ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​«​ភ្លើង​គំនុំ​»​ ​

​តាម​ការ​បង្ហើប​ពី​ក្រុមការងារ​ ​និង​ជា​ផលិតករ​របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​អះអាង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី​ ​10​ ​ខែមិថុនា​ ​នេះ​ ​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​រៀបចំ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​របស់​ខ្លូន​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ភ្លើង​គំនុំ​»​ ​ដើម្បី​សុំ​ពរជ័យ​ឱ្យ​កាន់តែ​មាន​គាំទ្រ​ខ្លាំង​ឡើង​ជាង​មុន​។​ ​រឿង​ភាគ​ថ្មី​មួយ​នេះ​ ​មានការ​ចូលរួម​សម្ដែង​ដោយ​តារា​សិល្បៈ​ល្បី​ៗ​ដូច​ ​ឌី​ ​សូ​នី​តា​ ​ទឹម​ ​រដ្ឋា​ ​និន​ ​សុធា​រ៉ា​ ​ភី​យ៉ា​ដា​ ​លោក​ ​ជន​ ​អ៊ី​ ​ចិ​ត្រា​ ​លោក​ ​ឈឹម​ ​សក្ក​ដា​ ​លោក​ ​ដា​នី​ ​ជាដើម​។​

​ក្រុមការងារ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​បាន​បន្ដ​ឱ្យ​ដឹង​ថា​ ​រឿង​ភាគ​ថ្មីនេះ​ ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​សូម​ឱ្យ​តារា​ដែល​ចូលរួម​ថត​ទទួល​បានការ​ជោគជ័យ​ហើយ​តស៊ូ​ក្នុង​ការ​សម្តែង​។​ ​យើង​សម្តែង​ដូចជា​ការ​បង្ហាញ​នូវ​ការ​តស៊ូ​ជីវិត​ពិត​របស់​មនុស្ស​សង្គម​។​ ​ដូចនេះ​ជីវិត​ត្រូវតែ​តស៊ូ​ ​ហើយ​តួអង្គ​នី​មួយ​ៗ​ត្រូវតែ​ចេះ​សម្តែង​ ​ហើយ​មិន​ប្រកាន់យក​អ​ត្ត​ចរិ​ក​ទាំងនោះ​ដូច​សាច់រឿង​នោះ​សំខាន់​យើង​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​។​

​ក្នុង​នោះ​ដែរ​ ​តារា​សម្ដែង​ ​ទឹម​ ​រដ្ឋា​ ​ដែលគេ​ឃើញថា​ ​ជា​តួអង្គ​លេចធ្លោ​ក្នុង​រឿង​ភាគ​ប៉ុ​ស្ដិ៍​លេខ៥សឹងតែ​គ្រប់​រឿង​ ​និង​និយម​សម្ដែង​ជា​តួអង្គ​កាច​ឆ្នាស់​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ដោយសារតែ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​សំឡឹង​ឃើញ​សមត្ថភាព​សម្ដែង​របស់​អ្នកនាង​ ​ទើបបាន​នាងមិនដែល​បាត់មុខ​ចេញពី​រឿង​របស់​ប៉ុស្តិ៍​លេខ៥​ ​ពោល​គឺ​ ​អ្នកនាង​ត្រូវ​បាន​គេ​លាន់​និយាយ​គ្រប់គ្នា ​និង​គិតថា​ ​នាងជាតា​រា​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥ទៅ​ហើយ​។​ ​តែ​យ៉ាងណាមិញ​ ​ទឹម​ ​រដ្ឋា​ ​បាន​បញ្ជាក់​ទៀត​ថា​ ​នាង​ទទួល​ថត​បាន​គ្រប់​ផលិតករ​ ​សំខាន់​ឱ្យ​តែ​ច​ចារ​ពេលវេលា​ត្រូវគ្នា​ ​ព្រោះថា​ ​នាង​បាន​ពេលវេលា​តិចតួច​បំផុត​ក្នុង​មួយ​សប្ដាហ៍​។​

​ទឹម​ ​រដ្ឋា​ ​បាន​ប្រាប់​ដែរ​ថា​ ​ក្នុង​រឿង​ភាគ​ថ្មី​«​ភ្លើង​គំនុំ​»​ ​មានសាច់​រឿង​ទាក់ទាញ​ខ្លាំង​បំផុត​ ​អ្វី​ដែល​សំខាន់​គឺ​ផ្ដល់​តម្លៃ​អប់រំ​ចិត្ត​របស់​មនុស្ស​ឱ្យ​ចេះ​ស្រាយចំណង​គឺ​ការ​សង​សឹង​ ​និង​ព្យាបាទ​អ្នកដទៃ​ ​។​ ​រដ្ឋា​ ​ថា​ខ្លូន​សម្ដែង​ជា​ ​តួ​ស្រី​កាច​ឆ្នាស់​ទៀតហើយ​ ​មានឈ្មោះ​ ​ក​ន្និ​ថា​ ​មាន​ចរឹ​ត​តាមចិត្ត​ខ្លួនឯង​ ​និង​អ្នក​មនុស្ស​ស្រី​មានមុខមាត់​ខ្លាំង​នៅក្នុង​សង្គម​៕​

Advertisement