អ្នកគាំទ្រ​ជិត​ ​៣០០​ ​នាក់​រង់ចាំ​យក​សំបុត្រ​ទស្សនាការ​សម្ដែង​កំពូល​តារា​សម្ដែង​ ​Rain​ ​ក្នុង​រឿង​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​

​នៅ​ថ្ងៃទី​ ​17​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​រោង​ភាពយន្ដ​ ​Prime​ ​Cineplex​ ​មានក​ត្តិ​យស​បាន​ដាក់​បញ្ចាំង​ភាពយន្ដ​ភាគ​ធំ​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ​ ​ដែល​មាន​កំពូល​តារា​សម្ដែង​ឯក​លោក​ ​Rain​ ​គឺ​រឿង​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​ដោយមាន​អ្នកគាំទ្រ​តម្រង់​ជួរ​រង​ចាំង​ទទួលសំបុត្រ​ចូល​ទស្សនា​រហូតដល់​ជិត​ ​៣០០​ ​នាក់​។​ ​អ្វី​ដែល​សំខាន់​ ​រោង​ភាព​យន្ដ​ប៉្រែម​ស៊ី​ណេភ្លិច​ ​មានបំណង​ចង់ឱ្យ​អ្នកគាំទ្រ​ ​បាន​ទស្សនា​រឿង​ប្រវត្តិសាស្ត្រ​ ​លាយ​លំ​ជាមួយ​ការ​តស៊ូ​មួយ​នេះ​ ​មិន​ខកខាន​។​

រៀប​រាប់​ត្រួស​ៗ​អំពី​ផ្ទៃរឿង​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​៖​ ​នៅមុន​សង្រ្គាម​លោក​លើក​ទី​ ​1​ ​ប្រជាជាតិ​កូរ៉េ​បាន​ស្ថិត​ក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់​ជប៉ុន​។​ ​ក្បួនច្បាប់​ថ្មី​នៃ​ការរស់នៅ​ត្រូវ​បាន​បង្កើត​ឡើង​ពីសំណាក់​ជនជាតិ​ជប៉ុន​ ​ទុក្ខ​សម្រាប់​ឲ្យ​ប្រជាជន​កូរ៉េ​គោរព​នឹង​ប្រតិបត្តិ​តាម​។​ ​ពួកគេ​បាន​ស្គាល់​ពាក្យ​ថា​ ​បដិវត្តន៍​ ​បន្ទាប់ពី​បុរស​ម្នាក់​បាន​ឈ្នះ​ជ័យលាភី​ជាតិ​ ​តាមរយៈ​ការ​ ​ប្រកួត​ជិះកង់​ដែល​ម្នាក់​នោះ​មានឈ្មោះ​ថា​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​Uhm​ ​BokDong​ ​។​ ​តើ​ ​ប៊ុ​ក​ដុង​ ​ជា​អ្នកណា​?​

