តារា​ស្រី​ស្អាត​របស់​ហ្វីលីពីន​ ​ម៉ា​រៀន​ ​រី​វេ​រ៉ា​ ​(​ ​Marian​ ​Rivera​ ​)​ ​ប្រកាស​ត្រឡប់​ចូល​សិល្បៈ​វិញ​ ​

​តាមរយៈ​ការ​ចេញផ្សាយ​របស់​សារព័ត៌​មា​នក​ម្សាន្ដ​ ​Kenh14​ ​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​ ​13​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ឱ្យ​ដឹង​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​ ​កំពូល​តារា​ស្រី​ស្អាត​របស់​ប្រទេស​ហ្វីលីពីន​ ​ម៉ា​រៀន​ ​រី​វេ​រ៉ា​ ​(​ ​Marian​ ​Rivera​ ​)​ ​នឹង​វិលត្រឡប់​មកកាន់​ការងារ​សិល្បៈ​ជាថ្មី​ម្ដងទៀត​ ​បន្ទាប់ពី​នាង​បាន​សម្រាល​បាន​បុត្រា​ដ៏​គួរ​ឱ្យ​ស្រឡាញ់​អាយុ​ ​1​ ​ខែ​ ​។​ ​នាង​បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ ​ហើយ​ប្រកាសប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា​ ​នាង​ពិតជា​វិល​ចូល​សិល្បៈ​វិញ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​តាមរយៈ​ការសម្ដែង​រឿង​ភាគ​ទូរទស្សន៍​។​

​បើ​ទោះបីជា​ទើប​សម្រាលកូន​ហើយ​ថ្មី​ៗ​ក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​គេ​បានឃើញ​តារា​ស្រី​រូប​នេះ​ផ្លាស់ប្ដូរ​រូបរាង​របស់​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ ​ហើយ​នៅតែ​ថែរក្សា​សាច់​ស្បែក​បាន​ស្រស់​ស្អា​ត​ដ​ដែរ​។​ ​ប្រភព​ពី​អ្នកគាំទ្រ​របស់​នាង​បាន​អះអាង​ថា​ ​មិន​ត្រឹមតែ​ទើប​សម្រាលកូន​ទី​ ​២​ ​នេះ​ហើយ​ទេ​ ​សូម្បីតែ​ពេល​នាង​ទៅ​ធ្វើការ​ ​នាង​ក៏បាន​នាំ​កូនស្រី​ច្បង​ទៅតាម​ខ្លួន​ ​ដើម្បី​មើលថែ​ដោយ​ផ្ទាល់ដៃ​ថែមទៀត​ផង​ដែរ​។​ តារាស្រីរូបនេះទើបតែបញ្ចប់ការថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនទឹកដោះគោ ដែលនេះជាការងារដំបូងនាងបានទទួល។

​គួរ​រំឭក​ដែរ​ថា​ ​Marian​ ​និង​ស្វាមី​ ​Dingdong​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​អំឡុង​ឆ្នាំ​ ​2014​ ​។​ ​១​ ​ឆ្នាំ​បន្ទាប់ពី​រៀបការ​ហើយ​ ​អ្នក​ទាំងពីរ​មានកូន​ស្រី​ម្នាក់​ ​មានឈ្មោះ​ ​Ziggy​ ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិនចាញ់​ម្ដាយ​ឡើយ​៕​

Advertisement