ស៊ឹម​ ​ថៃ​ណា​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​ ​បើក​ទំព័រ​ជាតា​រា​ចម្រៀង​ឯករាជ្យ​ ​Original​ ​Song​

​បងប្អូន​នៅចាំ​ ​ស៊ឹម​ ​ថៃ​ណា​ ​ម្ចាស់​បទ​ ​“​បេះ​ដូង​ឆ្គួ​ត​បាន​”​ ​ដែរ​ឬទេ​?​ ​តារាចម្រៀង​ស្រី​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ​ជាមួយ​សម្លេង​បែប​ស្អក​ ​ច្រៀង​បាន​ពីរោះ​ ​និង​និយម​លេងខ្លួន​សិច​ស៊ី​។​ 

​ក្រោយពី​ចាកចេញ​ពី​ផលិតកម្ម​ ​M​ ​ហើយ​ ​តារា​ស្រី​រូប​នេះ​វិវត្ត​ខ្លួន​មក​ជាតា​រា​ចម្រៀង​ឯករាជ្យ ​ដោយ​ផលិត​បទចម្រៀង​ ​Original​ ​Song​ ​ចំនួន១បទ​ ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូរ​ធូប​ក្នុង​ឆា​ណែល​ផ្ទាល់ខ្លួន​ ​«​​Thaina​ ​Official​ ​»​។​

តារា​ស្រី​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ស្រឡាញ់​ស្រី​ដូចគ្នា​រូប​នេះ​ ​បាន​លើកឡើង​ថា​ ​នាង​បាន​ចាកចេញ​ពី​ផលិតកម្ម​មាន​រយៈពេល​យូរ​មក​ហើយ​ ​ចាប់តាំងពី​ម្ដាយ​នាង​បាន​ទទួលអនិច្ចកម្ម​មក​ម្ល៉េះ​។​ ​ហេតុផល​ត្រូវ​បាន​កញ្ញា​ ​ថៃ​ណា​ ​អះអាង​ថា​ ​ដោយសារ​ចង់​ស្វែងរក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ​មិន​រងអារម្មណ៍​ពី​បុគ្គល​ណា​ម្នាក់​។​ ​ថៃ​ណា​ ​យល់ថា​ ​ខ្លួន​ធ្វើជា​តារាចម្រៀង​ឯករាជ្យ​សក្ដិសម​ជាង​តារាចម្រៀង​ចុះ​កុងត្រា​ ​ព្រោះ​កញ្ញា​ជា​មនុស្ស​ចូលចិត្ត​ធ្វើការងារ​តាម​អារម្មណ៍​ ​ដូច្នេះ​បើ​មាន​បទចម្រៀង​ចង់​ច្រៀង​ពេលណា​ក៏​ចេញ​ ​ជា​សិទ្ធ​សេរីភាព​មួយ​ដែល​កញ្ញា​ចង់បាន​ច្រើនជាង​។​ ​

​បទ​ថ្មី​ដែល​បាន​ផលិត​ដោយមាន​ការ​ជ្រោមជ្រែង​ពីសំណាក់​ថៅកែ​ហាង​ ​ភូ​មិគ្រឹះ​ហ៊ា​ ​នោះ​មាន​ចំណងជើង​ថា​ ​«​កុំ​ខ្លាច​ការបាត់បង់​»​ ​ពិតជា​មាន​ភាព​ទាក់ទាញ​មែន​ ​ក៏ប៉ុន្ដែ​ក៏​ជួប​ការ​លំបាក​ខ្លះ​ដែរ​ ​ដោយសារ​ក្រុមការងារ​របស់​ខ្លួន​សុទ្ធតែ​សកម្ម​និង​ខ្នះខ្នែង​ធ្វើ​បទចម្រៀង​ថ្មី​បែប​មនោសញ្ចេតនា​មួយ​នេះ​ឡើង​ ​មាន​លាយ​បញ្ចូល​ភ្លេងបុរាណ​ ​និង​ឧបករណ៍​ភ្លេង SAXOPHONE​ ​ដើម្បី​ឱ្យ​កាន់​ប្លែក​ត្រចៀក​អាច​អង្រួន​ចិត្ត​អ្នកគាំទ្រ​បាន​មិនខាន​។​ ​ថៃ​ណា​ ​បញ្ជាក់​ថា​ ​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដំបូង​ក្នុង​ការផលិត​បទនិពន្ធ​សម្រាប់​ខ្លួន​ ​បើ​ទោះបីជា​មិនទាន់​ទទួល​បានការ​គាំទ្រ​ខ្លាំង​ក៏​ពិតតែ​ ​តែ​នាង​ក៏​ទទួល​បាន​កម្លាំង​បណ្ដាល​ចិត្តច្រើន​ពី​អ្នកគាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​ឱ្យ​ ​ថៃ​ណា​ ​កាន់​ផលិត​បទ​ថ្មី​ចង្វាក់ភ្លេង​បន្ដ​ទៀត​ដើម្បី​បំបែក​ទីផ្សារ​ចម្រៀង​។​

​ចឹង​ដឹង​ថា​បទនិពន្ធ​ថ្មី​របស់​តារា​ស្រី​ ​ស៊ឹម​ ​ថៃ​ណា​ ​ពិរោះ​រណ្ដំ​ចិត្ត​យ៉ាងណា​នោះ​ ​សូម​ស្ដាប់​បទ​ ​«​កុំ​ខ្លាច​ការបាត់បង់​»​ ​ខាងក្រោម​នេះ​ ​៖​ ​

Advertisement