​ប៊ុ​ក​ដុង​ ​បាន​ប្រសូត​ឡើង​ក្នុង​ត្រកូល​ក្រីក្រ​មួយ​នៅ​ ​#​ទីក្រុង​សេអ៊ូល​ ​ក្នុង​ឆ្នាំ1892​ ​។​ ​គាត់​បាន​ធំធាត់​ឡើង​ក្នុង​ជីវិត​ជា​អ្នកតស៊ូ​ជាមួយ​ក្តី​ស្រមៃ​ក្លាយជា​ ​អ្នក​ជិះកង់​ ​ដ៏​ល្បី​ល្បាញ់​ម្នាក់​។​ ​ជីវិត​វ័យ​ជំទង់​របស់​គាត់​គឺ​ ​ធ្វើជា​អ្នក​រត់​ឯកសារ​ ​ឲ្យ​ហាង​លក់​កង់​មួយ​កន្លែង​ដែល​ធ្វើឲ្យ​ ​ប៊ុ​ង​ដុង​ ​មាន​ភាព​ប៉ិនប្រសប់​ជា​ខ្លាំង​ក្នុង​ការ​ជិះកង់​។​ ​កង់​ដែល​គាត់​ជិះ​ជា​ប្រភេទ​កង់​ម៉ាក​ ​Rudge​ ​Whitworth​ ​របស់​ចក្រភព​អង់គ្លេស​ ​ផលិត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ​1894​ ​នឹង​បាន​នាំចូល​មក​លក់​នៅ​កូរ៉េ​ ​ដោយក្រុម​ហ៊ុន​ដែល​ ​ប៊ុ​ក​ដុង​ ​ធ្វើការ​។​ ​ឆ្លៀតពេល​ទំនេរ​គាត់​ ​បាន​ចុះឈ្មោះ​ចូល​ ​ប្រកួត​កីឡា​ជិះកង់​ ​ក្នុង​ស្រុក​ជាច្រើន​នា​ពេលនោះ​ ​ដែល​ភាគច្រើន​សុទ្ធតែ​ទទួល​បាន​ភាព​ជោគជ័យ​។​ ​ប៊ុ​ក​ដុង​ ​បាន​យកឈ្នះ​កម្មវិធី​ប្រណាំង​កង់​ដ៏​ល្បី​មួយ​នៅ​សួន​ ​Jang​ ​Chung​ ​Dan​ ​ក្នុង​នរ​គ​ ​ជូ​សឹង​ ​Joseon​(​1392​-​1897​)​ ​ដែល​ធ្វើឲ្យ​ឈ្មោះ​គាត់​ល្បី​ល្បាញ់​យ៉ាង​ខ្លាំង​នាសម័យនោះ​។​

ភាព​ល្បី​ល្បាយ​នេះ​បាន​ធ្វើឲ្យ​ ​#​ប៊ុ​ក​ដុង​ ​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ប្រណាំង​កង់​លក្ខណៈ​ជាតិ​មួយ​មានឈ្មោះ​ថា​ ​Kyung​ ​sung​ ​Civil​ ​Sports​ ​Day​ ​ឆ្នាំ​ ​1920​ ​ក៏​មានការ​ចូលរួម​ពី​បេក្ខភាព​ជប៉ុន​ផង​ដែរ​។​ ​នៅក្នុង​ដំណើរការ​នៃ​ការប្រកួត​នេះ​អាជ្ញា​កណ្តាល​កម្មវិធី​ជនជាតិ​ជប៉ុន​ ​បាន​បង្អាក់​ ​ប៊ុ​ក​ដុង​ ​មិន​ឲ្យ​ទទួល​បាន​ជ័យលាភី​(​បែប​ប្រើ​ល្បិច​ផ្តួល​កង់​នៅមុន​ពេល​ជិតដល់​ទី​)​។​ ​ភ្លាម​នោះ​ដោយមាន​ការ​កើតទុក្ខ​មិនសុខចិត្ត​ ​គាត់​បាន​រត់​ទៅ​បំបាក់​ទង់ជ័យ​លាភី​ ​តំណាង​ឲ្យ​កម្មវិធី​ចោល​ ​ទុក្ខ​ជា​ការ​មិន​ទទួលស្គាល់​កម្មវិធី​នេះ​ដោយហេតុថា​មានការ​លម្អៀង​ពីសំណាក់​អាជ្ញា​កណ្តាល​ជប៉ុន​។

