គាំទ្រ​មតិ​ភរិយា​អតីត​តារា​សម្ដែង​ ​ស៊ុក​ ​សុភា​ ​៖​ ​«​ ​ជេរ​ផ្កាប់មុខ​ចំពោះ​យុវតី​សិច​ស៊ី​ ​បាន​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ពោរពេញ​ដោយការ​មាក់ងាយ​ ​»​

​អ្នក​និយមតាម​ដាន​ ​និង​ ​លេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បានដឹង​រួចមក​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ភ្ញាក់ផ្អើល​រឿង​មួយ​ ​បន្ទាប់ពី​ឃើញ​ស្រី​ស្រស់​ស្អាត​វ័យក្មេង​ម្នាក់​បាន​ ​Live​ ​វីដេអូ​បង្ហាញ​ចំណី​ឆ្ងាញ់​ដល់​ក្រសែ​ចក្ខុ​របស់​បុ​រសៗ​ ​ដោយ​ការ​បញ្ចេញ​គល់សុដន់​ទាំង​ភ្នែន​ៗ​ស្ទើរតែ​លេចចេញ​ចុង​ម្ដង​ៗ​ ​ធ្វើ​ឱ្យ​មានការ​រិះគន់​ដល់​នាង​យ៉ាង​ខ្លាំង​ ​។​ ​ក្រោយ​រង​ព្យុះ​រិះគន់​ ​នារ​រី​រូប​ស្រស់​នោះ​បាន​ចេញមុខ​បកស្រាយ​បញ្ចប់រឿង​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​រហូតមកដល់​ថ្ងៃនេះ​ ​នារី​រូប​ស្រស់​ខាងលើ​នៅតែ​ទទួលរង​ការរិះគន់​ដដែល​ពី​បណ្តា​មហាជន​មួយចំនួន​ ​ដោយ​ពួកគេ​ថា​មិន​អាច​ទទួលយក​បាន​នូវ​ការ​បង្ហាញខ្លួន​ដ៏​សិច​ស៊ី​ហួសហេតុ​តាមរយៈ​ការ​ ​Live​ ​វីដេអូ​ជា​សាធារណៈ​របស់​នាង​កាលពី​កន្លងមក​នោះ​ទេ​ ​។​

​យ៉ាងណាមិញ​ ​អ្នកនាង​ ​សារី​ណា​ ​ភរិយា​ ​អ​តី​តារា​សម្ដែង​លោក​ ​ស៊ុក​ ​សុភា​ ​បង្ហោះ​ខ្លឹមសារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​នារី​ពាក់​អាវ​សិច​ច​ស៊ី​ ​និង​ស្ត្រី​វ័យ​ចំណាស់​ស្រគត់ស្រគំ​តែ​ចិត្តខ្មៅ​ចំពោះ​ចៅ​នោះ​ ​គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​សប៊ុ​ក​មួយចំនួន​ ​បាន​សរសេរ​រិះគន់​អ្នកនាង​ ​ដែល​អ្នកនាង​ចាត់ទុកថា​ការរិះគន់​នោះ​ ​កើតឡើង​ពី​ការ​ភាន់​ច្រលំ​។​ ​អ្នកនាង​បញ្ជាក់​ថា​ខ្លួន​ ​មិនមែន​កាន់ជើង​មនុស្ស​សិច​ស៊ី​នោះ​ទេ​ ​ប៉ុន្តែ​អ្នកនាង​ក៏​ស្នើ​កុំ​ឱ្យ​ប្រ​ទិច​ផ្ដាសា​ចំពោះ​អ្នកតែង​ខ្លួន​សិច​ស៊ី​ ​ដោយ​ប្រើ​ភាសា​អគតិ​ដូចដែល​បាន​ផ្ទុះឡើង​នៅក្នុង​បណ្ដាញ​ហ្វេ​សប៊ុ​ក​ក្នុង​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​ ​ដោយ​អ្នកនាង​បន្ត​ថា​ ​សំបក​ខាងក្រៅ​របស់​មនុស្ស​ ​គឺ​មិន​អាច​ឆ្លុះបញ្ចាំង​ពីចិត្ត​ខាងក្នុង​របស់​មនុស្ស​បានទេ​។​

