​អ៊ុន​ ​អា​លី​ហ្សា​ ​ដឹកដៃ​គូស្នេហ៍​ ​ថត​ ​Pre​ ​Wedding​ ​ភ្លាម​ៗ​ ​និង​ត្រៀម​ចូល​រោង​ជ័យ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀតនេះ ​

​តារា​សម្តែង​ ​អ៊ុន​ ​អា​លី​ហ្សា​ ​ហាក់បីដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​ ​បន្ទាប់​នាង​បាន​បង្ហាញមុខ​ចុងក្រោយ​នៅក្នុង​កម្មវិធី​សម្ពោធ​រឿង​ ​«​ ​សសរកន្លោង​»​។​ ​ទោះបីជា​មិនសូវ​បង្ហាញមុខ​ក្នុង​សិល្បៈ​ក៏ដោយ​ ​តែ​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​គេ​កត់សម្គាល់​ឃើញ​នាងស​កម្មការ​ងារ​ជា​មន្ដ្​រីរា​ជ​ការ​ ​និង​មុខ​ជំនួញ​រកស៊ី​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ ​រហូត​បាន​ទិញ​ផ្ទះ​ថ្មី​ដ៏​ធំ​ស្កឹមស្កៃ​ ​ជីវិត​កាន់តែ​ស៊ីវិល័យ​កាន់តែ​ខ្លាំង​ឡើង​គួរ​ឱ្យ​សរសើរ​។​

​ក្រៅពី​មានជីវិត​ដ៏​ល្អ​បែបនេះ​ហើយ​ ​ពេល​នេះ​ថ្មី​ៗ​ក៏​ស្រាប់តែ​ទទួល​ដំណឹង​ដ៏​ល្អ​មួយទៀត​ ​គឺ​នាង​នឹង​ត្រៀម​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​ហើយ​គ្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ ​ក្រោយ​មានការ​លេច​នូវ​រូបភាព​ ​ចែក​ធៀប​ជាច្រើន​សន្លឹក​កាលពី​ពេល​កន្លងទៅ​នេះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​នាង​ពិតជា​មានចិត្ត​រំភើប​យ៉ាង​ខ្លាំង​ក្រោយ​គូស្នេហ៍​ដែល​រស់នៅ​ក្រៅប្រទេស​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​ត្រៀម​ធ្វើកូន​ក​ម្លោះ​សម្រាប់​នាង​ ​នៅក្នុង​ថ្ងៃ​ពិ​សេស​ឆាប់​ៗ​នេះ​។​ ​គ្រាន់តែ​គូស្នេហ៍​មក​កម្ពុជា​ភ្លាម​ ​អា​លី​ហ្សា​ ​បាន​ប្រញាប់​ដឹកដៃ​គូស្នេហ៍​ទៅ​ ​ថត​ ​Pre​ ​Wedding​ ​ភ្លាម​ៗ​ ​ដែលគេ​ឃើញ​ថត​នៅ​តំបន់​ប្រាសាទ​អង្គ​វត្ត​ ​ក្នុងទឹក​ដី​ខេត្តសៀមរាប​។

​ប្រភព​ពី​អ្នក​សិល្បៈ​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​តារា​ស្រី​ ​អ៊ុន​ ​អា​លី​ហ្សា​ ​សព្វថ្ងៃ​កំពុងតែ​ចែក​ធៀប​កា​រប​ណ្ដើរៗ​ហើយ​ ​ព្រមទាំង​ត្រៀម​ចូល​រោង​ជ័យ​នៅ​ថ្ងៃទី​ ​19​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ផង​ដែរ​ ​៕​



Advertisement