ម៉ម​ ​ពេជ្ជរិទ្ធ​ ​ប្រកាស​ឈប់​ធ្វើ​បទចម្រៀង​ ​រហូត​ណា​អ្នករក​ស៊ី​យូ​ធូប​នៅតែ​បន្ដ​លួច​ស្នាដៃ​យក​ទៅ​បង្ហោះ​

​មុន​នេះ​បន្ដិច​ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​ម្ចាស់​បទ​«​ ​ឆ្ងាយ​ ​»​ ​បាន​បង្ហោះ​សារ​ទៅកាន់​មហាជន​ថា​ ​ខ្លួន​ត្រូវ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​ដោយ​ការ​លួច​ស្នាដៃ​ចម្រៀង​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អស់​រយៈពេល​រាប់​ខែ​ ​ទៅ​បង្ហោះ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​នៅ​លើ​យូ​ធូប​ ​ហើយ​ថែមទាំង​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​របស់​សាមី​ ​ដោយ​ចោទប្រកាន់​ថា​ ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ទៅវិញ​។

​តារាចម្រៀង​វ័យក្មេង​ ​ម៉ម​ ​ពេជ្ជរិទ្ធ​ ​បាន​អះអាង​ថា​ ​«​ ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​បាន​យក​បេះដូង​មក​ធ្វើ​ ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ដោយ​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​ ​ខ្ញុំ​ប្រហែលជា​ត្រូវ​លាឈប់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ថ្ងៃណាមួយ​ឆាប់​ឆាប់​នេះ​ ​ដោយសារ​ ​រឿង​ដ៏​តូចតាច​មួយ​នេះ​ ​។​ ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ចាស់​ក្មេង​ដែល​ស្រលាញ់​ ​និង​លើកទឹកចិត្ត​លើ​អ្វី​ដែល​ខ្ញុំ​ប្រឹងប្រែង​ ​គ្មាន​នរណា​ម្នាក់​មាន​កំហុស​ទេ​ ​។​ ​ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​ដែល​ខ្ញុំ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ម្តង​រួចហើយ​ដោយសារ​ខ្ញុំ​ព្យាយាម​ហាមឃាត់​គេ​ ​ហើយ​ខ្ញុំ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​រីឯ​ ​ការ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ត្រូវ​បាន​ផ្អាក​ដំណើរការ៦ខែរ​ ​ទៅ​ ​៩ខែ​ ​ហើយ​ត្រូវ​បាន​(​YouTube​)​គំរាម​លុបចោល​នៅ​អ្វី​ទាំងអស់​ ​ព្រោះ​ការ​កាត់ក្តី​បែប​អេឡិចត្រូនិក​ ​ចោត​ថា​ខ្ញុំ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ ​។​ ​”​ ​You​ ​have​ ​stolen​ ​my​ ​Art​ ​for​ ​your​ ​own​ ​business​ ​benefit​ ​»​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មហាជន​ជាច្រើន​តែងតែ​ទទូច​ចង់ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លង​បែបនេះ​ ​ប្រសិនបើ​គេ​មើលឃើញ​មានការ​រឹត​បន្តឹង​និង​បង្ក្រាប​ដែល​បាន​ធ្វើ​ឱ្យ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ​ ​ឬ​របស់​ចម្លង​នោះ​ទៅ​បាន​ ​គឺ​បានន័យ​ថា​ ​វិធានការ​មួយ​នោះ​ប្រសិទ្ធភាព​រក្សា​សិទ្ធ​បញ្ញា​ ​ទាំង​ប្រភេទ​ផលិតផល​សិល្បៈ​ចម្រៀង​ ​និង​ភាពយន្ត​។​ ​តែ​ជាអកុសល​ ​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នៅ​មិនទាន់​បាន​តឹងរ៉ឹង​នៅឡើយ​ទេ​៕​

Advertisement