​ហេតុផល​ដែល​នាំ​អោយ​មានការ​រិះគន់​ចំពោះ​អ្នកនាង​នោះ​ ​គឺ​បន្ទាប់ពី​អ្នកនាង​សរសេរ​បង្ហោះ​ថា​ ​«​ ​យើង​មិន​អាច​វិនិច្ឆ័យ​គេ​ពី​ខាងក្រៅ​បានទេ​ ​អ្នកខ្លះ​ស្លៀកពាក់​ជិ​តៗ​ ​មើលទៅ​ឃើញ​សុភាព​ ​តែ​ធាតុ​ពិត​ពិសពុល​ ​អ្នកខ្លះ​គេ​ស្លៀកពាក់​ ​sexy​ ​តែ​ទឹកចិត្ត​អាច​ទូលំទូលាយ​ ​បើក​ចិត្ត​ទទួលយក​បាន​នៃ​ភាព​ជឿនលឿន​ ​ភាព​ជឿនលឿន​នេះ​ហើយ​ធ្វើ​ឱ្យ​គេ​ឆ្លាតវៃ​ ​ក្លា​ហ៊ាន​ ​អាច​ដោះស្រាយ​រឿង​ចំពោះមុខ​ដោយ​ភាព​ប៉ុន​ប្រសព្វ​។​ ​យើង​ល្មម​ជឿន​លឿន​ខ្លះ​ៗ​ហើយ​ ​ដើម្បី​ភាព​រីក​ចំរើន​សម្រាប់​សង្គម​យើង​ខ្លះ​ ​តែ​សូម​ជឿនលឿន​តែ​អ្វី​ដែល​មានប្រយោជន៍​»​ ​។​

​ក្រោយ​ការ​បង្ហោះ​របស់​អ្នកនាង​ ​គេ​ឃើញ​មានការ​លើកឡើង​មួយចំនួន​ថា​អ្នកនាង​គាំទ្រ​ភាព​ចំពោះ​ភាព​សិច​ស៊ី​ដោយ​ខ្លះ​រិះគន់​ថា​អ្នកនាង​ចង់​លើកទឹកចិត្ត​ឱ្យ​មាន​សកម្មភាព​ប្រាស់​ចាក​ពី​វប្បធម៌​របស់​ខ្មែរ​។​ ​ភ្លាម​ៗ​ក្រោយ​ការរិះគន់​ពី​បុគ្គល​មួយចំនួន​តូច​ ​អ្នកនាង​បញ្ជាក់​ថា​ ​អ្វី​ដែល​អ្នកនាង​បញ្ចេញ​យោបល់​ ​មិនមែន​គាំទ្រ​អ្នក​លេច​លើ​លេច​ក្រោម​ទាំងឡាយ​នោះ​ទេ​ ​ប៉ុន្តែ​អ្នកនាង​គ្រាន់តែ​ចង់ឱ្យ​មានការ​បញ្ឈប់​ការ​ជេរប្រមាថ​ចំពោះ​នារី​ម្នាក់​នោះ​ ​និង​ស្នើ​ឱ្យធ្វើ​ការប្រៀបធៀប​ចំពោះ​ដូន​ចាស់​ម្នាក់​ ​ដែល​ស្លៀក​សា​រ៉ុង​ ​ស្លៀកពាក់​ស្រគត់ស្រគំ​ ​តែ​បែរជា​ចិត្តអាក្រក់​ចិត្តមារ​ចំពោះ​ក្មេង​តូច​ជា​ចៅ​របស់​ខ្លួន​ ​យ៉ាង​ឃោ​ឃៅ​នោះ​ផង​។​ ​អ្នកនាង​ថា​ ​នៅក្នុង​សម័យនេះ​ហើយ​ ​បងប្អូន​អ្នកលេង​ហ្វេ​សប៊ុ​ក​គួរតែ​បើក​ចិត្តទូលាយ​ទទួលយក​បរិយាកាស​ទំនើប​មួយ​ ​ដោយ​កុំ​គិត​តែ​ជេរ​ប្រ​ទិច​ផ្ដាសា​ ​ហើយ​មើលឃើញ​ល្អ​តែមួយ​ជ្រុង​ងប់​ងល់​ខ្លាំងពេក​ ​ដោយ​ភ្លេច​គិត​ពី​សភាព​ខាងក្នុង​របស់​បុគ្គល​ម្នា​ក់ៗ​។​ ​អ្នកនាង​ថា​ ​នារី​ដែល​សិច​ស៊ី​ហើយ​រង​ការ​ជេរ​ប្រ​ទិច​ ​គឺ​ដ្បិតថា​មើលទៅ​ហួសហេតុ​បន្តិច​មែន​ ​ប៉ុន្តែ​នាង​ស្រស់​ស្អាត​ ​ហើយក៍​មិន​ប្រាកដ​ទឹកចិត្ត​របស់​នារី​ម្នាក់​នោះ​អាក្រក់​នោះ​ដែរ​ ​ដោយ​អ្នកនាង​បញ្ជាក់​ថា​ ​អ្នកធ្វើការ​រិះគន់​ ​មិន​គួរ​គ្រាន់តែ​ឃើញ​បុគ្គល​ណា​ម្នាក់​បញ្ចេញ​ភាព​សិច​ស៊ី​ ​ហើយ​ជេរ​ផ្កាប់មុខ​ ​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ពោរពេញ​ការ​មាក់ងាយ​នោះ​អ៊ីចឹង​ទេ​។

