លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ខ្មែរ​-​ថៃ​ ​ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរ​ពេទ្យគន្ធបុប្ផា​ ​ ​

នៅ​ព្រឹក​ថ្ងៃ៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ ​និង​ដៃគូ​សហការ​ក្រុមហ៊ុនថៃ All that one co.,Ltd ​បាន​រៀបចំ​កម្មវិធី​សន្និសីទ​កាសែត​ប្រកាស​ឱ្យ​ដឹង​ថា​ ​តារា​ខ្មែរ​ ​និង​តារា​ថៃ​ ​នឹង​បើក​ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ទ្រង់ទ្រាយ​ធំ​មួយ​ ​នៅ​ថ្ងៃទី២៩​ ​សីហា​ ​ខាងមុខនេះ​ ​ដើម្បី​ប្រមូល​ថវិកា​លក់​សប្បុរសធម៌​ ​ទៅ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង​។​

កម្ម​វិ​ធឺ​នេះ​ ​ក៏​នឹង​មានការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ល្បីឈ្មោះ​មួយ​របស់​ថៃ ONCE UNITED​ ​ជាមួយនឹង​ក្រុម​បឹង​កេត​របស់​កម្ពុជា​ ​ដែល​ជា​ប្រកួត​មិត្តភាព​ទ្រង់ទ្រាយ​ផ្លូវការ​ផង​ដែរ​។​

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ​គោលបំណង​ដែល​លោក​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​គឺ​ដើម្បី​ចូលរួម​ចំណែក​ ​ក្នុង​ទ្រទ្រង់​ ​ប្រតិបត្តិ​ការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ​ ​នឹង​ធ្វើឡើង​នៅ​កីឡា​ជាតិ​ពហុដ្ឋាន​អូឡាំពិក​ ​ដោយ​ក្រៅពី​ក្លឹប​បាត់​ទាត់​កម្ពុជា​-​ថៃ​ ​ក៏​មានការ​ចូលរួម​តារា​សិល្បៈ​កម្ពុជា​-​ថៃ​ ​ដែល​នឹង​ធ្វើការ​សម្ដែង​ប្រគំ​តន្រ្ដី​ ​ក្រោយ​បញ្ចប់​ការប្រកួត​។​ ​ចំពោះ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​ ​សំបុត្រ​ ​និង​អ្នកឧបត្ថម្ភ​មក​ពី​បណ្ដា​រក្រុ​មហ៊ុ​ននា​នា​ ​ត្រូវ​ដាក់​ចូលក្នុង​មូលនិធិ​គន្ធបុប្ផា​ ​ហើយ​មិនមែន​មានតែ​ក្រុម​ ​បាល់ទាត់​ ​Cambodia​ ​Super​ ​Star​ ​របស់​មហាហង្ស​នោះ​ទេ​ ​ដែល​ចូល​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ ​ពោល​គឺ​តារា​គ្រប់រូប​ ​អាច​ចូលរួម​បរិច្ចាគ​ថ​វិការ​ផ្ទាល់ខ្លួន​ ​នៅក្នុង​មូល​និធី​នេះ​បាន​។

​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​និយាយ​បន្ត​ថា​ ​«​ម្យ៉ាងវិញទៀត​ ​ខ្ញុំ​ក៏​ចង់​បំផុសបំផុល​ឲ្យ​តារា​ខ្មែរ​ទាំងអស់​ ​ចូលរួម​ ​អ​ភិ​វ​ឌ្ឃ​ន៍​វិស័យ​កីឡា​ ​និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ ​ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា​ ​ដែល​កំពុងតែ​ព្យាបាល​នៅ​ ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ទាំង៥កន្លែង​ ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ប្រជាជន​បងប្អូន​ខ្មែរ​ទាំងអស់​ ​នឹង​ចូលរួម​គាំទ្រ​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ ​ក៏ដូចជា​លើកស្ទួយ​វិស័យ​សុខាភិបាល​ ​និង​វិស័យ​កីឡា​ ​ផង​ដែរ​»​។​

​ចំពោះ​តម្លៃ​លក់​សំបុត្រ​ ​មានតម្លៃ១ម៉ឺន​ ​សម្រាប់​កន្លែង​ធម្មតា​ ​និង​តម្លៃ២ម៉ឺន​រៀល​ ​សម្រាប់​កន្លែង​ ​VIP​ ​ដោយ​នឹង​មានការ​លក់​ចំនួន​ ​១៥កន្លែង​។​ ​កម្មវិធី​នេះ​ ​ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ ​មូលនិធិ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ជាពិសេស​មានការ​គាំទ្រ​ ​ដោយ​សម្ដេចព្រះ​មហា​សង្ឃរាជា​ធិបតី​ ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ​ទេព​ ​វង្ស​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​នៃ​គណៈមហានិកាយ​ ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

Advertisement