មហាហង្ស​បញ្ចេញ​រឿង​ថ្មី​ ​«​ព្រលឹង​»​ ​បន្ទាប់ពី​ជោគជ័យ​រឿង​«​ផ្ទះចុងភូមិ​»​

តាមរយៈផេចបណ្ដាញសង្គមហ្វេសប៊ុករបស់​​ផលិតកម្ម​មហាហង្ស​ ​គឺ​រឿង​”​ព្រលឹង​”​ ​បាន​ចេញTrailer​ ​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​ផលិតកម្ម​មួយ​នេះ​ទើបតែ​កើប​លុយ​ពី​រឿង​”​ផ្ទះចុងភូមិ​”​ក្ដៅ​ៗ​។​ ​ភាពយន្ត​នេះ​ ​ក៏​ត្រូវ​បាន​គេ​អះអាង​ថា​ ​នឹង​កើប​លុយ​មិនធម្មតា​ ​ក្រោយ​បង្អួតខ្លួន​ក្នុង​រោង​ទំនើប​ ​មិនចាញ់​រឿង​”​ផ្ទះចុងភូមិ​”​ ​ផង​ដែរ​។​



​ភាពយន្ត​រឿង​”​ព្រលឹង​”​ ​នេះ​ ​ទើបតែ​ចេញ​ ​Trailer​ ​ប៉ុណ្ណោះ​ ​ដោយ​គ្រាន់តែ​ចេញ​ជា​ ​Poster​ ​និង​ប៉ាណូ​រឿង​លើ​ហ្វេ​សប៑ុ​ក​ ​គឺ​មានការ​ចាប់អារម្មណ៍​តែម្ដង​។​ ​ប្រភព​ពី​ផលិតកម្ម​មហាហង្ស​បាន​អះអាង​ថា​ ​ភាពយន្ត​នេះ​នឹង​ក្លាយជា​រឿង​ដែល​ខ្លួន​រំពឹង​អាច​កើប​លុយ​បាន​ច្រើន​ ​មិន​ខុសគ្នា​ពី​ភាពយន្ត​រឿង​”​ផ្ទះចុងភូមិ​”​នោះ​ឡើយ​ ​ដោយ​សម្អាង​លើ​គុណភាព​ ​និង​សាច់រឿង​ ​បើ​ទោះជា​ភាពយន្ត​រឿង​”​ផ្ទះចុងភូមិ​”​ ​ជាប់​ចំណាត់ថ្នាក់​ជា​ភាពយន្ត​ដែល​កើប​លុយ​បាន​ខ្ពស់​ក្នុង​ពេល​បញ្ចាំង​។​



​ភាពយន្ត​នេះ​ត្រូវ​បាន​ប្រកាស​ថា​ ​ចំណាយ​ការផលិត​អស់​ច្រើន​ ​ហើយ​សម្រាប់​បញ្ហា​បច្ចេកទេស​ ​ក៍​រឹតត្បិត​ខ្លាំង​ ​ដើម្បី​តម្រូវ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ផង​ដែរ​ ​នៅក្នុង​កាលៈទេសៈ​ដែល​អ្នកគាំទ្រ​ ​កាន់តែ​ចេះ​មើលកុន​ ​ខណៈ​ដែល​ ​Poster​ ​និង​ ​Trailer​ ​គឺ​គ្រាន់តែ​បង្ហោះ​ឡើង​ក៍​ធ្វើអោយ​មានការ​កោតសរសើរ​។​ ​ភាពយន្ត​នេះ​គ្រោង​ប្រកាស​លក់​សំបុត្រ​នៅ​ថ្ងៃទី៤​ ​កក្កដា​ ​ខែក្រោយ​ ​ដោយ​អ្នក​គាំ​ទ្រ​ក៍​រំពឹង​ថា​ហោច​ណាស់​ ​ក៍​បាន​ចំណូល​អាច​តាម​ស្មើនឹង​ប្រាក់ចំណូល​របស់​រឿង​”​ផ្ទះចុងភូមិ​”​មុន​នេះ​៕​

Advertisement