ព្រឺព្រួច​!​!​ ​ព្រះ​កាយ​ច័ន្ទ​ ​រៀបរាប់​ហេតុការណ៍​ខ្មោចលង​ពិ​តៗ​ខណៈ​ពេល​ថត​

​ភាពយន្ត​ទើប​បាន​ប្រកាស​ថា​ ​បាន​ថត​បញ្ចប់​ និង​ត្រៀម​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥នោះ​រួមមាន​រឿង​”​រ៉ៃ​ប្ដូរ​ទ្រនំ​”​ ​និង​រឿង​”​ពិស​ស្នេហ៍​”​ ​ដោយ​រឿង​ទាំងពីរ​ត្រូវ​បាន​ផលិត​ក្នុង​ពេល​ប្រហាក់​ប្រហែលគ្នា​ ​និង​ត្រូវ​បិទ​បញ្ចប់​ក្នុង​ថ្ងៃ​តែមួយ​។​ ​ទាំង​ភាពយន្ត​រឿង​”​រ៉ៃ​ប្ដូរ​ទ្រនំ​”​ ​និង​រឿង​”​ពិស​ស្នេហ៍​”​ ​សុទ្ធតែ​ជា​រឿង​ដែល​តួអង្គ​ស្រី​សម្ដែង​ជា​តួ​អ្នករបាំ​។​ ​ផលិតករ​ថៃ​ ​និយាយ​ថា​ ​នេះ​ជា​ភាពយន្ត​ដែល​ក្រុមការងារ​ ​និង​តួសម្ដែង​ ​ប្រកាស​ថា​លំបាក​ទម្រាំតែ​ថត​ចប់​។​ ​ក្នុង​នោះ​តួអង្គ​ឯក​ ​គឺ​កញ្ញា​ ​ផាន់​ ​ផា​ណាត​ ​និង​ ​កញ្ញា​ ​ព្រះ​កាយ​ច័ន្ទ​ ​បាន​ទាំង​សារភាព​ថា​ ​ម្នាក់​តស៊ូ​ថត​ដល់​ថ្នាក់​ស្រក​គីឡូ​ ​និង​ម្នាក់ទៀត​ទម្រាំតែ​ថត​ចប់​ ​គឺ​ឃើញ​ខ្មោច​លង​ស្រស់​ៗ​ក៏​មាន​។​

​រឿង​ ​“​ពិស​ស្នេហ៍​”​ ​ដែល​កញ្ញា​ ​ព្រះ​កាយ​ ​ច័ន្ទ​ ​ជា​តួឯកស្រី​នោះ​ ​ស្រាប់តែ​មានរឿង​នឹកស្មាន​មិនដល់​កើតឡើង​ក្នុងអំឡុងពេល​ថត​។​ ​នាង​ដើរ​ជា​តួ​ខ្មោច​បែរជា​ត្រូវ​ខ្មោចលង​មែនទែន​ជាមួយ​តួឯក​ប្រុស​លោក​ ​សូ​ ​ឆា​នី​។​ ​រឿង​ ​“​ពិស​ស្នេហ៍​”​ ​ក្រៅពី​តួឯក​ទាំងពីរ​រូប​នោះ​ហើយ​មាន​ ​តា​រា​ល្បី​ៗ​ដូចជា​ ​កញ្ញា​ ​ទឹម​ ​រដ្ឋា​,​ ​លោក​ ​សន​ ​ពិសិដ្ឋ​,​ ​លោក​ ​ជា​ ​សំណាង​,​ ​លោក​ ​ហេង​ ​ដា​រី​,​ ​អ្នកនាង​ ​ញឹម​ ​ច័ន្ទ​ថន​,​ ​លោក​ ​បូរី​ ​ចិត្ត​ ​និង​ ​លោក​ ​ផេង​ ​សុខ​ដែន​ ​រួម​ទាំង​អ្នក​សិល្បៈ​ជាច្រើន​នាក់​ផ្សេង​ផង​ដែរ​។​

​តារា​សម្តែង​សិច​ស៊ី​កញ្ញា​ ​ព្រះ​កាយ​ ​ច័ន្ទ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ទម្រាំ​ថត​រឿង​នេះ​បានសម្រេច​គឺ​ប្រើ​យ៉ាង​យូរ​ ​រហូតដល់៥ខែ​ ​លើស​រឿង​ធម្មតា​ ​ខណៈ​រឿង​ជា​បុរាណ​លាយស​ម័យ​។​ ​ជាពិសេស​នាង​បាន​តួឯកស្រី​ជា​ខ្មោច​ស្រី​ ​ត្រូវ​បណ្តាសា​យាម​ទ្រព្យសម្បត្តិ​របស់​ស្តេច​ ​ដោយ​ស្វាមី​ជា​មេ​ព័ទ្ធ​ ​កាត់​ក្បាល​ក្លាយ​ខ្មោច​មិនទៅ​ណា​រហូត​។​ ​នាង​បន្ដ​រៀបរាប់​ហេតុការណ៍​ ​នៅពេល​យប់​មួយ​នេះ​ថត​ ​ជាមួយ​តួឯក​ប្រុស​លោក​ ​សូ​ ​ឆា​នី​ ​លេង​មាន​ខ្មោច​មែនទែន​គឺ​ ​រូប​វិ​ឌី​អូ​លោក​ ​សូ​ ​ឆា​នី​ ​ដាច់ជើង​មួយ​កំណាត់​ ​ហើយក៏​អត់​ចាប់អារម្មណ៍​ទាល់​ទាយ​យក​មក​ពិនិត្យ​ឱ្យ​ច្បាស់​ទើប​ដឹង​។​ ​ប៉ុន្តែ​នាង​និង​លោក​ ​សូ​ ​ឆា​នី​ ​បា្រប់​ថា​ ​ពួកគេ​ធ្វើខ្លួន​ធម្ម​តាៗ​ ​តាំងចិត្ត​ឱ្យ​អារម្មណ៍​ស្ងប់​ ​ហើយ​អត់​ខ្លាច​ ​បន្តការងារ​ថត​ទៀត​ទាំងយប់​៕​

Advertisement