ពិតជា​រំភើប​!​!​ ​តារា​សម្ដែង​ ​សឿ​ ​សុធា​រ៉ា​ ​នាំ​អំ​ណោច​សប្បុ​រ​ធម៌​ចែក​បងប្អូន​ខ្វះ​ខ្វា​ត​ក្នុង​ថ្ងៃកំណើត​ខ្លួន​

​នៅ​ពេល​ថ្មី​ៗ​នេះ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​តារា​សម្ដែង​ស្រី​ ​សឿ​ ​សុធា​រ៉ា​ ​គេ​មើលឃើញ​អ្នកនាង​ពាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ ​ខណៈ​កំពុងតែ​ចែក​អំណោយ​ជូន​លោកអ៊ំ​ ​លោកពូ​ ​អ្នកមីង​ ​ក្មេង​ៗ​ ​ដែល​កំពុង​ជួបប្រទះ​អជីវ​ភាព​ខ្វះខាត​ខ្លាំង​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​

​ផ្អែកលើ​រូបភាព​ជាច្រើន​សន្លឹក​នោះ​ ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បាន​សរសេរ​បង្ហោះ​ថា​ ​”​Happy​ ​birthday​ ​to​ ​me​ ​គំរប់33ឆ្នាំ​ថ្មី​។​ ​សូម​ជូន​បុ​ណ្ប​បងប្អូន​ខ្មែរ​ទាំងអស់គ្នា​ផង​ចំពោះ​អំណោយ​ទេវតា​សំរាប់​លោកតា​លោក​យាយ​ចាស់​ៗ​ទីទាល់​ក្រ​ ​ចំនួន33គ្រួសារ​ ​ក្រៅពី​អង្ករ​.​.​.​.​សម្តេច​ទាំង​ទ្វេ​លោក​សប្បុរស​បន្ថែម​នៅ​ទឹកប្រាក់​ក្នុង​ម្នាក់​បាន​ចំនួន40000រៀល​ ​ហើយ​ក្រុមការងារ​អំណោយ​ទេវតា​និង​បន្ត​ធ្វើ​គ្រប់​ទីកន្លែង​ ​ស្មើ​ៗ​គ្នា​ ​:​ ​Sapoun​ ​Mi​ ​Dada​ ​“​វិមាន​ខ្មែរ​ឈ្នះ​ឈ្នះ​”​”​។​ ​

​យ៉ាងណាមិញ​ ​តារា​សម្ដែង​ ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​អំណោយ​សប្បុរសធម៌​ទាំងអស់​នេះ​ ​គឺជា​អំណោយ​ទទួល​បាន​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត្យ​ ​ដែល​អ្នកនាង​នាំ​យក​ទៅ​ប្រគល់​ជូន​អ្នក​ខ្វះខាត​ ​នៅ​ឯ​វិ​មាន​ឈ្នះ​ៗ​ ​ចំនួន៣៣គ្រួសារ​។​ ​អ្នកនាង​ថា​ ​ក្រៅពី​អំណោយ​របស់​សម្ដេច​សប្បុរសធម៌​ទាំងពីរ​ ​អ្នកនាង​ ​និង​ស្វាមី​ ​ក៏បាន​ចាត់ចែង​ជាអំណោយ​ផ្សេងទៀត​ ​ដើម្បី​ប្រគល់​ជូន​ផង​ដែរ​ ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​ ​ក្នុង​ថ្ងៃខួបកំណើត​របស់​ខ្លួន​។​
​ ​
​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បន្ដ​បញ្ជាក់​ដែរ​ថា​ ​សម្រាប់​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកនាង​ ​មិន​ធ្វើពិធី​ជប់លៀង​ជា​លក្ខណៈ​ធំដុំ​នោះ​ទេ​ ​ដោយ​អ្នកនាង​យកពេល​ដឹកនាំ​ក្រុមការងារ​សប្បុរសធម៌​របស់​សម្ដេច​ទាំងពីរ​ ​យក​អំណោយ​ទៅ​ប្រគល់​ជូន​តាយាយ​ដែល​ស្នាក់នៅ​តំបន់​វិ​មាន​ឈ្នះ​ៗ​វិញ​ ​ដើម្បី​ឱ្យ​ពួកគាត់​សប្បាយចិត្ត​។​ ​អ្នកនាង​ ​និង​ស្វាមី​ ​ក៏​មាន​នាទី​ដឹកនាំ​អំណោយ​សប្បុរសធម៌​របស់​សម្ដេច​ទាំងពីរ​បែបនេះ​ ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ខ្វះខាត​ផ្សេងទៀត​ផង​ដែរ​ ​ដោយ​គ្រាន់តែ​ការ​ប្រគល់​អំណោយ​កាលពី​ថ្ងៃទី5​ ​មិថុនា​ ​គឺជា​ការ​ប្រគល់​ចំ​ថ្ងៃខួបកំណើត​របស់​ខ្លួន​ ​ហើយ​ធ្វើឡើង​ចំ​ថ្ងៃខួបកំណើត​វ័យ33ឆ្នាំ​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​លោកតា​លោកយាយ​ដែល​នាង​ប្រគល់​អំណោយ​បាន​សប្បាយចិត្ត​៕​

Advertisement