​ព្រឹត​ត្តិ​ការណ៍​នេះ​បាន​បង្ក​ភាព​ជម្រោង​ចម្រាស​យ៉ាង​ខ្លាំង​រវាង​ប្រជាជន​កូរ៉េ​ ​និង​ជប៉ុន​ ​ក្រោយ​ ​#​ប៊ុ​ក​ដុង​ ​ហ៊ាន​ចេញមុខ​ប្រឆាំង​ ​ជាហេតុ​ធ្វើឲ្យ​ប្រជាជាតិ​ខ្លួន​មាន​ថាមពល​ផ្លូវចិត្ត​បំផុសគំនិត​រិះរក​វិធី​ដោះស្រាយ​ដើម្បី​បាន​សេរីភាព​ឡើងវិញ​។​ ​ថ្ងៃ​នៃ​ការ​វិល​ត្រលប់​ ​ឬ​ ​Gwangbokjeol​ ​ជា​ពាក្យ​តំណាង​ឲ្យ​សេរីភាព​ ​ក្រោយពី​កូរ៉េ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​ ​1945​ ​ស្រប​ពេល​សង្រ្គាម​លោក​លើក​ទី2​ ​ត្រូវ​បាន​បញ្ចប់​ ​តាមរយៈ​ការ​ ​ចូលរួម​បដិវត្តន៍​ប្រឆាំង​នឹង​ការ​គ្រប់គ្រង់​របស់​ជប៉ុន​ ​ពី​ប្រជាជាតិ​កូរ៉េ​ទាំងមូល​។​

​នៅមុន​ពេល​ទទួល​បាន​ឯករាជ្យ​ ​ប៊ុ​ក​ដុង​ ​បាន​ឈ្នះ​កា​រប្រ​កួន​ដ៏​ធំ​មួយ​ក្នុង​ការ​ជិះកង់​រយៈ​ប្រវែង​ ​10,000m​(​ដប់ពាន់​ម៉ែត្រ​)​ ​សម្រេច​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​វ័យ​ ​40ឆ្នាំ​ ​ក្នុង​ឆ្នាំ1932​។​ សង្រ្គាម​ស៊ីវិល​មួយ​បាន​ផ្ទុះឡើង​រវាង​ ​កូរ៉េខាងជើង​ ​និង​ ​កូរ៉េ​ខាងត្បូង​ ​អំឡុង​ឆ្នាំ1950​ ​ធ្វើឲ្យ​គាត់​នឹង​គ្រួសារ​បែកបាក់​គ្នា​ ​ប្រពន្ធ​និង​កូន​ស្លាប់​ ​ចំណែក​តា​ចាស់​វ័យ​ ​60​ ​ឆ្នាំ​បាន​បង្ខំចិត្ត​ភាស​ខ្លួន​ឡើងលើ​ភ្នំ​ ​ដើម្បី​សុវត្ថិភាព​ ​រហូតដល់​ចុងឆ្នាំ​ ​1951​ ​មានដំណឹង​មួយ​ថា​ ​វីរបុរស​ប្រណាំង​កង់​ ​ខាងលើ​បាន​ស្លាប់​ជាមួយ​បន្ទុះ​គ្រាប់បែក​បង្កៃ​ចោល​លើ​ភ្នំ​បាត់​ទៅ​ហើយ​។​ ​រឿងរ៉ាវ​របស់​គាត់​បាន​ចងក្រង​ឡើង​យក​មក​ផលិត​ជា​ភាពយន្ត​ដោយ​ ​អ្នកដឹង​នាំ​រឿង​ឈ្មោះ​ ​Kim​ ​Yusung​ ​ចូលរួម​សម្តែង​ដោយ​តារា​ឯក​ ​Rain​ ​ជាមួយនឹង​តា​រា​ល្បី​ៗ​ជាច្រើន​ទៀត​ប្រចាំ​ប្រទេស​កូរ៉េ​ ​។​

ចង់​ដឹង​ថា​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​ទស្សនា​ហើយ​រំជួលចិត្ត​ប៉ុនណា​នោះ​ ​សូមកុំ​មក​ទិញ​សំបុត្រ​ទស្សនា​ភាពយន្ដ​ចាប់​បញ្ចាំង​ពី​ថ្ងៃទី​ ​18​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ហើយ​ ​នៅ​រោង​ភាពយន្ដ​ ​ប្រ៉ែម​ស៊ី​ណេភ្លិច​៕​

Advertisement