បទនិពន្ធ​ថ្មី​ ​«​ ​បទភ្លេង​ស្ងប់ស្ងាត់​ ​»​ ​ពីអ​តី​ត​បេក្ខភាព​ ​Cambodian​ ​Idol​ ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ ​

​មហាជន​ជាច្រើន​ពិតជា​ចាំ​ច្បាស់​អំពី​ទឹកដម​សំឡេង​របស់​បេក្ខភាព​ ​Cambodian​ ​Idol​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​គឺ​លោក​ ​ជា​ ​សុភា​ ​ផ្អែម​ពិរោះ​កម្រិត​ណា​ហើយ​។​ ​បើ​ទោះបីជា​មិន​ទទួល​បាន​ជ័យលាភី​ ​តែ​គេ​កត់សម្គាល់​ឃើញថា​ ​តារាចម្រៀង​ប្រុស​រូប​នេះ​ ​ប្រឹងប្រែង​បង្កើន​ប្រជាប្រិយ​ភាព​តាមរយៈ​ការ​ច្រៀង​បទនិពន្ធ​ថ្មី​ដែល​ជា​ស្នាដៃ​មិន​ចំលង​បរទេស​។​

ជាក់ស្ដែង​បន្ទាប់​ទទួល​បាន​ជោគជ័យ​ក្នុង​បទចម្រៀង​និពន្ធ​ថ្មី​ ​«​ ​អាច​រួមទុក្ខ​ ​ម្ដេច​មិន​អា​ចេ​រួមសុខ​»​ ​តារាចម្រៀង​ ​លោក​ ​ជា​ ​សុភា​ ​កាន់តែ​បង្កើន​សន្ទុះ​នៃ​ការចាប់អារម្មណ៍​ចំពោះ​វត្តមាន​បទ​ថ្មី​របស់​លោក​ទៀតហើយ​ ​ខណៈ​ដែល​បទ​នោះ​ ​គឺ​គ្រាន់តែ​ចេញ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្លាម​ ​ក៏​មាន​អ្នក​លាន់មាត់​សរសើរ​។​ ​បទ​ថ្មី​ ​ដែល​មាន​ចំណងជើង​ថា​ ​«​បទភ្លេង​សុទ្ធ​ស្ងាត់​»​ ​នោះ​ ​គ្រាន់តែ​មើល​ចំណងជើង​ក៏​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​ ​ធ្វើ​ឱ្យ​មាន​អ្នក​ចង់​ដឹង​មិន​តិច​ផង​ដែរ​។​

​ថ្វី​ដ្បិតតែ​ប្រឡូក​សិល្បៈ​មិនទាន់​ច្រើន​ឆ្នាំ​នៅឡើយ​ ​តែមួយ​បទ​ ​របស់​ ​លោក​ ​ជា​ ​សុភា​ ​ក្រោម​ចំណងជើង​ថា​«​អាច​រួមទុក្ខ​ ​ម្ដេច​មិន​អាច​រួមសុខ​»​ ​សុទ្ធតែ​មាន​អ្នក​ស្គាល់​ច្រើន​។​ ​បទ​ថ្មី​របស់​លោក​ ​កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ ​ផ្ដោត​ការចាប់អារម្មណ៍​ ​មិន​ដាច់​ពី​មាត់​ទៀតហើយ​ ​ជាមួយនឹង​អត្ថន័យ​ពិរោះ​ជាប់ចិត្ត​។​ ​វត្តមាន​បទ​ថ្មី​របស់​លោក​ ​គឺ​បន្ទាប់ពី​លោក​ក្លាយជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង​មួយ​ ​ដែល​ត្រូវ​គេ​ទទួលស្គាល់​ថា​ ​មាន​សក្ដានុពល​ធំ​ខ្ពស់​ក្នុង​ការផលិត​បទ​ ​Original​ ​Song​ ​នា​ពេល​ចុងក្រោយ​។​ ​លោក​គឺ​សមាជិក​ក្រុម​ ​SHARE​ ​Media​ ​ដែល​ត្រូវ​គេ​ទទួលស្គាល់​ថា​ ​មាន​ប្រជាប្រិយ​ជាងគេ​ ​ជាពិសេស​គឺ​បន្ទាប់ពី​បទ​«​អាច​រួមទុក្ខ​ ​ម្ដេច​មិន​អាច​រួមសុខ​»​ ​របស់​លោក​ ​ផ្ទុះឡើង​។​

​គួរ​បញ្ជាក់​បន្ថែម​ថា​ ​លោក​ ​ជា​ ​សុភា​ ​បទនិពន្ធ​ថ្មី​ចុងក្រោយ​នេះ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ជួយ​ឱ្យ​លោក​ ​ជា​ ​សុភា​ ​កំរើក​ទីផ្សារ​ទៀតហើយ​ ​ដោយសារតែ​បទ​ថ្មីនេះ​ ​គឺ​ស្ដាប់​កាន់តែ​យូរ​ ​កាន់តែ​មានន័យ​ ​ហើយ​ពិរោះ​លន្លង់លន្លោច​។​ ​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ចម្រៀង​ ​និង​ ​មេ​ឡូ​ឌី​ ​ដោយ​កវី​ ​វិរៈ​ ​ពន្លក​ ​ដែល​ជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ផ្នែក​និពន្ធ​ ​និង​ផលិត​បទចម្រៀង​។​

​ចង់​ដឹង​ថា​បទ​ថ្មី​របស់​ ​ជា​ ​សុភា​ ​ទាក់ទាញ​ប៉ុណ្ណា​សូម​រីករាយ​ស្ដាប់​កម្សាន្ត​៖​

Advertisement