បញ្ចប់​ចំណង​ស្នេហ៍​ចាស់​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​វ័យក្មេង​សម្រស់​មិនចាញ់​តួឯកកុន​ ​

គ្មាន​នរណា​ម្នាក់​បាន​ជ្រាប​ដឹង​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋ​លេខាធិ​កា​ ​ក្រសួង​វប្ប​ធ​ម៍​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បញ្ចប់​ចំណងស្នេហា​ជាមួយ​អ្នកនិពន្ធ​ល្បីឈ្មោះ​ ​និង​ត្រូវជា​ម្ដាយបង្កើត​របស់​ ​Freshie​ ​Boy​ ​លោក​ថៃ​ ​នរៈ​វិទូ​នោះ​ទេ​។​ ​ស្រាប់តែ​ ​ថ្ងៃទី15​ ​ខែមិថុនា​ ​គេ​ឃើញ​លោក​ធ្វើពិធី​សំពះ​ផ្ទឹម​ ​អម​ដោយ​ពិធីសម្ពោធ​វីឡា​ ​បង្ហាញមុខ​ភរិយា​ស្រស់​ស្អាត​មួយ​រូប​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្អូន​ជីដូនមួយ​បង្កើត​របស់​ភរិយា​ដើម​ ​ដែល​ត្រូវជា​មីង​ជីដូនមួយ​លោក​ ​ថៃ​ ​នរៈ​វិទូ​ ​ថា​ជា​លោកជំទាវ​ថ្មី​ ​ខណៈ​ដែល​គ្រាន់​ចប់​ពិធី​ក៏​មាន​សរសើរ​គ្រប់​ម៉ាត់​ ​ថា​ភរិយា​របស់​លោក​ ​ក៏​វ័យក្មេង​ ​ហើយ​ស្រស់​ស្អាត​មិនធម្មតា​។

លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ប្រកាស​ថា​ ​នារី​ណា​ម្នាក់​គឺជា​ភរិយា​ថ្មី​របស់​លោក​នោះ​ទេ​ ​បើ​ទោះជា​មានការ​អះអាង​ថា​ ​លោក​មានគ្រួសារ​ថ្មី​ហើយ​ ​ក្រោយ​លែងលះ​ជាមួយ​ភរិយា​ដើម​។​ ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​អាច​ស្គាល់​ថា​ ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​មាន​គណនី​ឈ្មោះ​ ​Tep​ ​Sreythea​ ​បាន​ប្រកាស​ក្នុង​ពិធី​ឡើងផ្ទះ​ថា​ ​លោក​ថៃ​ ​នរៈ​សត្យា​ ​គឺ​ស្វាមី​របស់​ខ្លួន​ ​ដោយ​អ្នកនាង​បាន​ទាំង​ប្រកាស​អរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ ​ដែល​បាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​វីឡា​របស់​ខ្លួន​ ​ស្ថិតនៅ​ ​ភូមិ​អង្គ​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​និង​ស្វាមី​ ​ដែល​អ្នកនាង​ចង់​សំដៅ​ដល់​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​។​ ​ក្នុង​ពិធី​ឡើង​វីឡា​ ​អម​ដោយ​ពិធីសំពះផ្ទឹម​ប្រកាស​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ជា​ភរិយា​ផ្លូវការ​នោះ​ ​ក៍​មាន​ទាំង​តា​រា​ល្បី​ៗ​ ​ដូចជា​នាយ​ក្រឹម​ ​ចូលរួម​ច្រៀងរាំ​ផង​។​

ម្នា​ក់ៗ​សរសើរ​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ពិតជា​មានសំណាង​មែន​ដែល​បាន​ភរិយា​ក្រោយ​វ័យក្មេង​ ​ហើយ​ស្រស់​ស្អាត​ផូរផង់​។​ ​យ៉ាងណាមិញ​ ​មានការ​ទម្លាយ​ថា​ ​លោក​ ​និង​ភរិយា​ក្រោយដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ប្អូន​ជីដូនមួយ​ភរិយា​ដើម​រូប​នេះ​ ​រួមរស់​ជាមួយគ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ ​បន្ទាប់ពី​ម៉េ​ម៉ាយ​ ​និង​ពោះម៉ាយ​រៀងខ្លួន​ ​ដោយ​គ្រាន់តែ​កន្លងមក​មិន​ការប្រកាស​ជា​សាធារណៈ​ពី​ចំណង​ស្នេហ៍​។​ ​មកទល់​ពេលនេះ​ ​អ្នក​ទាំងពីរ​មិនទាន់​មានកូន​ចៅ​ជា​ចំណង​ស្នេហ៍​នៅឡើយ​ទេ​ ​ប៉ុន្តែ​ជីវិត​រស់នៅ​ ​ពិ​រ​ពេញដោយ​សុភមង្គល​គួរ​ឱ្យ​សរសើរ​ ​បើ​ទោះជា​លោក​ ​និង​ភា​រិយា​ក្រោយ​ ​មាន​អាយុ​ខុសគ្នា​ជិត40ឆ្នាំ​។​ ​អ្នកចូលរួម​ពិធី​ឡើង​វីឡា​ ​អម​ដោយ​ពិធីសំពះផ្ទឹម​មិន​ខុសពី​ការ​រៀបការ​ភរិយា​ក្រោយ​របស់​លោក​ ​សុទ្ធតែ​លាន់មាត់​ថា​ ​ភរិយា​ក្រោយ​របស់​លោក​ស្រស់​ស្អាត​ ​និង​វ័យក្មេង​ ​ខណៈ​ដែលគេ​ដឹង​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​មាន​វ័យ​ប្រមាណ70ឆ្នាំទៅ​ហើយ​ ​នៅតែ​អាច​រក​ឃើញ​ភរិយា​ស្រស់​ស្អាត​វ័យ30ស្ដើង​បាន​ ​ហើយ​មាន​សម្រស់​មិនចាញ់​តារា​។​

​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ពិត​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រសែភ្នែក​មហាជន​ដែល​បាន​ចូលរួម​ក្នុង​ការ​វិធី​ ​និង​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បានឃើញ​ ​អ្នកនាង​ ​ធីតា​ ​ង្ហោះ​រូប​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​ ​អម​ដោយ​ការប្រកាស​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​គឺ​ស្វាមី​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​មហាជន​លួច​ច្រណែន​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ពិតជា​សំណាង​ណាស់​ ​ដែល​វ័យ​ជ្រេ​ទៅ​ហើយ​ ​តែ​បាន​ភរិយា​ក្រោយ​វ័យ​ស្មើនឹង​កូន​ធ្វើជា​គូជីវិត​៕​

Advertisement