ឌួង​ ​ហ្សូ​រី​ដា​ ​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ខេត្ត​រតនៈ​គិរី​

ដូចដែល​បងប្អូន​ភាគច្រើន​បាន​ស្គាល់​យ៉ាង​ច្បាស់​តារា​ស្រី​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ដែល​ជាពិធី​ការិនី​ ​និង​តារា​សម្តែង​ល្បីឈ្មោះ​ ​ជាពិសេស​គឺជា​អ្នកជំនួញ​ស្រី​ដែល​មាន​ភាព​ឈ្លាសវៃ​។​ ​ថ្មី​ៗ​នេះ​ដោយចិត្ត​ស្រលាញ់​ចូលចិត្ត​សត្វ​ដំរី​ ​ឌួង​ ​ហ្សូ​រី​ដា​ ​តែង​ធ្វើដំណើរ​ទៅកាន់​ភូមិ​ភា​គ​ឦសាន្​ត​ ​ខេត្ត​រតនៈ​គិរី​ដើម្បី​ចូល​ទស្សនា​ ​និង​សួរសុខទុក្ខ​សត្វ​ដំរី​ដែល​ត្រូវ​បាន​គេ​អភិរក្ស​នៅ​ទីនោះ​។​

​មុន​នេះ​បន្តិច​តាមរយៈ​ប្រភព​ផ្លូវការ​របស់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ ​(​Airavata​ ​Elephant​ ​Foundation​)​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ពេលនេះ​ ​ឌួង​ ​ហ្សូ​រី​ដា​ ​គឺ​ទទួល​បានការ​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​សមាគម​មួយ​នេះ​។​ ​ដោយ​នាង​មាន​ភារកិច្ច​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​ ​ព្រោះតែ​សត្វ​ដំរី​នៅ​ប្រទេស​កម្ពុជា​យើង​ស្ទើរតែ​ផុតពូជ​ទៅ​ហើយ​។​ ​ដោយ​ដំរី​ដែល​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ធ្វើការ​ថែទាំ​ ​គឺជា​ដំរី៤ក្បាល​ចុងក្រោយ​ដែល​រស់រាន​មានជីវិត​លើទឹក​ដី​ខេត្ត​រតនៈ​គិរី​។​

​ទាំង​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និង​លោក​ ​ហេ​រ៉ូ​ ​សុទ្ធតែ​អះអាង​ពី​ឆន្ទៈ​ដាច់ខាត​ ​ដើម្បី​សត្វ​ដំរី​ ​ដោយ​ក្រៅពី​ប្រកាស​ចំណាយពេល​ដោយ​មិន​គិត​ផលប្រយោជន៍​ជាមួយ​សត្វ​ដំរី​ ​ក៍​ប្រកាស​នឹង​ជួយ​ធ្វើ​យុទ្ធនាការ​រ៉ៃ​អង្គាស​ដើម្បី​ស្វែងរក​មូលនិធិ​ ​ជួយ​ដល់​សត្វ​ដំរី​ផង​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​បង្ហោះ​ខ្លឹមសារ​បង្ហាញ​ពី​មូលហេតុ​ ​ដែល​នាំ​អោយ​មានការ​ស្ម័គ្រចិត្ត​នេះ​ថា​”​មាន​ចម្ងល់​ជាច្រើន​ចោទសួរ​ថា​ ​:​ ​ហេតុអ្វីបានជា​ ​ហ្សូ​រី​ដា​ ​បែរជា​ចាប់អារម្មណ៍​ទៅជា​ស្រលាញ់​និង​ចូលចិត្ត​ដំរី​ដែល​ជា​សត្វ​ធំ​ ​ពិបាក​និយាយ​ស្តាប់​គ្នា​បែបនេះ​?​ ​

​ដំរី​គឺជា​សត្វ​មួយ​ដែល​ធំ​ ​និង​ ​អាយុវែង​ជាងគេ​ទាំងអស់​ក្នុងចំណោម​សត្វស្រុក​និង​ព្រៃ​។​ ​កាលពី​សម័យ​ដើម​ដំរី​ត្រូវ​បាន​គេ​គោរព​បូជា​ ​ជា​ព្រះ​គី​ណេ​ ​តំណាង​នូវ​សេវ:ល្អ​ ​ប្រជាប្រិយ​ភាព​ ​និង​ ​ជាទី​គោរព​ស្រលាញ់​នៃ​អ្នកផង​ទាំងពួង​។​ ​

​តាំង​ពី​តូច​ៗ​មក​ ​ឪពុកបង្កើត​របស់​ពួក​ខ្ញុំ​តែងតែ​និទានរឿង​ដំរី​អោយ​ពួក​យើង​ស្តាប់​ថា​ ​ដំរី​ជា​សត្វ​ដ៍​ស្មោះត្រង់​ ​តស៊ូ​ ​អំណត់​ ​ព្យាយាម​រាល់​ការ​ងារ​ធ្ងន់​ៗ​ ​ជាពិសេស​តែ​ស្រលាញ់​និង​ចូលចិត្ត​អ្នកណា​ហើយ​ ​គឺ​ស្នេហា​របស់​គេ​ជា​ស្នេហា​អមត​:​។​ ​

