លេចចេញ​ព័ត៌មាន​ពី​កាមេរ៉ា​ ​iPhone​ ​11​ ​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំនេះ​ ​

​សម្រាប់​ ​iPhone​ ​11​ ​គឺ​ដូចគ្នានឹង​ដំណឹង​ដែល​បាន​លេចឮ​កន្លងមក​ដែរ​ ​ដោយ​ ​iPhone​ ​ស៊េរី​ថ្មី​ទាំង2​ ​នឹង​មាន​បំពាក់​អេក្រង់​ ​OLED​ ​ទំហំ​ ​5.8អ៊ីញ​ ​និង​ទំហំ​ ​6.5អ៊ីញ​ ​តែ​អ្វី​ដែល​ឱ្យ​គួរ​សោកស្ដាយ​នោះ​ ​គឺ​ស្នាម​ខាងមុខ​ ​មិនទាន់​ផ្លាស់ប្ដូរ​ទំហំ​នៅឡើយ​។​

​ដោយសារតែ​នៅ​យូរ​ខែ​ទៀត​ទើប​ ​iPhone​ ​ស៊េរី​ថ្មី​ ​និង​ ​iOS​ ​13​ ​ប្រកាស​ចេញ​ជា​ផ្លូវការ​។​ ​ប៉ុន្តែ​មាន​ប្រភព​ព័ត៌មាន​ចំនួន2​ ​បាន​ចែករំលែក​ដំណឹង​សំ​ខាន់​ៗ​មួយចំនួន​ស្ដី​អំពី​ ​iPhone​ ​ជំនាន់​ថ្មី​ ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុងក្រោយ​ផង​ដែរ​។​

​យ៉ាងណាក្ដី​ ​ប្រភព​ទាំងនោះ​បាន​លើកឡើង​ថា​ ​មុខងារ​ ​FaceID​ ​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​លើ​ការ​ដោះ​សោ​។​ ​ឧទាហរណ៍​ ​ដូចជា​អាច​ចំណាំ​ផ្ទៃមុខ​បាន​ក្នុង​ទំហំ​ធំ​ទូលាយ​ជាង​មុន​។​ ​រន្ធ​បំពង​សំឡេង​បែប​ ​Stereo​ ​ក៏​នឹង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុខ​ដែរ​។​

​ឯកា​មេ​រ៉ា​វិញ​ ​iPhone​ ​ឆ្នាំ2019​ ​នឹង​មាន​បំពាក់​កាមេរ៉ា​ ​3​ ​នៅ​ខាងក្រោយ​ ​ដោយ​មួយ​ជា​កាមេរ៉ា​ធម្មតា​ ​មួយទៀត​ជា​កាមេរ៉ា​ ​Zoom​ ​និង​មួយ​ថ្មីទៀត​ជា​កាមេរ៉ា​ ​Ultra​-​Wide​។​

កាមេរ៉ា​ទី​ ​3នេះ​ ​ដើមឡើយ​ត្រូវ​មានមុខ​ងារ​រក្សា​លំនឹង​ ​OIS​ ​ប៉ុន្តែ​ ​Apple​ ​បានសម្រេច​ទុក​ប្រើលើ​ ​iPhone​ ​ឆ្នាំ2020​ ​។​ ​ដូចនេះ​មុខងារ​ ​OIS​ ​នឹង​មានតែ​នៅ​លើ​កាមេរ៉ា​មេ​ ​និង​កាមេរ៉ា​ ​Zoom​ ​ប៉ុណ្ណោះ​។​

​ចំពោះ​កាមេរ៉ា​ ​Wide​-​Angle​ ​វិញ​ ​អាច​ផ្ដិត​យក​រូបភាព​ក្នុង​ទំហំ​ ​120ដឺក្រេ​។​ ​ទំហំ​នេះ​មិនធំ​ជាងគេ​ណាស់ណា​ទេ​ ​ប៉ុន្តែ​ក៏​មិនតូច​ជាង​កាមេរ៉ា​របស់​គូប្រជែង​ផ្សេងទៀត​ដែរ​។​ ​តែ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ​គឺ​ ​ភ្លើង​ ​LED​ ​នៅ​ខាងក្រោយ​នឹង​មិន​ឡើង​ទំហំ​ទេ​ ​ប៉ុន្តែ​នឹងអាច​ជះ​ពន្លឺ​បាន​ភ្លឺ​ ​និង​ធំជាង​មុន​។​ ​ចំណែក​ឯ​កម្រាស់​នៃ​កាមេរ៉ា​នឹង​ស្ដើង​ជាង​មុន​ ​មិន​លៀនចេញ​មក​ខ្លាំង​ដូចមុន​ឡើយ​៕​

Advertisement