ណុប​ ​បា​យ៉ា​រិទ្ធ​ ​បង្ហោះ​សារ​ហួសចិត្ត​រឿង​ថ្លៃ​អនាម័យ​សំរាម​ ​ទាំង​លោក​អះអាង​ថា​ ​ហាង​លោក​សឹងតែ​គ្មាន​សំរាម​សោះ​

​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​ថ្ងៃម្សិលមិញ​នេះ​ត្រូវ​ថ្ងៃទី​ ​6​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​កំពូល​តារាចម្រៀង​សំឡេង​ក្មេង​មុខ​ចាស់​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​បាន​បង្ហោះ​រូបភាព​ ​និង​សារ​យ៉ាង​វែងអន្លាយ​ ​រៀបរាប់​ពី​ចម្ញល់​ក្រ​ដាស់​ភ្លើង​ ​ជាពិសេស​គឺ​តម្លៃ​អនាម័យ​តែម្ដង​ ​ខណៈ​ដែល​លោក​អះអាង​ថា​ ​លក់​តាម​អន​ឡា​ញន៍​សឹងតែ​គ្មាន​សំរាម​សោះ​ដល់ពេល​ចេញថ្លៃ​សំរាម​ស្រាប់តែ​ងឿងឆ្ងល់​ហួសចិត្ត​តែម្ដង​។​

​តារាចម្រៀង​ដ៏​ល្បី​គឺ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​បាន​បង្ហោះ​សារ​យ៉ាង​មាន​ចំងល់​ងឿងឆ្ងល់​យ៉ាង​ដូច្នេះ​ថា​«​ ​ខ្ញុំ​មាន​ចង្ងល់​មួយ​ ​ទាក់ទង​និង​តម្លៃ​ផ្នែក​អនាម័យ​ ​បងប្អូន​ដែល​ដឹង​អាច​ប្រាប់​ខ្ញុំ​ផង​បានទេ​ ​?​ ​ជា​រៀងរាល់​ខែ​ខ្ញុំ​ទទួល​ក្រ​ដាស់​ភ្លើង​ ​ចាប់តាំងពី​ខែ10​ ​ឆ្នាំ​ ​2018មក​ ​នៅ​ហាងលក់ដូរ​អន​ឡា​ញន៍​របស់ខ្ញុំ​ ​គឺ​តម្រូវ​ឱ្យ​បង់​អនាម័យ​ ​(​សម្រាម​តែ4000រៀល​)​ ​ប៉ុណ្ណោះ​ក្នុង1ខែ​។

​សូម​បញ្ជាក់​៖​ ​ហាង​របស់ខ្ញុំ​សឹងតែ​អត់មាន​សំរាម​ទេ​ថ្ងៃ​ខ្លះ​ ​លុះ​មកដល់​ខែ4នេះ​ ​ថ្លៃ​ភ្លើង​អស់​តែ592០០រៀល​ ​តែ​ក្រ​ដាស់​ភ្លើង​ចេញ​មក​អស់​ ​ដល់ទៅ231640រៀល​ ​ពេល​សួរ​ទៅ​គេ​បាន​ប្រាប់​ថា​ ​ជំពាក់​ថ្លៃ​សម្រាម​ ​។​ ​ខ្ញុំ​ឆ្ងល់​ ​សម្រាម​បង់​រាល់​ខែ​ ​4000រៀល​ ​មិនដែល​ខ្វះមួយ​ខែ​ផង​ ​ជំពាក់​អី​គេ​ ​?​ ​គេ​ថា​ហាង​ខ្ញុំ​បើកហាង​រកស៊ី​លក់​ក្រណាត់​ ​លក់​ខោអាវ​ ​មាន​សំរាម​ច្រើនណាស់​ ​។​ ​អុញ​ ​.​.​.​!​ ​តាមពិត​ហាង​របស់ខ្ញុំ​លក់​ផលិតផល​អន​ឡា​ញន៍​តិចតួច​ត្រឹមតែ4មុខ​ប៉ុណ្ណោះ​ ​។​ ​ពេល​ខាង​បុគ្គលិក​ក្រុមហ៊ុន​ចុះ​មក​មើល​ផ្ទាល់​គេ​ថា​ ​ខាងគេ​ច្រលំ​ ​តាមពិត​ហាង​បង​លក់​អន​ឡា​ញន៍​មែន​ ​តែ​ក្រុមហ៊ុន​ខ្ញុំ​ឡើងថ្លៃ​ ​អោយ​តែបើ​កជា​ហាង​ត្រូវ​បង់១ខែ​ ​៦០០០០ទាំងអស់​ ​(​តែ​ខ្ញុំ​អត់មាន​បាន​ទទួល​តំណឹង​តំឡើង​ថ្លៃ​ពីមុន​មក​ទេ​)​ ​សុ​ខៗ​ដល់​ខែ​គឺ​គេ​បូកបន្ថែម​យក​តែម្តង​ ​ហើយ​បូក​តាំងពី​ខែ​ចាស់​ៗ​មករ​ហូត​ដល់​ខែ៤​ ​។​
​ភ្លើង​ប្រើ​មួយ​ខែៗ​ ​ខែ​ខ្លះ​អស់​ជិត10​ ​ម៉ឺន​ ​ខែ​ខ្លះ5​ ​ម៉ឺន​ជាង​ក្នុង4ខែ​ព្រោះ​បើក​តែ​កង្ហាល់1​ ​បុគ្គលិក​ម្នាក់​ ​តែ​ដល់តែ​សំរាម​មួយ​ខែ​លេង​ទារ6ម៉ឺន​?​?​?​?​?​?​?​

​កូន​ហាង​តូច​មួយ​គេ​តម្រូវ​ឱ្យ​បង់ថ្លៃ​សំរាម​ខែ60000រៀល​ ​ទាំង​មួយ​ថ្ងៃ​ៗ​ហាង​ខ្ញុំ​សឹងតែ​គ្មាន​សំរាម​សោះ​ ​។​ ​ប្រសិនបើ​ហាង​ខ្ញុំ​មាន​សំរាម​ច្រើន​ដូច​គេ​នោះ​ខ្ញុំ​អត់​និយាយ​ទេ​ ​ខ្ញុំ​ក៏​មិន​តវ៉ា​ដែរ​ ​ខ្ញុំ​គិតថា​គួរតែ​បង់​ ​
​តែ​ថ្ងៃ​ខ្លះ​សូម្បី​សំរាម1ថង់​អត់មាន​ផង​ដោយសារ​ភាគច្រើន​ចេញទៅ​ហូប​តែ​ខាងក្រៅ​ ​។​ ​ខ្ញុំ​អត់​យល់​ទេ​ ​ពិតជា​អត់​យល់​មែន​ ​ចឹង​បើ​បងប្អូន​ណា​យល់​ជួយ​ពន្យល់​ខ្ញុំ​ផង​ ​ពី4000រៀល​ក្នុង1ខែ​ ​ឡើង​ដល់60000រៀល​ក្នុង1ខែ​ ​។​ ​បញ្ជាក់​៖​ ​ខ្ញុំ​សូម​និយាយ​តែ​រឿង​សេ​វ៉ា​ផ្នែក​អនាម័យ​ ​មួយ​មុខ​ប៉ុណ្ណោះ​ ​»​។

​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​


Advertisement