​:​elephant​:​ ​ហើយ​អ្វី​ដែល​សំខាន់​ម្តាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ថា​ ​ភ្នែក​របស់​ឪពុក​ខ្ញុំ​ ​តូច​ៗ​មាន២គន្លាក់​ធំៗ​ដូច​សត្វ​ដំរី​អញ្ចឹង​ ​បានន័យ​ថា​ភ្នែក​ប៉ាប៉ា​របស់​កូន​ដូច​ភ្នែក​ ​“​ដំរី​”​ ​ដូច្នេះហើយ​បាន​ជា​ឪពុក​ខ្ញុំ​ស្រលាញ់​ ​ថ្នាក់ថ្នម​ម្តាយ​ខ្ញុំ​និង​កូន​ៗដ៍​ល្អ​បំផុត​។​ ​ភាពល្អ​របស់​ឪពុក​ខ្ញុំ​ ​បាន​ធ្វេី​អោយ​ម្តាយ​ខ្ញុំ​រស់នៅ​ជា​ស្រ្តី​ម៉េ​ម៉ាយ​ចិញ្ចឹម​កូន​ៗ​តែម្នាក់ឯង​រហូត​ជិត​ ​២០ឆ្នាំ​ដល់ពេល​បច្ចុប្បន្ន​ ​បន្ទាប់ពី​លោក​ចែកឋាន​ទៅ​។​ ​អ្នកម្តាយ​មិនព្រម​ទទួល​អ្នកថ្មី​មក​ជំនួស​លោក​ជា​ប្តី​ ​ក៍​ព្រោះតែ​គាត់​បាន​ប្រាប់​ថា​ ​“​ជាតិនេះ​ ​គ្មាន​អ្នកណា​ល្អ​ដូច​ឪពុក​របស់​កូន​ៗ​ឡើយ​”​ ​។​ ​

​អាច​ជា​និស្ស័យ​ដែល​បណ្តាល​អោយ​ជួប​បងស្រី​ ​ចិន្តា​ ​ជា​ប្រធាន​សមា​គមន​អៃ​រាវ​ត្តា​ ​ក្នុង​កម្មវិធី​ជាច្រើន​នៃ​ ​CWEA​ ​ប៉ុន្តែ​មិនសូវ​បាន​ចាប់អារម្មណ៍​ថា​បងស្រី​ធ្វើការ​ជាមួយ​ដំរី​នេះ​យូរឆ្នាំមកហើយ​ទេ​ ​ទើបតែ​បាន​ចូលរួម​ក្នុង​កម្ម​វិ​ធី​សមោសរៃ​អង្គាស់​ដើម្បី​អភិរក្ស​ដំរី​នៅ​ស្ថានទូត​បារាំង​ឆ្នាំ២០១៨​ ​ហេី​យក៍​បាន​ចូលរួម​ជា​ថ​វឹកា​មូលនិធិ​ដែរ​។​ ​ហើយ​ថ្មី​ៗ​ ​នេះ​បង​ស្រី​ក៍​បាន​អញ្ជើញ​នាងខ្ញុំ​និង​ ​លោក​ ​ហេ​រ៉ូ​ ​ចូលរួម​ជា​ពិ​ធិ​ករ​ ​ពិ​ធិ​ធី​ការ​នី​ ​ក្នុង​កម្មវិធី​រា​ត្រី​សមោស​ឆ្នាំទី២​ ​Le​ ​Raffle​ ​Hotel​ ​។​ ​ក្រោយមក​ដោយសារ​ឃើញ​ពី​សកម្មភាព​ការងារ​សង្គម​ ​និង​ ​ការចូលរួម​លើកកម្ពស់​ស្មារតី​ជាច្រើន​របស់​នាងខ្ញុំ​ ​ទើប​បងស្រី​ ​ចិន្តា​ ​សម្រេច​ស្នើរ​ទៅ​ក្រុមប្រឹក្សា​ភិបាល​ ​និង​ ​មក​ខ្ញុំ​ផ្ទាល់​ជា​ទូត​សុ​ច្ច​ឆន្ទះ​ប្រចាំ​ ​Airavata​ ​Khmer​ ​Elephant​ ​Found​”​ ​ការ​បង្ហោះ​របស់​នាង​ ​ក៍​ជា​អ្វី​ដែល​លោក​ ​ហេ​រ៉ូ​ ​ប្រកាស​ថា​ជាគោល​គំនិត​របស់​ខ្លួន​ផង​ដែរ​៕​

Advertisement