មោទកភាព បូរ៉ានិច ជោគជ័យរចនាម៉ូដឈុតតំណាងជាតិបង្ហាញលើឆាកនៅកូរ៉េ

ដ្បិតថាវេទិកាអាស៑ានដែលប្រធានក្រុមBN Media អ្នកស្រីបូរ៉ានិចបានចូលរួមបង្ហាញត្រូវបានបញ្ចប់តាំងថ្ងៃទី១៥មិថុនានៅក្នុងប្រទេសកូរ៉េក៍គេកត់សម្គាល់ថាអ្នកស្រីនៅតែបង្ហាញមោទនភាព។ អ្នកស្រីថាសប្បាយចិត្តយ៉ាងខ្លាំងដែលអ្នកស្រីត្រូវបានអញ្ជើញឱ្យតំណាងកម្ពុជាក្នុងការច្នៃឈុតតំណាងជាតិដើម្បីឱ្យជនជាតិកូរ៉េស្លៀកបង្ហាញលើឆាកព្រឹត្តិការណ៍ដោយជនជាតិកូរ៉េដែលគ្រងឈុតកម្ពុជាម្នាក់នោះក៏ទទួលបានការចាប់អារម្មណ៍លើសលប់។

អ្នកស្រីបូរ៉ានិចបន្តថាគ្មានអ្វីសប្បាយចិត្តជាងបានលើកកិត្តិយសខ្មែរលើឆាកអន្តរជាតិដោយអ្នកនាងប្រកាសថាប្រសិនបើមានឱកាសចូលរួមឆ្នាំក្រោយនោះនឹងខំច្នៃប្រឌិតស្នាដៃឱ្យកាន់តែល្អដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមួយអោយអន្តរជាតិទទួលស្គាល់។ អ្នកស្រីថាកន្លងមកក្នុងនាមជាម្ចាស់ហាងកាត់សំលៀកបំពាក់នារីបូរ៉ានិចអ្នកស្រីធ្លាប់កែច្នៃសំលៀកបំពាក់ដែលមានលក្ខណៈជាតិចូលរួមជាមួយក្រសួងទេសចរណ៍និងក្នុងកម្មវិធីដើរម៉ូដធំៗច្រើនលើកមកហើយទើបអ្នកស្រីអាចផលិតស្នាដៃបានល្អកាលទៅបង្អួតនៅកូរ៉េនោះ។ អ្នកលេងហ្វេសប៊ុកច្រើនបានទាំងសរសើរចំពោះស្នាដៃរបស់អ្នកនាងនៅក្នុងព្រឹត្តិការណ៍នោះផង។

អ្នកនាងបង្ហោះថានាងខ្ញុំបូរ៉ានិចជាអ្នកឌីស្សាញនិងជាម្ចាស់ហាងកាត់ដេរបូរ៉ានិចបានចេញទៅតំណាងប្រទេសកម្ពុជាចូលរួមជាមួយក្រសួងទេសចរណ៍និងក្រសួងវប្បធម៍ក្នុងកម្មវិធីASEAN WeeK រំលឹកខួបអនុស្សាវរីយ៍លើកទី30នៃកិច្ចសន្ទនាទំនាក់ទំនងគ្នារវាងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេសយើងខ្ញុំបានយកសំលៀក់បំពាក់ឆ្នៃពីហូលផាមួងខ្មែរយកទៅបង្ហាញលើឆាកអាស៊ានទាំង១០ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាមានមោតនភាពណាស់ពេលដែលតារាម៉ូឌែលបានដើរបង្ហាញម៉ូតគឺមានការគាំទ្រនឹងមានប្រជាប្រិយភាពខ្លាំងណាស់នេះជាកិត្តិយសមួយដែលប្រទេសកម្ពុជាទទួលបានលើឆាកអាស៊ាន

អ្នកនាងបូរ៉ានិកបន្តថាក្នុងពេលដ៍ខ្លីអ្នកនាងនឹងបន្តផលិតស្នាដៃតំណាងជាតិអោយបានច្រើនដើម្បីលើកមុខប្រទេសគ្រប់ការអញ្ជើញពីក្រៅប្រទេសប្រសិនបើមាន៕

Advertisement