ពិភពលោក​កំពុង​ភ្ញាក់ផ្អើល​ហេតុការណ៍​បាក់​អគារ​រលំ​នៅ​ខេត្ត​ព្រះសីហនុ​

​មកទល់​ត្រឹម​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី24​ ​មិថុនា​ ​ឆ្នាំ2019នេះ​ ​ចំនួន​អ្នក​ស្លាប់​ ​និង​រង​របួស​ ​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​កើន​បន្ថែម​ទៀតហើយ​ ​ដោយ​បាន​រក​ឃើញ​សាកសព2នាក់​បន្ថែម​ទៀត​ ​នៅក្នុង​គំនរ​អគារ​រលំ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ហេតុការណ៍​សោកនាដកម្ម​នេះ​ក៏​កំពុង​រញ្ជួយ​ផ្អើល​ពិភពលោក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ផង​ដែរ​។​ ​

​បើ​តាម​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ម៉ោង8​៖​38នាទី​ ​ព្រឹក​ថ្ងៃទី24​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​ចំនួន​អ្នក​ស្លាប់​កើន​ដល់25នាក់​ ​និង​អ្នករបួស24នាក់​ ​ក្រោយ​ក្រុមសង្គ្រោះ​បាន​រក​ឃើញ​សាកសព​បុរស​ម្នាក់ទៀត​ ​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​ ​តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ​និង​រង​របួស​ចំនួន49នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន25នាក់​ ​(​ស្រី4នាក់​)​ ​ហើយ​អ្នក​រង​របួស​ចំនួន24រូប​ ​(​ស្រី2នាក់​)​។​ ​ក្រុមសង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ ​ដែល​សង្ស័យ​ថា​ ​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​។​

​សូមជម្រាប​ថា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បន្ទាប់ពី​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ដល់​មាតុភូមិ​កម្ពុជា​វិញ​ ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក៏​ធ្វើដំណើរ​ទាំងយប់​ឆ្ពោះទៅ​កាន់​ក្រុង​ព្រះសីហនុ​ ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ ​នៃ​ការ​ជួយសង្គ្រោះ​មនុស្ស​ចេញពី​គំនរ​អគារ​ដែល​បាក់​រលំ​អគារ​ ​ដែល​កើតឡើង​កាលពី​ថ្ងៃទី22​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅក្នុង​ក្រុង​ព្រះសីហនុ​៕​

Advertisement