ស្ងាត់​ៗ​ ​សួស​ ​វី​សា​ ​ភ្ជាប់ពាក្យ​ជាមួយ​ ​ថម​មី​ ​

​នៅ​លើ​បណ្ដាញ​សង្គម​ហង្វេ​សប៊ុ​ក​នេះ​មុន​បន្ដិច​ ​បានឱ្យ​ដឹង​ឃើញថា​ ​តារា​សិល្បៈ​ជាច្រើន​ដួង​ ​បាន​ចូលរួម​កម្មវិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​ ​សួស​ ​វី​សា​ ​ជាមួយ​តារា​សម្ដែង​ប្រុស​ ​ថម​មី​ ​នៅ​ព្រឹក​ថ្ងៃទី​ ​7​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​។​ ​កាន់តែ​ភ្ញាក់ផ្អើល​បំផុត​នោះ​ ​កម្មវិធី​ភ្ជាប់​របស់​តារា​ស្រី​រូប​នេះ​ ​ហាក់បីដូចជា​មិន​ចង់​ទម្លាយ​ព័ត៌មាន​ឡើយ​ ​ពោល​គឺ​រៀបចំ​បែប​ស្ងាត់​ៗ​។​ ​

​តែ​យ៉ាងណាមិញ​ ​យោង​តាម​ប្រភព​ពី​ចង្កោម​អ្នក​សិល្បៈ​ ​និយាយ​ថា​ ​វី​សា​ ​និង​ថម​មី​ ​បាន​ពិសោធ​ស្នេហ៍​ជាមួយគ្នា​មួយ​រយៈ​ធំ​មក​ហើយ​ ​ដែល​ពួកគេ​ធ្លាប់​ចែកផ្លូវ​គ្នា​មួយ​រយៈ​ទៀតផង​ ​ដោយសារ​មិន​ចុះសម្រុង​គ្នា​។​ ​កន្លងមក​ ​អ្នក​ទាំងពីរ​ ​(​វី​សា​-​ថម​មី​)​ ​ធ្លាប់​បាន​រួមរស់​ក្រោម​ដំបូល​តែមួយ​ទៀតផង​ ​ប៉ុន្តែ​ក្រោយពេល​ត្រូវរ៉ូវ​គ្នា​ជាថ្មី​ ​សម្ព័ន្ធ​ស្នេហ៍​របស់​អ្នក​ទាំងពីរ​មិនទាន់​ដូចដើម​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ពួកគេ​គ្រោង​នឹង​រៀប​ការ​ឆាប់​ៗ​ ​ដើម្បី​ការពារ​ចំណង​ស្នេហ៍​ឱ្យ​បាន​កាន់តែ​រឹងមាំ​។​

​យ៉ាងណាមិញ​ ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំងពីរ​ ​នៅ​មិនទាន់​បាន​បញ្ចេញ​ពេលា​ការ​ឱ្យ​អ្នកគាំទ្រ​បានដឹង​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​ខណៈ​បានឃើញ​អ្នក​ទាំងពីរ​បាន​កាន់ដៃគ្នា​ដល់​ចំនុច​នេះ​ ​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ឱ្យ​ ​វី​សា​ ​និង​ស្វាមី​ ​កាន់តែ​មាន​សេចក្ដី​ ​និង​ស្រឡាញ់​គ្នា​បាន​យូរអង្វែង​ផង​ដែរ​៕​


Advertisement