​អ្នកនាង​ថា​ខ្លួ​នក៍​ជានា​រី​ខ្មែរ​ ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ខ្មែរ​នោះ​ដែរ​ ​ប៉ុន្តែ​បើ​នារី​ណា​ស្អាត​ ​ហើយ​សិច​ស៊ី​ទៅ​សម​ ​គឺ​អ្នកនាង​គាំទ្រ​ ​ដើម្បី​ឱ្យ​ក្រសែភ្នែក​ខាងក្រៅ​ ​មើលឃើញ​ថា​នារី​កម្ពុជា​ ​ក៏​ស្រស់​ស្អាត​ផង​ ​និង​ប្លែកភ្នែក​ផង​ ​កុំ​ឃើញ​តែ​ដដែល​ៗ​ខ្លាំងពេក​។​ ​យ៉ាងណាមិញ​អ្នកនាង​ថា​ ​មិន​ទទួលយក​ដាច់ខាត​ចំពោះ​ទង្វើ​សិច​ស៊ី​ហួសហេតុ​ ​ហើយ​ធ្វើ​ឱ្យ​បាត់​តម្លៃ​ជាតិ​។​ ​អ្នកនាង​លើក​ឧទាហរណ៍​ថា​ ​បវរកញ្ញា​កម្ពុជា​ ​ដោយសារតែ​ខ្លាច​ចំពោះ​ការ​ជេរ​ប្រ​ទិច​ពី​អ្នករិះគន់​ដែល​តែង​កើតមាន​នោះ​ហើយ​ ​ទើប​នារី​ទាំងនោះ​ ​មិន​ហ៑ាន​ធ្វើអ្វី​ឱ្យ​លេចធ្លោ​ដូច​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ៗ​ ​ដែល​អ្នកនាង​យល់ថា​ ​ជា​ការ​បាត់​ឱកាស​ស្ទើរគ្រប់​ការប្រកួត​លើឆាកអន្តរជាតិ​។

​ការ​លើក​របស់​អ្នកនាង​ ​គឺជា​ការ​ពន្យល់​ដល់​អ្នកComment​ ​រិះគន់​សំណេរ​ប្រៀបធៀប​របស់​អ្នកនាង​មួយចំនួន​ ​ដើម្បី​បញ្ចប់​ការយល់​ច្រលំ​ ​ដែល​មានការ​យល់​ច្រលំ​ ​និង​ដើម្បីអោយ​បើក​ចិត្ត​ឱ្យ​ទូលាយ​ជាង​នឹង​ ​ដើម្បី​កុំឱ្យ​ការ​សម្គាល់​តែ​លើ​សំបក​ខាងក្រៅ​ ​ក្លាយជា​រឿង​អគតិ​ចំពោះ​បុ​គ្គ​ល​ណាម្​បាក់​។​ ​អ្នកនាង​ថា​ ​អ្នករិះគន់​ផ្កាប់មុខ​មួយចំនួន​គួរ​បង្វែរ​រិះគន់​ ​និង​បំពាក់​ទឹកចិត្ត​ទង្វើ​ររបស់​មនុស្ស​អគតិ​ ​និង​មនុស្ស​ចិ​ត្ត​ឃោ​ឃៅ​ទាំងឡាយ​ ​ដើម្បី​កែប្រែ​បុគ្គល​ទាំងនោះ​អោយ​មាន​ឆន្ទៈល្អ​ ​ជាជាង​នាំគ្នា​មាក់ងាយ​ ​និង​មើលងាយ​សំបក​ខាងក្រៅ​របស់​បុគ្គល​ណា​ម្នាក់​ ​ហើយ​ក្លាយជា​ការ​បញ្ចេញមតិ​ឈ្លោះ​ទាស់គ្នា​ឯង​៕​

Advertisement