អ្នកកាសែត​ស្រី​ដំបូង​របស់​ប្រទេស​ជប៉ុន​ ​មិន​បោះបង់​អាជីព​ប្រមាញ់​រូបភាព​ក្នុង​វ័យ​ ​101​ ​ឆ្នាំ​ ​

​តាមរយៈ​សារព័ត៌មាន​បរទេស​បាន​ចេញផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​វ័យ​ជរា​ ​101​ ​ឆ្នាំ​ ​អ្នកកាសែត​ស្រី​ល្បី​ម្នាក់​ជា​ជនជាតិ​ជប៉ុន​ ​មានឈ្មោះ​ ​Tsuneko​ ​Sasamoto​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ស្ត្រី​ដំបូង​របស់​ប្រទេស​ជប៉ុន​ដែល​មិនព្រម​បោះបង់​អាជីព​ជា​អ្នកប្រមាញ់​រូបភាព​លើ​ទំព័រ​សារព័ត៌មាន​ ​ដែល​សមត្ថភាព​របស់​លោកយាយ​ត្រូវ​បាន​ពោល​សរសើរ​ពីសំណាក់​មហាជន​ទូទាំង​ពិភពលោក​។​

​លោកយាយ​ ​Sasamoto​ ​បាន​ចាប់​អាជីព​អ្នកសារព័ត៌មាន​ ​និង​ប្រ​ម៉ាញ់​រូបភាព​គ្រប់​ហេតុការណ៍​នៅ​ប្រទេស​ ​ចាប់តាំងពី​អាយុ​ ​25​ ​ឆ្នាំ​ ​ហើយ​បាន​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ជាង​ ​70​ ​ឆ្នាំ​ ​ដែល​រួមបញ្ចូល​ទាំង​ប្រវត្តិ​មុន​ ​និង​ក្រោយ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​។​ ​រូបភាព​ជាច្រើន​របស់​លោកយាយ​ ​ត្រូវ​គូសបញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា​របស់​ប្រទេស​ជប៉ុន​ពី​របប​ផ្តាច់​ការ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ ​និង​ផល​ប៉ះពាល់​សង្គម​ដែល​កើត​ចេញពី​របប​នោះ​។​

​យ៉ាងណាមិញ​ ​លោកយាយ​ ​Sasamoto​ ​បាន​ជួប​ការ​លំបាក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បន្ដ​អា​ជី​ពប្រ​ម៉ាញ់​រូបភាព​នេះ​នៅ​អំឡុង​ឆ្នាំ​ ​2011​ ​ក្នុង​វ័យ​ ​97​ ​ឆ្នាំ​ ​ជាហេតុ​ធ្វើ​ឱ្យ​លោក​ដកខ្លួន​មួយ​រយៈ​។​ ​លោកយាយ​បានសម្រេច​ចិ​ត្ត​បោះ​ពុម្ភ​ផ្សាយ​ពី​រូបភាព​របស់​លោកយាយ​ ​ជា​សៀវភៅ​មាន​ចំណងជើង​ ​Hyakusai​ ​no​ ​Finder​ ​និង​សៀវភៅ​ ​Centenarian’s​ ​Finder​ ​ដែល​ជា​សៀវភៅ​ចំ​គម្រប់​អាយុ​ ​100​ ​ឆ្នាំ​របស់​លោកយាយ​។​ ​លោកយាយ​បាន​សម្រិតសម្រាំង​រូបភាព​បង្ហាញ​ពី​ស្នាដៃ​ ​និង​ទេពកោសល្យ​ខ្លួន​ ​ហើយ​ដាក់​តាំង​បង្ហាញ​ឱ្យ​សាធារណៈ​ជន​បាន​ចូល​ទស្សនា​ក្នុង​កម្មវិធី​តាំងពិព័រណ៍​។​

សូមជម្រាប​ផង​ដែរ​ថា​ ​ជីវប្រវត្តិ​ ​និង​ការ​តស៊ូ​ខិតខំ​ប្រឹងប្រែង​ប្រលូក​ក្នុង​អាជីព​ជា​អ្នកប្រមាញ់​រូបភាព​នៅ​លើ​ទំព័រ​សារព័ត៌មាន​របស់​លោកយាយ​ ​Tsuneko​ ​Sasamoto​ ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតភាព​យន្ដ​ធំ​មួយ​ ​កំពុងតែ​រៀបចំ​ផលិត​ជា​ភាពយន្ដ​ខ្នាត​ធំ​ ​ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​លើ​ផ្ទាំងសំពត់ស​ក្នុង​រោងកុន​ផង​ដែរ​។​ ​លោកយាយ​ ​Sasamoto​ ​បាន​ប្រាប់​ថា​ ​បើ​មិន​ចង់​បោះបង់​ ​ឬ​រុញរា​ជាមួយ​អាជីព​នេះ​ទេ​ ​ត្រូវ​ចងចាំ​ពាក្យ​មួយ​ឃ្លា​នេះ​ ​«​ ​អ្នក​មិន​គួរ​ប្រែក្លាយ​ជា​មនុស្ស​ខ្ចិល​ ​ហើយ​ចាំបាច់​បំផុត​និង​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​ថែរក្សា​ជីវិត​របស់​អ្នក​ ​គឺ​មិនព្រម​ចុះចាញ់​»​៕​

Advertisement