ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​ផ្ញើ​សារ​រំលែកទុក្ខ​ ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ ​នៅ​ខេត្ត​ព្រះសីហនុ​

​បើ​តាម​ ​Facebook​ ​Page​ ​របស់​ស្ថានទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃទី២៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​បានឱ្យ​ដឹង​ថា​ ​លោក​ ​ហូរី​ណូ​អ៊ុ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​បាន​ផ្ញើ​សារ​រំលែកទុក្ខ​ ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ ​កម្ពស់៧ជាន់​សង្កត់​លើ​ស្ថិតនៅ​ភូមិ៣​ ​សង្កាត់​លេខ៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​។​

​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ពន់ពេក​ ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​ ​ស្តី​ពី​ឧបទ្ទវហេតុ​បាក់​អាគារ​ ​ដែល​បាន​កើតឡើង​ ​នៅ​ថ្ងៃទី២២​ ​ខែមិថុនា​ ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ ​របស់​ជនរងគ្រោះ​ទៅកាន់​សុគតិភព​»​។​

​សូមជម្រាប​ថា​ ​គិត​ត្រឹម​ម៉ោង១១ព្រឹក​ ​ថ្ងៃទី២៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​អ្នក​ស្លាប់​ដោយសារ​គំនរ​អគារ​សង្កត់​លើ​ ​បាន​កើនឡើង២៥នាក់​ ​និង​របួស២៤នាក់​៕​

Advertisement