថ្មី​មួយ​នេះ​ ​ដែល​មាន​ចំណងជើង​ថា​ ​”​សាង​ស្នេហ៍​ខុស​សាសន៍​ ​”​ ​មិន​ត្រឹមតែ​អត្ថន័យ​ ​អត្ថរស​ ​ក្លឹម​សា​ទាក់ទាញ​ចាក់ដោត​អារម្មណ៍​មិត្ត​យុវវ័យ​នោះ​ទេ​ ​តារាចម្រៀង​ស្រស់​សង្ហា​រូប​នេះ​ ​បាន​ប្រកាស​ចាយ​ទុន​ចេញ​ថ​ត​អឹម​វី​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ថែមទៀត​ផង​ ​ដើម្បី​ឱ្យ​កាន់តែ​មើលទៅ​ទាក់ភ្នែក​។​

​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​និយាយ​ថា​ ​លោក​សម្រេច​ផលិត​បទ​នេះ​ ​គឺ​ដោយសារតែ​លោក​ចង់​រំលេច​ពី​ស្នេហា​មួយ​ ​ដែល​ផ្ដើម​ចេញពី​បុរស​ម្នាក់​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ហើយក៏​ជួប​នារី​បរទេស​នៅ​ទីនោះ​ ​ធ្វើ​ឱ្យ​តួអង្គ​បុរស​ជាប់ចិត្ត​ស្រលាញ់​។​ ​លោក​ថា​សប្បាយចិត្ត​ដែល​ខ្លួន​ទើបតែ​បាន​បង្ហោះ​ចម្រៀង​មួយ​បទ​នេះ​ ​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ ​ប៉ុន្តែ​មាន​អ្នកស្ដាប់​ច្រើន​នៅ​លើ​យូ​ធូប​។​ ​នេះ​ជា​ចម្រៀង​ទី18ហើយ​ ​ដែល​លោក​បាន​ច្រៀង​ផ្ទាល់ខ្លួន​ ​ដោយ​រាប់បញ្ចូល​ទាំង​បទនិពន្ធ​ថ្មី​ ​និង​ ​Cover​ ​ម្ចាស់​ដើម​។​ ​យ៉ាងណាមិញ​ ​លោក​ថា​ ​នៅ​មិនទាន់​ពិចារណា​ចូល​ច្រៀង​ប្រចាំ​ផលិតកម្ម​នោះ​ទេ​ ​ដោយសារតែ​ហេតុផល​រវល់​ខ្លាច​ឱ្យ​ពេលវេលា​គេ​មិនបាន​ ​និង​ ​គិតថា​នៅ​ឯករាជ​បែបនេះ​ ​ស្រួល​ចេញ​បទ​ជាង​។​

​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​បន្ត​ថា​ ​នឹង​គ្រោង​បោះទុន​ចេញ​ផលិត​បទ​នេះ​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​តែម្ដង​ ​ដើម្បី​រំលេច​បទ​ទាំងមូល​អោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​នៅក្នុង​អាជីព​ចម្រៀង​។​ ​ក្នុង​នោះ​លោ​ក​ក៍​នឹង​ចាប់ផ្ដើម​ចេញ​ប្រូ​ម៉ូត​បទ​នេះ​ ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​អោយ​កាន់តែ​ខ្លាំង​ផង​ដែរ​ ​មុន​ចេញMV​។​

Advertisement