លោក​ ​បូរ​ ​វិចិត្រ​ ​បង្ហាញមុខ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ ​

​យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Jenny​ ​Chamroeun​ ​បាន​អះអាង​នៅពេល​មុន​នេះ​ឱ្យ​ដឹង​ថា​ ​“​បង​ ​បូរ​ ​វិចិត្រ​ ​ម្ចាស់​បទ​ ​ប៊ិះ​ស៊យ​ ​ដុនដាប​ ​ឃើញ​សភាព​គាត់​ ​រឿយ​ៗ​ក្បែរ​ក្លឹប​កំ​សាន្​ដ​ ​៥៥​ ​ជិត​អាហារដ្ឋាន​ ​យា​យម្លូរ​ ​អាយ៊ែ​រឡា​ន​អោយ​គេ​ ​ពិបាក​ភ្នែក​ណាស់​ធ្លាប់តែ​ស្ដាប់​ចំរៀង​គាត់​ពី​ក្មេង​ៗ​ ​១០ឆ្នាំ​ជាង​មុន​ ​សង្ឃឹមថានឹង​មាន​អ្នក​ឈឺឆ្អាល​ទៅចុះ​។​ ​សួរ​គាត់​គ្មាន​លេខ​ទូរ​សព្ទ័​ផ្ទាល់ខ្លួន​ទៀត​អាច​ជួយ​គាត់​បាន​ ​គាត់​នៅ​ជិត​ ​ផ្ទះ​ខ្ញុំ​។​ ​ឃើញ​សភាព​បែបនេះ​ ​ប្អូន​នៅ​មិនសុខ​ ​មានតែ​បង្ហោះ​គាត់​មិន​ប្រកាន់​ខ្ញុំ​ទៀត​ ​គាត់​ថា​ជួយ​គាត់​ផង​ ​ក្រែង​បាន​សម្រួល​ជីវភាព​ ​បាន​ខ្លះ​ ​ម្ចាស់​បទ​ប៊ិះ​ស៊យ​ ​នៅ​ផលិតកម្ម​ ​(​ ​RSK​ ​)​ ​ជួ​យស៊ែរ​ផង​ ​បង​ប្អន​”​។​

សូម​រំឭក​ផង​ដែរ​ថា​ ​លោក​ ​បូរ​ ​វិចិត្រ​ ​គឺជា​តី​ត​សមាជិក​ក្រុម​ចម្រៀង​ ​EV​ ​BAND​ ​នៅក្នុង​ផលិតកម្ម​ស្ទឹង​សង្កែ​ ​ដែ​មាន​សមាជិក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​យក់​ថិត​រដ្ឋា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​សែម​ ​សង្វាត​ ​នៅ​អំឡុង​ឆ្នាំ​ ​1999​-​ ​2001​។​ ​តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ ​ម្ចាស់​បទ​ល្បី​ៗ​ជាច្រើន​ដូចជា​បទ​ ​“​ប៊ិះ​ស៊យ​”​ ​,​ ​“​ក្បត់​អូន​ម្តេច​ទៅ​”​ ​និង​ ​“​រាល់ថ្ងៃ​បង​ស្នេហ៏​ស្រី​”​ ​ជាដើម​ ​ពេលនោះ​គឺ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​ខ្លាំង​។​ ​យ៉ាងណាមិញ​លោក​ក៏បាន​បាត់មុខ​ពី​សិល្បៈ​មិនឃើញ​ចេញ​បទចម្រៀង​ថ្មី​ធ្វើ​ឱ្យ​មហាជន​ស្ទើរតែ​ភ្លេចមុខ​លោក​បាត់​ទៅ​ហើយ​៕​

Advertisement