តោះ​ស៊ែ​រមួយ​លើកទឹកចិត្ត​ ​!​!​ ​ក្មេងស្រី​គំនរសំរាម​ ​សុភី​ ​បាន​ផ្លាស់ប្ដូរ​វាសនា​រើស​សំរាម​ ​ទៅ​បន្ដ​ការសិក្សា​នៅ​បរទេស​ ​

​កាន់តែ​ធ្វើ​ឱ្យ​កាន់​ខ្មែរ​គ្រប់រូប​មាន​កម្លាំងចិត្ត​ ​និង​ទឹកចិត្ត​តស៊ូ​នៅក្នុង​ការសិក្សា​បន្ថែម​ទៀត​ ​ខណៈ​ដែល​លោក​ ​Scott​ ​Neeson​ ​បាន​បង្ហោះ​រូបភាព​ ​និង​សារ​មួយចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​អ្វី​ដែលគេ​កត់សម្គាល់​ឃើញ​នេះ​គឺ​ ​រូបភាព​ក្មេងស្រី​រើស​សំរាម​ម្នាក់​ ​បាន​បញ្ចេញ​ស្នាមញញឹម​នៅក្នុង​គំនរសំរាម​កាលពី​កុមារភាព​ ​តែ​បច្ចុប្បន្ន​នេះ​ ​ស្នាមញញឹម​របស់​នាង​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ដែល​នាង​ចេញទៅ​បន្ដ​ការសិក្សា​យ៉ាង​ខ្ពស់ខ្ពស់​នៅ​ឯង​បរទេស​។​

​លោក​ ​Scott​ ​Neeson​ ​បាន​រៀបរាប់​ប្រាប់​មហាជន​កម្ពុជា​ថា​ ​ជួនកាល​សូម្បីតែ​ក្តី​សុ​បិន្​ត​ផ្ទាល់​របស់​មនុស្សម្នាក់​ក៏​ត្រូវ​បាន​គេ​កំណត់​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​បើ​វិល​ទៅកាន់​ឆ្នាំ​ ​2006​ ​ខ្ញុំ​ធ្លាប់ទៅ​លេង​ផ្ទះ​ ​សុភី​ ​ជាប្រចាំ​នៅក្នុង​គំនរសំរាម​។​ ​កាល​បាន​ទៅ​សួរសុខទុក្ខ​អ្នក​នៅ​ទីនោះ​គឺ​គួរ​ឱ្យ​ខ្លាច​បំផុត​ ​ក៏ប៉ុន្តែ​វា​គឺ​ចាំបាច់​។​ ​ចំណែក​នោះ​គឺជា​រូប​ខ្ញុំ​ ​ពាក់អាវ​យឺត​ព័ណ៌​ខៀវ​ ​ឈរ​លើកំពូល​សំរាម​។​

​នៅ​គ្រានោះ​ ​សុភី​ ​នាង​មាន​វ័យ​ ​11​ ​ឆ្នាំ​ហើយ​ ​តែ​នាង​នៅ​មិនទាន់​ចូល​សាលារៀន​ទេ​។​ ​ក៏ប៉ុន្តែ​នាង​មានសំណាង​ជាង​កុមារ​ជាច្រើន​រស់នៅ​ពី​តំបន់​នេះ​ ​គឺ​នាង​ទទួល​ឱកាស​ដកខ្លួន​ចេញពី​គំនរសំរាម​ដូចជា​គ្រាប់​រ៉ូ​កែត​។​ ​ផ្ដើម​ចេញពី​ការ​ប្រឹងប្រែង​ដ៏​ស្វិតស្វាញ​នេះ​ ​នាង​តូច​ ​សុភី​ ​បាន​ប្រែក្លាយ​ជា​និស្សិត​អាហារូបករណ៍​កម្ពុជា​ជា​លើក​ដំ​បូ​ងរ​បស់ះ​អង្គការ​ខ្ញុំ​ ​ដើម្បី​ទៅ​បន្ដ​ការសិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​មែ​លប៊​នដ៏​មានឈ្មោះ​ល្បីល្បាញ​។

​ហើយ​កាលពី​ថ្ងៃម្សិលមិញ​ ​សុភី​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​សាលា​ ​Trinity​ ​College​ ​Foundation​ ​និង​ចាប់ផ្តើម​ថ្នាក់​បរិញ្ញាបត្រ​ខាងមុខនេះ​។​ ​សេចក្ដីថ្លែង​សុន្ទរកថា​របស់​នាង​ ​បាន​តាំង​ជំហរ​និង​ជា​ការ​បំផុសគំនិត​លើកទឹកចិត្ត​ដល់​ក្មេង​ៗ​នៅ​គំនរសំរាម​។​

​តើ​ការ​នេះ​មិន​អាច​ឱ្យ​យើង​ប្រឈម​នឹង​បញ្ហា​ប្រចាំថ្ងៃ​បានទេ​?​ ​ការ​អបអរសាទរ​ដ៏​ធំ​សម្បើម​របស់​នាង​តូច​ ​សុភី​ ​ជា​ការ​បង្ហាញ​ពី​អ្វី​ដែល​កុមារ​អាច​ធ្វើ​បាន​។​ ​សូម​បងប្អូន​ចែកចាយ​ដល់​អ្នកគ្រប់គ្នា​ ​ជា​ការ​បំផុត​គំនិត​លើកទឹកចិត្ត​៕​


Advertisement